ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 33:11 - អាល់គីតាប

ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​ប្រទាន​ឲ្យ​ពួក​គេ​មាន​កម្លាំង សូម​ប្រទាន​ពរ​ដល់​អ្វីៗ​ដែល​ពួក​គេ​ធ្វើ។ សូម​បំបាក់​ចង្កេះ​អស់​អ្នក​ប្រឆាំង​នឹង​ពួក​គេ សូម​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ពួក​គេ ត្រូវ​បរាជ័យ ងើប​លែង​រួច!។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រទាន​ពរ​ដល់​កម្លាំង​របស់​គេ ហើយ​ទទួល​ការ​ដែល​ដៃ​របស់​គេ​ធ្វើ។ សូម​បំបាក់​ចង្កេះ​ពួក​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​គេ ពួក​អ្នក​ដែល​ស្អប់​គេ ដើម្បី​កុំ​ឲ្យ​បាន​ក្រោក​ឡើង​វិញ​បាន»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រទាន​ឲ្យ​ពួក​គេ​មាន​កម្លាំង សូម​ប្រទាន​ពរ​ដល់​អ្វីៗ​ដែល​ពួក​គេ​ធ្វើ។ សូម​បំបាក់​ចង្កេះ​អស់​អ្នក​ប្រឆាំង​នឹង​ពួក​គេ សូម​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ពួក​គេ ត្រូវ​បរា‌ជ័យ ងើប​លែង​រួច!។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រទាន​ពរ​ដល់​អំណាច​គេ ហើយ​ទទួល​ការ​ដែល​ដៃ​គេ​ធ្វើ សូម​បំបាក់​ចង្កេះ​ពួក​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​គេ ព្រម​ទាំង​ពួក​អ្នក​ដែល​ស្អប់​គេ​ដែរ ដើម្បី​កុំ​ឲ្យ​បាន​ក្រោក​ឡើង​វិញ​រួច​ឡើយ។

សូមមើលជំពូក



ចោទិយ‌កថា 33:11
18 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ជម្រាប​ស្តេច​ថា ខ្ញុំ​សូម​ជូន​ទាំង​អស់​ដល់​ស្តេច ឲ្យ​តែអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ស្តេច​ពេញ​ចិត្ត​ទទួល​ជំនូន​នេះ!»។


សូម​ឲ្យ​ទ្រង់​នឹក​ឃើញ​ជំនូន ទាំង​ប៉ុន្មាន​របស់​ស្តេច ហើយ​សូម​ឲ្យ​ទ្រង់​ពេញ​ចិត្ត នឹង​គូរបាន​ដែល​ស្ដេច​យក​មក​ជូន!។ - សម្រាក


ព្រោះ​ពួក​គេ​ពោល​ពាក្យ​ចោទ​ប្រកាន់​អ្នក​ដទៃ ធ្វើ​ឲ្យ​គេ​ទទួល​ទោស ពួក​គេ​ប្រើ​ឧបាយ‌កល ធ្វើ​ឲ្យ​ចៅ‌ក្រម​កាត់​ក្ដី​ខុស ហើយ​ចោទ​ប្រកាន់​មនុស្ស​ស្លូត​ត្រង់ ដោយ​គ្មាន​មូល​ហេតុ​ត្រឹម​ត្រូវ។


អ្នក​ម្ដាយ​អើយ តើ​បង្កើត​ខ្ញុំ​មក​ធ្វើ​អ្វី បើ​ខ្ញុំ​វេទនា​បែប​នេះ! អ្នក​ស្រុក​ទាំង​មូល​នាំ​គ្នា​ជំទាស់ ហើយ​រក​រឿង​ឈ្លោះ​ជា​មួយ​នឹង​ខ្ញុំ។ ខ្ញុំ​ពុំ​បាន​ជំពាក់​ប្រាក់​គេ ហើយ​ក៏​គ្មាន​នរណា​ជំពាក់​ប្រាក់​ខ្ញុំ​ដែរ តែ​ពួក​គេ​ជេរ​ប្រទេច‌ផ្ដាសា​ខ្ញុំ​គ្រប់ៗ​គ្នា។


