Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 7:14 - អាល់គីតាប

14 បន្ទាប់​មក អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ស្តេច​ហ្វៀរ៉អ៊ូន​មានះ​ណាស់ ហើយ​មិន​អនុ‌ញ្ញាត​ឲ្យ​ប្រជា‌ជន​ចេញ​ទៅ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ផារ៉ោន​មាន​ចិត្ត​រឹង‌រូស មិន​ព្រម​បើក​ឲ្យ​បណ្ដា​‌ជន​ចេញ​ទៅ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 បន្ទាប់​មក ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ស្ដេច​ផារ៉ោន​មានះ​ណាស់ ហើយ​មិន​អនុញ្ញាត​ឲ្យ​ប្រជា‌ជន​ចេញ​ទៅ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 រួច​ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ផារ៉ោន​មាន​ចិត្ត​រឹង‌រូស មិន​ព្រម​បើក​ឲ្យ​បណ្តាជន​ចេញ​ទៅ​ទេ

សូមមើលជំពូក ចម្លង




និក្ខមនំ 7:14
21 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ចូរ​ទៅ​ជួប​ស្តេច​ហ្វៀរ៉អ៊ូន ដ្បិត​យើង​បាន​ធ្វើ​ឲ្យ​ស្តេច និង​នា​ម៉ឺន​មន្ត្រី​មាន​ចិត្ត​មានះ ដើម្បី​សំដែង​ទី​សំគាល់​ដ៏​អស្ចារ្យ នៅ​ក្នុង​ចំណោម​ពួក​គេ។


ប៉ុន្តែ អុលឡោះ‌តាអាឡា ធ្វើ​ឲ្យ​ស្តេច​ហ្វៀរ៉អ៊ូន​មាន​ចិត្ត​មានះ ស្តេច​មិន​បើក​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចាក​ចេញ​ទៅ​ទេ។


អុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​ស្តេច​ហ្វៀរ៉អ៊ូន​មាន​ចិត្ត​មានះ គឺ​មិន​ព្រម​បើក​ឲ្យ​កូន​ចៅ​អ៊ីស្រ‌អែល​ចេញ​ទៅ​ទេ។


បើ​អ្នក​មិន​ព្រម​បើក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ​ទេ ថ្ងៃ​ស្អែក យើង​នឹង​ប្រើ​ហ្វូង​កណ្តូប​ឲ្យ​ចូល​មក​រាត​ត្បាត​ដែន​ដី​របស់​អ្នក។


យើង​ដឹង​ថា ស្តេច​ស្រុក​អេស៊ីប​មិន​អនុ‌ញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​មក​ទេ ទាល់​តែ​យើង​ប្រើ​អំណាច​ដ៏​ខ្លាំង​ពូកែ​បង្ខំ ទើប​ស្តេច​យល់​ព្រម។


ចូរ​អនុ‌ញ្ញាត​ឲ្យ​កូន​របស់​យើង​ចេញ​ទៅ​គោរព​បម្រើ​យើង។ ប្រសិន​បើ​អ្នក​មិន​ព្រម​ទេ យើង​នឹង​ប្រហារ​កូន​ច្បង​របស់​អ្នក”»។


ស្តេច​ហ្វៀរ៉អ៊ូន​នៅ​តែ​មាន​ចិត្ត​រឹង​ចចេស ដូចអុលឡោះ‌តាអាឡា​មាន​បន្ទូល​ទុក​ស្រាប់ គឺ​ស្តេច​មិន​ព្រម​ស្តាប់​ម៉ូសា និង​ហារូន​ទេ។


ដូច្នេះ ព្រឹក​ឡើង ចូរ​អ្នក​ទៅ​ជួប​ស្តេច​ហ្វៀរ៉អ៊ូន នៅ​ពេល​ដែល​គាត់​ចុះ​ទៅ​មាត់​ទន្លេ​នីល។ ចូរ​កាន់​ដំបង​ដែល​បាន​ក្លាយ​ជា​ពស់​នោះ​ទៅ​ជា​មួយ​ផង។


កង្កែប​នឹង​ចេញ​ពី​ស្តេច និង​ចេញ​ពី​ដំណាក់​របស់​ស្តេច ពី​នា​ម៉ឺន​មន្ត្រី និង​ពី​ប្រជា‌រាស្ត្រ​របស់​ស្តេច គឺ​ទុក​ឲ្យ​នៅ​សល់​តែ​ក្នុង​ទន្លេ​នីល​ប៉ុណ្ណោះ»។


ពេល​ឃើញ​កង្កែប​ងាប់​អស់​ហើយ​នោះ ស្តេច​ហ្វៀរ៉អ៊ូន​មាន​ចិត្ត​មានះ មិន​ព្រម​ស្តាប់​ម៉ូសា និង​ហារូន ដូចអុលឡោះ‌តាអាឡា​មាន​បន្ទូល​ទុក​ស្រាប់។


