អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរប្រាប់កូនចៅអ៊ីស្រអែលដូចតទៅ: អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែក ថាយើងនិយាយជាមួយអ្នករាល់គ្នា ពីលើមេឃមក។
ចោទិយកថា 4:33 - អាល់គីតាប តើមានជាតិសាសន៍មួយណាធ្លាប់បានឮអុលឡោះតាអាឡាមានបន្ទូលពីក្នុងភ្លើង ដូចអ្នកបានឮ ហើយនៅរស់រានមានជីវិតបែបនេះឬទេ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើដែលមានសាសន៍ណាឮព្រះសូរសៀងព្រះទ្រង់មានព្រះបន្ទូលពីកណ្ដាលភ្លើងមក ដូចជាអ្នកបានឮ ហើយនៅរស់ឬទេ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើមានជាតិសាសន៍មួយណាធ្លាប់បានឮព្រះជាម្ចាស់មានព្រះបន្ទូលពីក្នុងភ្លើងដូចអ្នកបានឮ ហើយនៅរស់រានមានជីវិតបែបនេះឬទេ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើដែលមានសាសន៍ណាឮព្រះសៀងនៃព្រះ ដែលទ្រង់មានបន្ទូលពីកណ្តាលភ្លើងមក ដូចជាឯងបានឮ ហើយបានរស់នៅឬទេ |
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរប្រាប់កូនចៅអ៊ីស្រអែលដូចតទៅ: អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែក ថាយើងនិយាយជាមួយអ្នករាល់គ្នា ពីលើមេឃមក។
អុលឡោះពុំបានប្រហារវរជនរបស់ជនជាតិអ៊ីស្រអែលទេ។ អស់លោកទាំងនោះបានឃើញអុលឡោះហើយនាំគ្នាធ្វើពិធីជប់លៀង។
អុលឡោះមានបន្ទូលទៀតថា៖ «អ្នកមិនអាចឃើញមុខយើងបានទេ ដ្បិតគ្មានមនុស្សណាអាចឃើញមុខយើង ហើយមានជីវិតតទៅមុខទៀតបានឡើយ»។
អុលឡោះបានឲ្យអ្នកឮសំឡេងពីលើមេឃមក ដើម្បីអប់រំអ្នក។ ទ្រង់ឲ្យអ្នកឃើញភ្លើងដ៏សន្ធោសន្ធៅនៅលើផែនដីនេះ ហើយអ្នកបានឮ សំឡេងរបស់ទ្រង់ ពីក្នុងភ្លើងនោះមក។
នេះហើយជាហ៊ូកុំដែលអុលឡោះតាអាឡាថ្លែងមកកាន់ក្រុមជំអះទាំងមូល ដោយបន្លឺសំឡេងខ្លាំងៗ នៅលើភ្នំ ពីក្នុងភ្លើង ពពក និងអ័ព្ទ។ អុលឡោះពុំមានបន្ទូលអ្វីថែមពីលើនេះទៀតទេ ទ្រង់បានចារពាក្យទាំងនោះ នៅលើបន្ទះថ្មពីរ រួចប្រគល់មកឲ្យខ្ញុំ។
ហើយពោលថា “អុលឡោះតាអាឡា ជាម្ចាស់នៃយើងបានបង្ហាញឲ្យយើងខ្ញុំឃើញសិរីរុងរឿង និងភាពឧត្តុង្គឧត្តមរបស់ទ្រង់ យើងខ្ញុំឮសំឡេងរបស់ទ្រង់ពីក្នុងភ្លើង។ ថ្ងៃនេះ យើងខ្ញុំឃើញថាអុលឡោះតាអាឡាមានបន្ទូលមកកាន់មនុស្ស ហើយមនុស្សអាចនៅមានជីវិតរស់រានបាន។
មិនដែលមានមនុស្សណាបានឮសំឡេងរបស់អុលឡោះដែលនៅអស់កល្ប ពីក្នុងភ្លើង ដូចយើងខ្ញុំបានឮ ហើយនៅរស់រានមានជីវិតបែបនេះឡើយ។
អុលឡោះតាអាឡាមានបន្ទូលមកកាន់អ្នករាល់គ្នា នៅចំពោះមុខផ្ទាល់ លើភ្នំ ពីក្នុងភ្លើង។
អុលឡោះតាអាឡាប្រគល់បន្ទះថ្មពីរមកឲ្យខ្ញុំ ជាបន្ទះថ្មចារដោយទ្រង់ផ្ទាល់ មានចែងអំពីសេចក្តីទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាមានបន្ទូលពីក្នុងភ្លើង មកកាន់អ្នករាល់គ្នានៅលើភ្នំ ក្នុងថ្ងៃដែលអ្នកជួបជុំគ្នា។
ពេលនោះ លោកគេឌានដឹងថា ជាម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាគាត់ពោលថា៖ «វីវរហើយ អុលឡោះតាអាឡាជាម្ចាស់អើយ! ដ្បិតខ្ញុំបានឃើញម៉ាឡាអ៊ីកាត់របស់ទ្រង់ ផ្ទាល់នឹងភ្នែក!»។