សូម​ឲ្យ​អស់​អ្នក​ដែល​បៀត‌បៀន​ខ្ញុំ ត្រូវ​អាម៉ាស់ តែ​កុំ​ឲ្យ​ខ្ញុំ​ត្រូវ​អាម៉ាស់​ឡើយ! សូម​ឲ្យ​ពួក​គេ​ញ័រ​រន្ធត់ តែ​កុំ​ឲ្យ​ខ្ញុំ​ញ័រ​រន្ធត់​ឡើយ! សូម​ឲ្យ​ថ្ងៃ​លំបាក​វេទនា​ធ្លាក់​មក​លើ​ពួក​គេ សូម​ប្រហារ​ពួក​គេ​ឲ្យ​វិនាស​អន្តរាយ​ទៅ!


លុះ​ថ្ងៃ​កំណត់​នោះ​បាន​ចប់​សព្វ​គ្រប់​ហើយ ចាប់​ពី​ថ្ងៃ​ទី​ប្រាំ​បី​ត​ទៅ ពួក​អ៊ីមុាំ​ត្រូវ​ធ្វើ​គូរបាន​ដុត និង​គូរបាន​មេត្រី‌ភាព​នៅ​លើ​អាសនៈ។ ធ្វើ​ដូច្នេះ ទើប​យើង​ពេញ​ចិត្ត​នឹង​អ្នក​រាល់​គ្នា» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


ពួក​គេ​ស្អប់​ចៅ‌ក្រម​ដែល​កាត់​ក្ដី​ដោយ​យុត្តិធម៌ ពួក​គេ​មិន​ចូល​ចិត្ត​សាក្សី​ទៀង​ត្រង់​ទេ។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​សិស្ស​ទៀត​ថា៖ «អ្នក​ណា​ស្ដាប់​អ្នក​រាល់​គ្នា ក៏​ដូច​ជា​ស្ដាប់​ខ្ញុំ​ដែរ។ អ្នក​ណា​បដិសេធ​មិន​ទទួល​អ្នក​រាល់​គ្នា ក៏​ដូច​ជា​បដិសេធ​មិន​ទទួល​ខ្ញុំ​ដែរ ហើយ​អ្នក​ណា​មិន​ទទួល​ខ្ញុំ ក៏​ដូច​ជា​មិន​ទទួល​អុលឡោះ ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​ដែរ»។


ពួក​គេ​បង្រៀន​ហ៊ូកុំ​របស់​អុលឡោះ ដល់​កូន​ចៅ​យ៉ាកកូប ពួក​គេ​បង្រៀន​ហ៊ូកុំ​របស់​ទ្រង់ ដល់​កូន​ចៅ​អ៊ីស្រ‌អែល ពួក​គេ​ដុត​គ្រឿង​ក្រអូប​ជូន​ទ្រង់ ហើយ​ជូន​ជំនូន​ទាំង​មូល​នៅ​លើ​អាសនៈ​របស់​ទ្រង់។


ចំពោះ​កូន​ចៅ​ពុន‌យ៉ាមីន គាត់​ថ្លែង​ថា: អុលឡោះ‌តាអាឡា​ស្រឡាញ់​ពុន‌យ៉ាមីន​ណាស់ គេ​នៅ​ជា​មួយ​ទ្រង់​យ៉ាង​កក់​ក្តៅ អុលឡោះ‌តាអាឡា​ការ‌ពារ​គេ​ជា​និច្ច ហើយ​ទ្រង់​នៅ​ជា​មួយ​គេ។


ដូច្នេះ អ្នក​ណា​បដិសេធ​មិន​ទទួល​ដំបូន្មាន​នេះ មិន​ត្រឹម​តែ​បដិសេធ​មិន​ទទួល​មនុស្ស​ប៉ុណ្ណោះ​ទេ គឺ​បដិសេធ​មិន​ទទួល​អុលឡោះ ដែល​បាន​ប្រទាន​រស​ដ៏‌វិសុទ្ធ​របស់​ទ្រង់ មក​បង​ប្អូន​នោះ​តែ​ម្ដង។