ហើយស្បថដោយយកអុលឡោះតាអាឡាជាម្ចាស់នៃសូរ៉កា និងផែនដី ធ្វើជាប្រធានថា អ្នកនឹងមិនដណ្តឹងកូនស្រីរបស់ជនជាតិកាណាន ដែលខ្ញុំស្នាក់នៅជាមួយនេះ មកធ្វើជាប្រពន្ធរបស់កូនខ្ញុំឡើយ
ជនគណនា 12:1 - អាល់គីតាប មារ៉ាម និងហារូនមានប្រសាសន៍ជំទាស់នឹងម៉ូសា ស្តីអំពីស្ត្រីសាសន៍គូសដែលគាត់បានយកមកធ្វើជាភរិយា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលគេកំពុងនៅហាសិរ៉ូត ម៉ារាម និងលោកអើរ៉ុននិយាយទាស់នឹងលោកម៉ូសេ ដោយព្រោះប្រពន្ធរបស់លោកជាស្ត្រីសាសន៍គូស ដ្បិតលោកបានយកស្ត្រីសាសន៍គូសធ្វើជាប្រពន្ធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកស្រីម៉ារាម និងលោកអើរ៉ុនមានប្រសាសន៍ជំទាស់នឹងលោកម៉ូសេ ស្ដីអំពីស្ត្រីសាសន៍គូស ដែលលោកបានយកមកធ្វើជាភរិយា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯម៉ារាម នឹងអើរ៉ុន គេនិយាយទំនាស់នឹងម៉ូសេ ពីរឿងស្រីសាសន៍គូសដែលលោកបានយក ដ្បិតលោកបានយកស្រីសាសន៍គូសម្នាក់ ធ្វើជាប្រពន្ធ |
ហើយស្បថដោយយកអុលឡោះតាអាឡាជាម្ចាស់នៃសូរ៉កា និងផែនដី ធ្វើជាប្រធានថា អ្នកនឹងមិនដណ្តឹងកូនស្រីរបស់ជនជាតិកាណាន ដែលខ្ញុំស្នាក់នៅជាមួយនេះ មកធ្វើជាប្រពន្ធរបស់កូនខ្ញុំឡើយ
ចៅហ្វាយរបស់ខ្ញុំបានឲ្យខ្ញុំស្បថថា “អ្នកមិនត្រូវដណ្តឹងកូនស្រីជនជាតិកាណាន ក្នុងស្រុកដែលខ្ញុំនៅនេះមកធ្វើជាប្រពន្ធឲ្យកូនប្រុសខ្ញុំឡើយ។
រ៉ហ្វ៊ីកាជម្រាបអ៊ីសាហាក់ថា៖ «ខ្ញុំឆ្អែតចិត្តនឹងស្ត្រីជនជាតិហេតនេះណាស់។ បើយ៉ាកកូបរៀបការនឹងស្ត្រីជនជាតិហេតនៅស្រុកនេះដែរ នោះជីវិតខ្ញុំនឹងគ្មានន័យអ្វីទៀតឡើយ!»។
ស្តេចហ្វៀរ៉អ៊ូនដាក់ឈ្មោះឲ្យយូសុះថា “សាប់ណាត់ផានា”ហើយស្តេចដណ្តឹងអាសណាត់ ដែលត្រូវជាកូនស្រីរបស់ប៉ូទីផេរ៉ា ជាអ៊ីមុាំនៅក្រុងអូន មកឲ្យយូសុះធ្វើជាភរិយា។ ពេលនោះ យូសុះចេញទៅត្រួតពិនិត្យមើលស្រុកអេស៊ីប។
អ៊ីមុាំនៅស្រុកម៉ាឌាន មានកូនស្រីប្រាំពីរនាក់។ នាងនាំគ្នាមកដងទឹកបំពេញស្នូកឲ្យហ្វូងសត្វរបស់ឪពុកនាងផឹក។
ម៉ូសាយល់ព្រមរស់នៅជាមួយអ៊ីមុាំ។ អ៊ីមុាំលើកនាងសេផូរ៉ា ជាកូនស្រីឲ្យគាត់ធ្វើជាភរិយា។
ម៉្យាងទៀត បើកូនប្រុសរបស់អ្នករៀបការជាមួយកូនស្រីរបស់គេ ពេលកូនស្រីរបស់គេថ្វាយបង្គំព្រះរបស់ខ្លួន នោះនាងក៏នាំកូនប្រុសរបស់អ្នក ឲ្យក្បត់ចិត្តយើងដែរ។
គឺមិនត្រូវរៀបការជាមួយស្ត្រីមេម៉ាយ ស្ត្រីប្ដីលែង ស្ត្រីពេស្យា ឬស្ត្រីខូចខ្លួនឡើយ តែត្រូវរៀបការជាមួយស្ត្រីព្រហ្មចារី ក្នុងអំបូររបស់គាត់។
អ្នកទាំងនេះបានឃើញសិរីរុងរឿងរបស់យើង ព្រមទាំងឃើញទីសំគាល់ដ៏អស្ចារ្យដែលយើងធ្វើនៅស្រុកអេស៊ីប និងនៅវាលរហោស្ថាន តែពួកគេបានល្បងលយើងដល់ទៅដប់ដង ដោយមិនព្រមស្តាប់បង្គាប់យើង។
អ្នកទាំងនោះលើកគ្នា បះបោរប្រឆាំងនឹងម៉ូសាដោយមានជនជាតិអ៊ីស្រអែលពីររយហាសិបនាក់ ដែលសុទ្ធតែជាមេដឹកនាំ និងជាតំណាងសហគមន៍ ហើយជាអ្នកមានឈ្មោះល្បីជួយគាំទ្រផង។
ភរិយារបស់លោកអាំរ៉ាម ឈ្មោះនាងយ៉ូកិបិត ជាកូនរបស់លេវីដែលកើតនៅស្រុកអេស៊ីប។ នាងបង្កើតកូនជូនលោកអាំរ៉ាមបីនាក់ គឺហារូន ម៉ូសា និងនាងម៉ារៀមជាបងស្រីរបស់លោក។
ចូរនឹកចាំពាក្យដែលខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាថា “អ្នកបម្រើមិនធំជាងម្ចាស់ឡើយ”។ ប្រសិនបើគេបៀតបៀនខ្ញុំ គេមុខជាបៀតបៀនអ្នករាល់គ្នា ប្រសិនបើគេប្រតិបត្ដិតាមពាក្យខ្ញុំ គេមុខជាប្រតិបត្ដិតាមពាក្យរបស់អ្នករាល់គ្នាដែរ។