ក្រុងទាំងនោះសុទ្ធសឹងជាក្រុងដ៏រឹងមាំ មានកំពែងខ្ពស់ៗ មានទ្វារ និងមានរនុក រីឯក្រុងមួយចំនួនធំ គ្មានកំពែងទេ។
ទីក្រុងទាំងអស់នោះសុទ្ធតែមានកំផែងការពារយ៉ាងខ្ពស់ មានទ្វារ និងរនុក ក្រៅពីនោះ ភូមិជាច្រើនគ្មានកំផែងទេ។
ក្រុងទាំងនោះសុទ្ធសឹងជាក្រុងដ៏រឹងមាំ មានកំពែងខ្ពស់ៗ មានទ្វារ និងមានរនុក រីឯក្រុងមួយចំនួនធំគ្មានកំពែងទេ។
អស់ទាំងទីក្រុងទាំងនោះសុទ្ធតែមានបន្ទាយ មានកំផែងយ៉ាងខ្ពស់ណាស់នៅព័ទ្ធជុំវិញ ព្រមទាំងទ្វារ នឹងរនុកផង ក៏ចាប់យកទីក្រុងឯទៀតជាច្រើន ដែលឥតមានកំផែងដែរ
ពួកគេដណ្ដើមយកក្រុង ដែលមានកំពែងរឹងមាំ និងទឹកដីដែលមានជីជាតិល្អ។ ពួកគេចាប់យកបានផ្ទះ ដែលមានពេញដោយទ្រព្យសម្បត្តិគ្រប់យ៉ាង ព្រមទាំងអណ្ដូងទឹក ចម្ការទំពាំងបាយជូរ ចម្ការអូលីវ និងដើមឈើស៊ីផ្លែគ្រប់មុខ យ៉ាងច្រើនបរិបូណ៌។ ពួកគេបរិភោគឆ្អែត មានសាច់មានឈាម ហើយរស់នៅយ៉ាងសប្បាយ ដោយសារចិត្តសប្បុរសដ៏ធំធេង របស់ទ្រង់។
ហេតុនេះហើយបានជាជនជាតិយូដានៅក្រៅទីក្រុង នាំគ្នាធ្វើពិធីបុណ្យ និងជប់លៀង នៅថ្ងៃទីដប់បួន ក្នុងខែផល្គុន ព្រមទាំងផ្ញើជំនូនឲ្យគ្នាទៅវិញទៅមក។
ប៉ុន្តែ ប្រជាជនដែលរស់នៅក្នុងស្រុក សុទ្ធតែជាមនុស្សខ្លាំងពូកែ ទីក្រុងរបស់គេធំៗ ហើយមានកំពែងរឹងមាំទៀតផង។ យើងខ្ញុំបានឃើញកូនចៅលោកអណាក់ ដែលមានមាឌដ៏សំបើម។
តើឲ្យយើងខ្ញុំឡើងទៅណា? ពួកយើងគ្មានទឹកចិត្តនឹងឡើងទៅស្រុកនោះទេ ដ្បិតបងប្អូនរបស់យើងខ្ញុំរាយការណ៍ប្រាប់ពួកយើង ថាប្រជាជននៅស្រុកនោះខ្លាំងពូកែ ហើយមានមាឌធំជាងពួកយើង។ រីឯក្រុងរបស់ពួកគេ ជាក្រុងធំៗ និងមានកំពែងខ្ពស់កប់ពពក។ ពួកយើងក៏បានឃើញកូនចៅអណាក់ នៅស្រុកនោះដែរ”។
នៅគ្រានោះ ពួកយើងដណ្តើមយកបានក្រុងទាំងប៉ុន្មានរបស់ស្តេចអុក គ្មានក្រុងណាមួយដែលពួកយើងពុំបានដណ្តើមយកនោះទេ គឺសរុបទាំងអស់មានហុកសិបក្រុង ស្ថិតនៅតំបន់អើកុប ក្នុងស្រុកបាសាន ដែលស្តេចអុកគ្រប់គ្រង។
ពួកយើងកំទេចពួកគេជូនផ្តាច់ដល់អុលឡោះតាអាឡា ដូចពួកយើងបានប្រព្រឹត្តចំពោះស៊ីហុន ជាស្តេចក្រុងហែសបូនដែរ គឺពួកយើងកំទេចអ្នកក្រុងទាំងនោះ ទាំងប្រុស ទាំងស្រី និងកូនក្មេង ជូនផ្តាច់ដល់អុលឡោះតាអាឡា
ដោយសារជំនឿ ជនជាតិអ៊ីស្រអែលនាំគ្នាដើរជុំវិញក្រុងយេរីខូចំនួនប្រាំពីរថ្ងៃ ហើយកំពែងក្រុងក៏រលំអស់។
គេក៏ផ្ញើរូបកណ្តុរមាស តាមចំនួនក្រុងភីលីស្ទីនទាំងប៉ុន្មាន ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្តេចត្រាញ់ទាំងប្រាំដែរ ដោយរាប់ចាប់តាំងពីក្រុងដែលមានកំពែងរឹងមាំ រហូតដល់ភូមិតូចៗដែលគ្មានកំពែង។ ផ្ទាំងសិលាដ៏ធំក្នុងចម្ការរបស់យ៉ូស្វេ ជាអ្នកភូមិបេតសេម៉េស ជាកន្លែងដែលគេតម្កល់ហិបរបស់អុលឡោះតាអាឡា នៅស្ថិតស្ថេររហូតដល់សព្វថ្ងៃ ជាបន្ទាល់ពីហេតុការណ៍នោះ។