ស្តេចមិនព្រមស្តាប់តាមសំណូមពររបស់ប្រជាជនទេ ដ្បិតអុលឡោះតាអាឡាបណ្តាលឲ្យមានសភាពការណ៍ប្រែប្រួលដូច្នេះ ស្របតាមបន្ទូលដែលទ្រង់បានថ្លែងមកកាន់លោកយេរ៉ូបោម ជាកូនរបស់លោកនេបាតតាមរយៈអហ៊ីយ៉ានៅស៊ីឡូ។
ចោទិយកថា 2:30 - អាល់គីតាប ប៉ុន្តែ ស្តេចស៊ីហុនជាស្តេចក្រុងហែសបូន ពុំព្រមឲ្យពួកយើងឆ្លងកាត់ស្រុករបស់ខ្លួនទេ ព្រោះអុលឡោះតាអាឡាជាម្ចាស់នៃអ្នក ធ្វើឲ្យស្តេចនោះមានចិត្តមានះ និងរឹងរូស ដើម្បីប្រគល់គេមកក្នុងកណ្តាប់ដៃរបស់អ្នក ដូចអ្នកឃើញនៅថ្ងៃនេះស្រាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ស៊ីហុន ជាស្តេចក្រុងហែសបូន មិនព្រមបើកឲ្យពួកយើងដើរកាត់ស្រុករបស់ព្រះអង្គទេ ដ្បិតព្រះយេហូវ៉ាជាព្រះនៃអ្នក បានធ្វើឲ្យស្តេចនោះមានវិញ្ញាណរឹង ហើយមានចិត្តមានះ ដើម្បីឲ្យព្រះអង្គបានប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នក ដូចមានសព្វថ្ងៃនេះស្រាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ព្រះបាទស៊ីហុនជាស្ដេចក្រុងហែសបូន ពុំព្រមឲ្យពួកយើងឆ្លងកាត់ស្រុករបស់ខ្លួនទេ ព្រោះព្រះអម្ចាស់ ជាព្រះនៃអ្នក ធ្វើឲ្យស្ដេចនោះមានចិត្តមានះ និងរឹងរូស ដើម្បីប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នក ដូចអ្នកឃើញនៅថ្ងៃនេះស្រាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែស៊ីហុនជាស្តេចក្រុងហែសបូន មិនព្រមបើកឲ្យយើងដើរកាត់ស្រុកទ្រង់ទេ ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានបណ្តាលឲ្យស្តេចមានព្រះទ័យ មានព្រះដំរិះរឹងទទឹង ដើម្បីនឹងប្រគល់មកក្នុងកណ្តាប់ដៃនៃឯង ដូចជាមានហើយសព្វថ្ងៃនេះ |
ស្តេចមិនព្រមស្តាប់តាមសំណូមពររបស់ប្រជាជនទេ ដ្បិតអុលឡោះតាអាឡាបណ្តាលឲ្យមានសភាពការណ៍ប្រែប្រួលដូច្នេះ ស្របតាមបន្ទូលដែលទ្រង់បានថ្លែងមកកាន់លោកយេរ៉ូបោម ជាកូនរបស់លោកនេបាតតាមរយៈអហ៊ីយ៉ានៅស៊ីឡូ។
ស្តេចមិនព្រមស្តាប់តាមសំណូមពររបស់ប្រជាជនទេ ដ្បិតអុលឡោះតាអាឡាបណ្តោយឲ្យមានសភាពការណ៍ប្រែប្រួលដូច្នេះ ស្របតាមបន្ទូលដែលទ្រង់ថ្លែងមកកាន់លោកយេរ៉ូបោម ជាកូនរបស់លោកនេបាត តាមរយៈណាពីអហ៊ីយ៉ានៅស៊ីឡូ។
ម៉ូសា និងហារូនបានសំដែងការអស្ចារ្យទាំងនោះនៅមុខស្តេចហ្វៀរ៉អ៊ូន តែ អុលឡោះតាអាឡាបានធ្វើឲ្យស្តេចមានចិត្តមានះ មិនព្រមបើកឲ្យកូនចៅអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីបឡើយ។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «យើងផ្តល់អំណាចឲ្យអ្នកសំដែងការអស្ចារ្យ។ ដូច្នេះ ពេលទៅដល់ស្រុកអេស៊ីប ចូរសំដែងការអស្ចារ្យទាំងនោះឲ្យស្តេចហ្វៀរ៉អ៊ូនឃើញ។ រីឯយើងវិញ យើងនឹងធ្វើឲ្យស្តេចហ្វៀរ៉អ៊ូនមានចិត្តរឹងចចេស មិនព្រមឲ្យជនជាតិអ៊ីស្រអែលចេញមកទេ។
បន្ទាប់មក អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ស្តេចហ្វៀរ៉អ៊ូនមានះណាស់ ហើយមិនអនុញ្ញាតឲ្យប្រជាជនចេញទៅទេ។
យើងដឹងថា អ្នកជាមនុស្សរឹងរូស ចិត្តរបស់អ្នករឹងដូចដែកថែប ហើយក្បាលអ្នករឹងដូចដែក
ស្តេចស៊ីហុនមិនព្រមឲ្យជនជាតិអ៊ីស្រអែលឆ្លងកាត់ទឹកដីរបស់ខ្លួនទេ តែស្តេចប្រមូលកងទ័ពទាំងមូលចេញមកវាយប្រហារជនជាតិអ៊ីស្រអែលនៅវាលរហោស្ថាន គឺស្តេចវាយប្រហារជនជាតិអ៊ីស្រអែលនៅយ៉ាហាស់។
បន្ទាប់មក ជនជាតិអ៊ីស្រអែលនាំគ្នាដូរទិស ហើយបន្តដំណើរតាមផ្លូវឆ្ពោះទៅស្រុកបាសាន។ ស្តេចអុក ស្តេចស្រុកបាសាន បានលើកទ័ពទាំងមូលរបស់ខ្លួនចេញមកវាយអ៊ីស្រអែលនៅអេទ្រី។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «កុំខ្លាចអ្វីឡើយ! ដ្បិតយើងប្រគល់ស្តេចនេះ និងកងទ័ពទាំងមូល ព្រមទាំងស្រុករបស់គេមកក្នុងកណ្តាប់ដៃអ្នកហើយ។ ចូរប្រព្រឹត្តចំពោះស្តេចនេះដូចអ្នកបានប្រព្រឹត្តចំពោះស៊ីហុន ជាស្តេចស្រុកអាម៉ូរី ដែលរស់នៅស្រុកហែសបូនដែរ»។
អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា: “មើល៍ យើងបានប្រគល់ស៊ីហុន និងស្រុករបស់គេ មកក្នុងកណ្តាប់ដៃរបស់អ្នក ឥឡូវនេះហើយ។ ដូច្នេះ ចូរទៅចាប់យកស្រុកនោះ ឥឡូវនេះចុះ”។
ប៉ុន្តែ ស្តេចស៊ីហុនពុំទុកចិត្តជនជាតិអ៊ីស្រអែល ដោយឲ្យពួកគេឆ្លងកាត់ទឹកដីស្រុកអាម៉ូរីឡើយ។ ស្តេចប្រមូលទ័ពទាំងអស់ទៅបោះទីតាំងនៅយ៉ាហាស់ ហើយវាយជនជាតិអ៊ីស្រអែល។