នោះចៅហ្វាយត្រូវនាំគេចូលទៅជិតអុលឡោះហើយឲ្យខ្ញុំបម្រើនោះឈរនៅមាត់ទ្វារ ឬផ្អែកទៅនឹងក្របទ្វារផ្ទះ រួចចៅហ្វាយយកដែកមកចោះត្រចៀកគេ។ ដូច្នេះ អ្នកនោះនឹងនៅបម្រើចៅហ្វាយរហូតតទៅ។
ចោទិយកថា 19:17 - អាល់គីតាប អ្នកទាំងពីរដែលមានទំនាស់នឹងគ្នា ត្រូវចូលទៅក្នុងទីសក្ការៈរបស់អុលឡោះតាអាឡា ហើយឈរនៅចំពោះមុខអ៊ីមុាំ និងចៅក្រមដែលកាន់មុខតំណែង នៅពេលនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះត្រូវឲ្យភាគីទាំងពីរដែលទាស់ទែងគ្នា ឈរនៅចំពោះព្រះយេហូវ៉ា នៅមុខពួកសង្ឃ និងចៅក្រមដែលមានតួនាទីក្នុងគ្រានោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងពីរដែលមានទំនាស់នឹងគ្នា ត្រូវចូលទៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់ ហើយឈរនៅចំពោះមុខបូជាចារ្យ* និងចៅក្រមដែលកាន់មុខតំណែងនៅពេលនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះត្រូវឲ្យទាំង២នាក់ដែលកើតទាស់ទែងគ្នា បានឈរនៅចំពោះព្រះយេហូវ៉ា ត្រង់មុខពួកសង្ឃ នឹងចៅក្រមដែលមានក្នុងគ្រានោះ |
នោះចៅហ្វាយត្រូវនាំគេចូលទៅជិតអុលឡោះហើយឲ្យខ្ញុំបម្រើនោះឈរនៅមាត់ទ្វារ ឬផ្អែកទៅនឹងក្របទ្វារផ្ទះ រួចចៅហ្វាយយកដែកមកចោះត្រចៀកគេ។ ដូច្នេះ អ្នកនោះនឹងនៅបម្រើចៅហ្វាយរហូតតទៅ។
ប្រសិនបើចាប់ចោរមិនបានទេ នោះត្រូវនាំម្ចាស់ផ្ទះទៅស្បថ នៅចំពោះអុលឡោះថា គាត់មិនបានបន្លំយកទ្រព្យសម្បត្តិរបស់គេឡើយ។
ពួកគេធ្វើជាចៅក្រមកាត់ក្ដី នៅពេលប្រជាជនមានរឿងរ៉ាវនឹងគ្នា ហើយវិនិច្ឆ័យទោស ស្របតាមហ៊ូកុំរបស់យើង។ ពួកគេចាត់ចែងធ្វើពិធីបុណ្យផ្សេងៗ តាមហ៊ូកុំ និងច្បាប់ដែលយើងបានបង្គាប់ទុក ព្រមទាំងញែកថ្ងៃឈប់សម្រាកទុកជាថ្ងៃដ៏វិសុទ្ធ។
ពាក្យសំដីរបស់អ៊ីមុាំបង្រៀនមនុស្ស ឲ្យស្គាល់អុលឡោះ ហើយហ៊ូកុំក៏ហូរចេញពីមាត់អ៊ីមុាំដែរ ព្រោះគាត់ជាអ្នកនាំបន្ទូលរបស់ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។
«ត្រូវតែងតាំងឲ្យមានចៅក្រម និងអ្នកត្រួតត្រា នៅតាមក្រុងទាំងប៉ុន្មានដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រទានឲ្យ។ អ្នកទាំងនោះនឹងវិនិច្ឆ័យប្រជាជននៅតាមកុលសម្ព័ន្ធនានា ដោយយុត្តិធម៌។
អ្នកត្រូវទៅជួបពួកអ៊ីមុាំនៃកុលសម្ព័ន្ធលេវី និងចៅក្រមនៅជំនាន់នោះ ដើម្បីសុំសួរយោបល់។ ពួកគេនឹងប្រាប់អ្នកថា ត្រូវវិនិច្ឆ័យរឿងនេះបែបណា។
ពេលនោះ ពួកអ៊ីមុាំពីកុលសម្ព័ន្ធលេវី នាំគ្នាចូលមក–អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បានជ្រើសរើសពួកអ៊ីមុាំឲ្យនៅបម្រើទ្រង់ និងឲ្យពរប្រជាជនក្នុងនាមទ្រង់។ ពេលប្រជាជនមានជម្លោះ ឬវាយតប់គ្នារហូតដល់របួស ក៏ពួកអ៊ីមុាំមានមុខងារអារកាត់រឿងរ៉ាវរបស់ពួកគេដែរ។
ពេលណាមនុស្សពីរនាក់មានរឿងជាមួយគ្នា ហើយឡើងទៅឲ្យតុលាការកាត់ក្តី ម្នាក់ជាអ្នកស្លូតត្រង់ឈ្នះក្តី ម្នាក់ទៀតមានទោស។