មានផ្សែងហុយពាសពេញលើភ្នំស៊ីណៃ ដ្បិតអុលឡោះតាអាឡាចុះមកលើភ្នំ ហើយទ្រង់នៅក្នុងភ្លើង។ ផ្សែងនោះហុយឡើង ដូចផ្សែងចេញពីឡ ហើយភ្នំទាំងមូលក៏រញ្ជួយយ៉ាងខ្លាំង។
ចោទិយកថា 9:15 - អាល់គីតាប ខ្ញុំក៏ចុះពីភ្នំមកវិញ ទាំងកាន់បន្ទះថ្មនៃសម្ពន្ធមេត្រីទាំងពីរផ្ទាំង។ ពេលនោះមានភ្លើងពាសពេញលើភ្នំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ខ្ញុំក៏វិលចុះពីភ្នំមកវិញ ក្នុងកាលដែលភ្នំមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។ ឯបន្ទះថ្មទាំងពីរនៃសេចក្ដីសញ្ញា នៅជាប់នឹងដៃខ្ញុំទាំងសងខាង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំក៏ចុះពីភ្នំមកវិញ ទាំងកាន់បន្ទះថ្មនៃសម្ពន្ធមេត្រីទាំងពីរផ្ទាំង។ ពេលនោះ មានភ្លើងពាសពេញលើភ្នំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះអញបានវិលចុះពីភ្នំមក មានបន្ទះថ្មទាំង២នៃសេចក្ដីសញ្ញា កាន់នៅដៃទាំងសងខាងផង ឯភ្នំក៏មានសុទ្ធតែភ្លើងឆេះនៅ |
មានផ្សែងហុយពាសពេញលើភ្នំស៊ីណៃ ដ្បិតអុលឡោះតាអាឡាចុះមកលើភ្នំ ហើយទ្រង់នៅក្នុងភ្លើង។ ផ្សែងនោះហុយឡើង ដូចផ្សែងចេញពីឡ ហើយភ្នំទាំងមូលក៏រញ្ជួយយ៉ាងខ្លាំង។
ម៉ូសាលើកដំបងតម្រង់ទៅលើមេឃ អុលឡោះតាអាឡា ធ្វើឲ្យមានផ្គរលាន់ និងព្រឹល ហើយមានរន្ទះបាញ់មកលើផែនដី។ អុលឡោះតាអាឡាក៏បង្អុរព្រឹលឲ្យធ្លាក់ មកលើស្រុកអេស៊ីប។
អ្នករាល់គ្នាបានចូលទៅជិតភ្នំ ហើយឈរនៅជើងភ្នំ។ ពេលនោះ មានភ្លើងឆាបឆេះភ្នំ អណ្តាតភ្លើងនេះឡើងទៅដល់អាកាសវេហាស៍ មានភាពងងឹត មានពពក និងអ័ព្ទ។
ក្រោយពីបានឮសំឡេងពីទីងងឹត ក្នុងពេលដែលភ្លើងកំពុងតែឆាបឆេះភ្នំនោះ មេដឹកនាំនៃកុលសម្ព័ន្ធ និងពួកអះលីជំអះទាំងអស់របស់អ្នករាល់គ្នាមកជិតខ្ញុំ
ខ្ញុំក្រឡេកមើលទៅ ឃើញអ្នករាល់គ្នាប្រព្រឹត្តអំពើបាបប្រឆាំងនឹងអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា គឺអ្នករាល់គ្នាបានសិតធ្វើរូបកូនគោមួយ អ្នករាល់គ្នាឆាប់ងាកចេញពីមាគ៌ាដែលអុលឡោះតាអាឡាបង្ហាញដល់អ្នករាល់គ្នា។
បងប្អូនពុំបានចូលមកជិតភ្នំមួយដែលអាចពាល់បានជាភ្នំដែលមានភ្លើងឆេះ ដែលមានភាពងងឹតសូន្យសុងមានខ្យល់ព្យុះនោះឡើយ