ជនគណនា 21:34 - អាល់គីតាប34 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «កុំខ្លាចអ្វីឡើយ! ដ្បិតយើងប្រគល់ស្តេចនេះ និងកងទ័ពទាំងមូល ព្រមទាំងស្រុករបស់គេមកក្នុងកណ្តាប់ដៃអ្នកហើយ។ ចូរប្រព្រឹត្តចំពោះស្តេចនេះដូចអ្នកបានប្រព្រឹត្តចំពោះស៊ីហុន ជាស្តេចស្រុកអាម៉ូរី ដែលរស់នៅស្រុកហែសបូនដែរ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦34 ប៉ុន្ដែ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «កុំខ្លាចគេឡើយ ដ្បិតយើងបានប្រគល់ស្តេចនេះមកក្នុងកណ្ដាប់ដៃអ្នកហើយ ព្រមទាំងមនុស្ស និងស្រុកទាំងមូលរបស់ស្ដេចទៀតផង។ អ្នកត្រូវប្រព្រឹត្តចំពោះស្ដេចនេះ ដូចជាអ្នកបានប្រព្រឹត្តចំពោះស៊ីហុន ជាស្តេចសាសន៍អាម៉ូរី ដែលនៅហែសបូននោះចុះ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥34 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «កុំខ្លាចអ្វីឡើយ! ដ្បិតយើងប្រគល់ស្ដេចនេះ និងកងទ័ពទាំងមូល ព្រមទាំងស្រុករបស់គេមកក្នុងកណ្ដាប់ដៃអ្នកហើយ។ ចូរប្រព្រឹត្តចំពោះស្ដេចនេះ ដូចអ្នកបានប្រព្រឹត្តចំពោះស៊ីហុន ជាស្ដេចស្រុកអាម៉ូរី ដែលរស់នៅស្រុកហែសបូនដែរ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤34 នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា កុំឲ្យខ្លាចគេឡើយ ដ្បិតអញបានប្រគល់ស្តេចនេះមកក្នុងកណ្តាប់ដៃឯងហើយ ព្រមទាំងរាស្ត្រ នឹងស្រុករបស់ទ្រង់ផង ត្រូវឲ្យឯងធ្វើដល់គេដូចជាឯងបានធ្វើដល់ស៊ីហុន ជាស្តេចសាសន៍អាម៉ូរី ដែលនៅហែសបូននោះដែរ សូមមើលជំពូក |
អ្នកនាំសាររបស់អុលឡោះចូលជួបស្តេចអ៊ីស្រអែល ហើយជម្រាបថា៖ «អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: ដោយជនជាតិស៊ីរីពោលថាអុលឡោះតាអាឡាជាម្ចាស់នៃតំបន់ភ្នំ គឺមិនមែនជាម្ចាស់នៃវាលទំនាបទេនោះ យើងនឹងប្រគល់កងទ័ពដ៏សន្ធឹកសន្ធាប់នេះមកក្នុងកណ្តាប់ដៃរបស់អ្នក ហើយអ្នករាល់គ្នានឹងទទួលស្គាល់ថាយើងពិតជាអុលឡោះតាអាឡាមែន»។