ប្រសិន​បើ​អ្នក​បដិសេធ យើង​នឹង​ប្រើ​កង្កែប​ឲ្យ​មក​បំផ្លាញ​ទឹក​ដី​របស់​អ្នក។


ប្រសិន​បើ​ស្តេច​បដិសេធ​មិន​បើក​ឲ្យ​ពួក​គេ​ទៅ ប្រសិន​បើ​ស្តេច​នៅ​តែ​ឃាត់​ពួក​គេ


ពេល​ស្តេច​ហ្វៀរ៉អ៊ូន​ឃើញ​ភ្លៀង និង​ព្រឹល​ឈប់​ធ្លាក់ ហើយ​ផ្គរ​ស្ងប់​ស្ងាត់​ទៅ​វិញ ដូច្នេះ ស្តេច​ក៏​ប្រព្រឹត្ត​អំពើ​បាប​ជា​ថ្មី​ទៀត គឺ​ទាំង​ស្តេច ទាំង​នា​ម៉ឺន​មន្ត្រី នៅ​តែ​មានះ​ដដែល។


ស្តេច​ហ្វៀរ៉អ៊ូន​បាន​ចាត់​គេ​ឲ្យ​ទៅ​ស៊ើប​សួរ ហើយ​ស្តេច​ជ្រាប​ថា គ្មាន​សត្វ​ណា​មួយ​ក្នុង​ហ្វូង​សត្វ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ត្រូវ​វិនាស​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ស្តេច​ហ្វៀរ៉អ៊ូន​នៅ​តែ​មាន​ចិត្ត​មានះ មិន​ព្រម​អនុ‌ញ្ញាត​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចេញ​ទៅ​ទេ។


ផ្ទុយ​ទៅ​វិញ បើ​អ្នក​រាល់​គ្នា​មិន​យល់​ព្រម ហើយ​មាន​ចិត្ត​រឹង​ចចេស អ្នក​រាល់​គ្នា​មុខ​ជា​ស្លាប់​ដោយ​មុខ​ដាវ​ពុំ‌ខាន​ឡើយ! - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ប្រជា‌ជន ក្រុង​យេរូ‌សាឡឹម​នាំ​គ្នា​វង្វេង​ចេញ​ពី​យើង ហើយ​ចេះ​តែ​មាន​ចិត្ត​សាវា​ដូច្នេះ? ពួក​គេ​នៅ​តែ​ឈ្លក់​ចិត្ត​នឹង​ព្រះ​ក្លែង‌ក្លាយ ពួក​គេ​ពុំ​ព្រម​វិល​ត្រឡប់​មក​វិញ​ទេ!។


ពួក​គេ​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​ផ្ទួនៗ​គ្នា ហើយ​បោក​បញ្ឆោត​មិន​ឈប់​ឈរ ពួក​គេ​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​យើង» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ពួក​គេ​តាំង​ចិត្ត​រឹង​ដូច​ដុំ​ថ្ម ពួក​គេ​មិន​ព្រម​ស្ដាប់​តាម​ហ៊ូកុំ និង​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ថ្លែង​តាម​រយៈ​ណាពី​នៅ​ជំនាន់​មុន ដោយ​រស​របស់​ទ្រង់​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ទ្រង់​ខឹង​យ៉ាង​ខ្លាំង​ទាស់​នឹង​ពួក​គេ។


ប៉ុន្តែ ស្តេច​ស៊ីហុន​ជា​ស្តេច​ក្រុង​ហែសបូន ពុំ​ព្រម​ឲ្យ​ពួក​យើង​ឆ្លង​កាត់​ស្រុក​របស់​ខ្លួន​ទេ ព្រោះអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​អ្នក ធ្វើ​ឲ្យ​ស្តេច​នោះ​មាន​ចិត្ត​មានះ និង​រឹង​រូស ដើម្បី​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក ដូច​អ្នក​ឃើញ​នៅ​ថ្ងៃ​នេះ​ស្រាប់។


ចូរ​ប្រយ័ត្ន! បើ​អុលឡោះ​មាន​បន្ទូល​មក​កាន់​បង​ប្អូន សូម​កុំ​បដិសេធ​មិន​ព្រម​ស្ដាប់​នោះ​ឡើយ។ ប្រសិន​បើ​ពួក​អ្នក​ដែល​បដិសេធ​មិន​ព្រម​ស្ដាប់​ពាក្យ​មនុស្ស​ទូន្មាន​គេ​នៅ​លើ​ផែនដី មិន​អាច​គេច​ផុត​ពី​ទោស​យ៉ាង​ហ្នឹង​ទៅ​ហើយ ចំណង់​បើ​យើង​ផ្ទាល់​បើ​យើង​ព្រងើយ​កន្តើយ​មិន​ព្រម​ស្ដាប់​ទ្រង់ ដែល​មាន​បន្ទូល​មក​កាន់​យើង​ពី​សូរ៉កា​វិញ នោះ​យើង​រឹត​តែ​ពុំ​អាច​គេច​ផុត​ពី​ទោស​បាន​ឡើយ។


ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង​រូស ដូច​ជន‌ជាតិ​អេស៊ីប និង​ស្តេច​ហ្វៀរ៉អ៊ូន​ដូច្នេះ? អុលឡោះ​បាន​ដាក់​ទោស​ជន‌ជាតិ​អេស៊ីប​យ៉ាង​ធ្ងន់ រហូត​ដល់​ពួក​គេ​យល់​ព្រម​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចាក​ចេញ​ពី​ស្រុក​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម