អំណាចនឹងមិនចាកចេញពីយូដាឡើយ ពូជពង្សយូដានឹងគ្រងរាជ្យជានិច្ច រហូតទាល់តែស្តេច ដែលជាម្ចាស់នៃអំណាចនេះមកដល់ ហើយប្រជារាស្ត្រនានាត្រូវតែចុះចូលនឹងគាត់។
ចោទិយកថា 28:57 - អាល់គីតាប ដ្បិតពេលខ្មាំងសត្រូវឡោមព័ទ្ធទីក្រុងទាំងប៉ុន្មានរបស់អ្នក អ្នករងទុក្ខវេទនាយ៉ាងខ្លាំង ហើយដោយខ្វះខាតពេកនាងមានបំណងយកទារកដែលទើបនឹងចេញពីផ្ទៃរបស់ខ្លួន ទៅធ្វើម្ហូបបរិភោគស្ងាត់ៗតែម្នាក់ឯង។។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនខ្ចីដែលទើបនឹងចេញពីផ្ទៃរបស់នាង និងកូនដែលនឹងសម្រាលទៀតផង ដ្បិតនាងនឹងបរិភោគវាដោយសម្ងាត់ ដោយព្រោះគ្មានអ្វីសោះ ក្នុងគ្រាដែលខ្មាំងសត្រូវឡោមព័ទ្ធជុំវិញ និងក្នុងគ្រាដែលជួបលំបាក ដោយគេធ្វើទុក្ខអ្នក នៅក្នុងក្រុងរបស់អ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតពេលខ្មាំងសត្រូវឡោមព័ទ្ធទីក្រុងទាំងប៉ុន្មានរបស់អ្នក អ្នករងទុក្ខវេទនាយ៉ាងខ្លាំង ហើយដោយខ្វះខាតពេក នាងមានបំណងយកទារកដែលទើបនឹងចេញពីផ្ទៃរបស់ខ្លួន ទៅធ្វើម្ហូបបរិភោគស្ងាត់ៗតែម្នាក់ឯង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយដល់ទាំងកូនខ្ចីដែលទើបនឹងចេញពីផ្ទៃខ្លួនមក ព្រមទាំងដល់កូនដែលនឹងសំរាលទៀតផង ដ្បិតនាងនឹងបរិភោគវាដោយសំងាត់ ដោយព្រោះគ្មានអ្វីសោះ ក្នុងគ្រាដែលពួកខ្មាំងសត្រូវនៅព័ទ្ធជុំវិញនោះ នឹងវេលាដែលមានសេចក្ដីលំបាក ដោយគេធ្វើទុក្ខដល់ឯង នៅក្នុងអស់ទាំងទីក្រុងរបស់ឯង។ |
អំណាចនឹងមិនចាកចេញពីយូដាឡើយ ពូជពង្សយូដានឹងគ្រងរាជ្យជានិច្ច រហូតទាល់តែស្តេច ដែលជាម្ចាស់នៃអំណាចនេះមកដល់ ហើយប្រជារាស្ត្រនានាត្រូវតែចុះចូលនឹងគាត់។
ស្តេចសួរទៀតថា៖ «តើនាងមានរឿងអ្វី?»។ នាងជម្រាបថា៖ «កាលពីថ្ងៃមុន ស្ត្រីម្នាក់នោះបបួលខ្ញុំថា “ចូរយកកូនរបស់នាងមក យើងចែកគ្នាបរិភោគនៅថ្ងៃនេះ ហើយស្អែកយើងនឹងបរិភោគកូនរបស់ខ្ញុំវិញ”។
យើងទាំងពីរក៏យកកូនរបស់ខ្ញុំ ទៅស្ងោរបរិភោគ។ លុះស្អែកឡើង ខ្ញុំប្រាប់នាងនោះថា “ចូរយកកូនរបស់នាងមក យើងចែកគ្នាបរិភោគ” ប៉ុន្តែ នាងនោះបានយកកូនរបស់ខ្លួនទៅលាក់»។
តើម្ដាយអាចបំភ្លេចកូនរបស់ខ្លួន ដែលនៅបៅបានឬ? តើម្ដាយលែងអាណិតមេត្តាកូនដែល កើតចេញពីផ្ទៃរបស់ខ្លួនបានឬ? ឧបមាថាម្ដាយបំភ្លេចកូនបានទៅចុះ ចំណែកឯយើងវិញ យើងមិនអាចភ្លេចអ្នកបានឡើយ!
នៅពេលមហន្តរាយមកដល់ ស្ត្រីដែលធ្លាប់តែមានចិត្តអាណិតមេត្តា បែរជានាំគ្នាស្ងោរកូនឯងបរិភោគទៅវិញ។
ក្នុងពេលខ្មាំងសត្រូវឡោមព័ទ្ធ អ្នកនឹងរងទុក្ខវេទនាយ៉ាងខ្លាំង រហូតដល់ស៊ីសាច់កូនរបស់ខ្លួន គឺកូនប្រុសកូនស្រីដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រទានឲ្យ។