គាត់ឆ្លើយទៅកាន់អុលឡោះវិញថា៖ «ខ្ញុំបានឮសំឡេងទ្រង់ នៅក្នុងសួនឧទ្យាន ខ្ញុំភ័យណាស់ ព្រោះខ្ញុំនៅខ្លួនទទេ ហេតុនេះហើយបានជាខ្ញុំពួន»។
ចោទិយកថា 5:25 - អាល់គីតាប ហេតុនេះ សូមកុំបណ្តោយឲ្យយើងខ្ញុំស្លាប់ឡើយ ដ្បិតភ្លើងដ៏សន្ធោសន្ធៅនោះនឹងឆាបឆេះយើងខ្ញុំ។ ប្រសិនបើយើងខ្ញុំឮសំឡេងរបស់អុលឡោះតាអាឡា ជាម្ចាស់នៃយើងតទៅមុខទៀត យើងខ្ញុំមុខជាស្លាប់មិនខាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ឥឡូវនេះ ហេតុអ្វីបានជាយើងខ្ញុំត្រូវស្លាប់ ដ្បិតភ្លើងដ៏ធំនេះនឹងឆាបឆេះយើងខ្ញុំ ប្រសិនបើយើងខ្ញុំឮព្រះសូរសៀងរបស់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំទៀត នោះយើងខ្ញុំនឹងស្លាប់មិនខាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ សូមកុំបណ្ដោយឲ្យយើងខ្ញុំស្លាប់ឡើយ ដ្បិតភ្លើងដ៏សន្ធោសន្ធៅនោះនឹងឆាបឆេះយើងខ្ញុំ។ ប្រសិនបើយើងខ្ញុំឮព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះនៃយើងតទៅមុខទៀត យើងខ្ញុំមុខជាស្លាប់មិនខាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ តើហេតុដូចម្តេចបានជាយើងរាល់គ្នាត្រូវស្លាប់ឥឡូវនេះ ដ្បិតភ្លើងធំនេះនឹងឆេះបន្សុសយើងរាល់គ្នាអស់រលីងទៅ បើសិនជាយើងខ្ញុំឮព្រះសៀងព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំទៀត នោះយើងរាល់គ្នានឹងស្លាប់ហើយ |
គាត់ឆ្លើយទៅកាន់អុលឡោះវិញថា៖ «ខ្ញុំបានឮសំឡេងទ្រង់ នៅក្នុងសួនឧទ្យាន ខ្ញុំភ័យណាស់ ព្រោះខ្ញុំនៅខ្លួនទទេ ហេតុនេះហើយបានជាខ្ញុំពួន»។
ប្រជាជនទាំងមូលបានឮស្នូរផ្គរលាន់ និងសំឡេងត្រែ ព្រមទាំងឃើញផ្លេកបន្ទោរ និងផ្សែងហុយឡើងពីភ្នំ។ ពួកគេភ័យញ័ររន្ធត់ ហើយឈរពីចម្ងាយ។
ពួកគេពោលទៅកាន់ម៉ូសាថា៖ «សូមអ្នកមានប្រសាសន៍មកយើងខ្ញុំផ្ទាល់ចុះ យើងខ្ញុំនឹងស្តាប់អ្នក។ ប៉ុន្តែ សូមកុំឲ្យអុលឡោះមានបន្ទូលមកកាន់យើងខ្ញុំឡើយ ក្រែងលោយើងខ្ញុំត្រូវស្លាប់»។
រីឯអស់អ្នកដែលពឹងផ្អែកលើការប្រព្រឹត្ដតាមហ៊ូកុំនោះវិញ គេត្រូវបណ្ដាសាហើយ ដ្បិតមានចែងទុកមកថា «អ្នកណាមិនប្រតិបត្ដិតាមសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគីតាបហ៊ូកុំយ៉ាងខ្ជាប់ខ្ជួនទេនោះ អ្នកនោះត្រូវបណ្ដាសាហើយ»។
ដ្បិតនៅថ្ងៃដែលអ្នកជួបជុំគ្នានៅហោរែប អ្នកបានសូមពីអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បែបនេះឯង គឺអ្នកពោលថា “សូមកុំឲ្យយើងខ្ញុំឮសំឡេងរបស់អុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំ តទៅទៀត ហើយក៏កុំឲ្យយើងខ្ញុំឃើញភ្លើងដ៏សន្ធោសន្ធៅនេះដែរ ក្រែងលោយើងខ្ញុំត្រូវស្លាប់”។
ពេលនោះអុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា “សេចក្តីដែលពួកគេនិយាយ ពិតជាត្រឹមត្រូវមែន។
«អុលឡោះតាអាឡាមកពីភ្នំស៊ីណៃ ទ្រង់ក្រោកឡើងពីភ្នំសៀរ ដូចថ្ងៃរះ ទ្រង់បំភ្លឺប្រជារាស្ត្ររបស់ទ្រង់ពីភ្នំប៉ារ៉ាន ទ្រង់មកជាមួយម៉ាឡាអ៊ីកាត់យ៉ាងច្រើនអនេកអនន្ត ទ្រង់កាន់ហ៊ូកុំដែលមានពន្លឺដូចភ្លើង មកប្រគល់ឲ្យប្រជារាស្ត្ររបស់ទ្រង់។
ហើយពោលថា “អុលឡោះតាអាឡា ជាម្ចាស់នៃយើងបានបង្ហាញឲ្យយើងខ្ញុំឃើញសិរីរុងរឿង និងភាពឧត្តុង្គឧត្តមរបស់ទ្រង់ យើងខ្ញុំឮសំឡេងរបស់ទ្រង់ពីក្នុងភ្លើង។ ថ្ងៃនេះ យើងខ្ញុំឃើញថាអុលឡោះតាអាឡាមានបន្ទូលមកកាន់មនុស្ស ហើយមនុស្សអាចនៅមានជីវិតរស់រានបាន។
ហើយបងប្អូនក៏ពុំបានឮស្នូរត្រែ និងឮសំឡេងដែរ។ ពេលជនជាតិអ៊ីស្រអែលឮ គេបានអង្វរសុំកុំឲ្យទ្រង់មានបន្ទូលទៀត