ស្តេចបង្គាប់ដល់ប្រជាជនទាំងមូលថា៖ «ចូរនាំគ្នាប្រារឰបុណ្យរំលងជូនអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ស្របតាមសេចក្តីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគីតាបសម្ពន្ធមេត្រី»។
ចោទិយកថា 16:2 - អាល់គីតាប ចូរយកចៀម និងគោ ធ្វើគូរបានជូនអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ក្នុងឱកាសបុណ្យរំលង នៅកន្លែងដែលទ្រង់នឹងជ្រើសរើសទុកជាដំណាក់ សម្រាប់សំដែងនាមរបស់ទ្រង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវយកសត្វពីហ្វូងរបស់អ្នក មកធ្វើយញ្ញបូជាបុណ្យរំលងថ្វាយព្រះយេហូវ៉ាជាព្រះរបស់អ្នក ត្រង់កន្លែងដែលព្រះយេហូវ៉ានឹងជ្រើសរើស សម្រាប់តាំងព្រះនាមព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរយកចៀម និងគោ ធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នក ក្នុងឱកាសបុណ្យចម្លង នៅកន្លែងដែលព្រះអង្គនឹងជ្រើសរើសទុកជាព្រះដំណាក់ សម្រាប់សម្តែងព្រះនាមរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យឯងយកសត្វពីហ្វូងរបស់ឯងមក ថ្វាយជាយញ្ញបូជានៃបុណ្យរំលង ដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ត្រង់កន្លែងដែលទ្រង់នឹងរើស សំរាប់តាំងព្រះនាមទ្រង់ |
ស្តេចបង្គាប់ដល់ប្រជាជនទាំងមូលថា៖ «ចូរនាំគ្នាប្រារឰបុណ្យរំលងជូនអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ស្របតាមសេចក្តីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគីតាបសម្ពន្ធមេត្រី»។
ស្តេចយ៉ូសៀសយកកូនចៀម និងកូនពពែ ៣០ ០០០ ក្បាល និងគោ ៣ ០០០ ក្បាល ពីហ្វូងសត្វរបស់ស្តេចផ្ទាល់ ដើម្បីធ្វើជាគូរបានក្នុងពិធីបុណ្យរំលងសម្រាប់ប្រជាជនដែលនៅទីនោះ។
នៅថ្ងៃដំបូងនៃពិធីបុណ្យនំបុ័ងឥតមេ សិស្សនាំគ្នាមកជួបអ៊ីសាសួរថា៖ «តើតួនចង់ឲ្យយើងខ្ញុំរៀបចំជប់លៀង ជូនក្នុងឱកាសបុណ្យរំលងនៅកន្លែងណា?»។
«អ្នករាល់គ្នាដឹងហើយថា ពីរថ្ងៃទៀត ដល់បុណ្យរំលង គេនឹងចាប់បុត្រាមនុស្សបញ្ជូនទៅឆ្កាង»។
នៅថ្ងៃដំបូងនៃពិធីបុណ្យនំបុ័ងឥតមេ ជាថ្ងៃដែលគេត្រូវសម្លាប់កូនចៀមធ្វើគូរបាន សម្រាប់បុណ្យរំលង ពួកសិស្សសួរអ៊ីសាថា៖ «តើតួនចង់ឲ្យយើងខ្ញុំរៀបចំពិធីជប់លៀងជូនក្នុងឱកាសបុណ្យរំលងនៅកន្លែងណា?»។
អ៊ីសាមានប្រសាសន៍ថា៖ «មុនពេលខ្ញុំរងទុក្ខលំបាក ខ្ញុំចង់បរិភោគម្ហូបអាហារក្នុងឱកាសបុណ្យរំលងនេះ ជាមួយអ្នករាល់គ្នាណាស់!។
អ៊ីសាបានចាត់ពេត្រុស និងយ៉ូហានឲ្យទៅមុន ដោយមានប្រសាសន៍ថា៖ «ចូរទៅរៀបចំពិធីជប់លៀង សម្រាប់យើងនៅក្នុងពេលបុណ្យរំលង»។
សូមបងប្អូនជម្រះខ្លួនឲ្យបានបរិសុទ្ធផុតពីមេម្សៅចាស់នោះទៅ ដើម្បីឲ្យបងប្អូនបានទៅជាម្សៅថ្មី ដែលគ្មានមេម្សៅ ដ្បិតគេបានសម្លាប់អាល់ម៉ាហ្សៀសធ្វើជាគូរបានរបស់យើង ក្នុងឱកាសបុណ្យរំលង រួចស្រេចទៅហើយ។
ពេលនោះ អ្នករាល់គ្នាត្រូវយកជំនូនទាំងប៉ុន្មាន ដូចខ្ញុំបានបង្គាប់ ទៅជូនអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នានៅកន្លែងដែលទ្រង់នឹងជ្រើសរើសជាដំណាក់ សម្រាប់សំដែងនាមរបស់ទ្រង់ គឺមានគូរបានដុត ជំនូនមួយភាគដប់ ជំនូនពិសេស និងជំនូនផ្សេងៗ ដែលអ្នករាល់គ្នាសន្យាជូនអុលឡោះតាអាឡា។
គឺត្រូវធ្វើគូរបានដុតរបស់អ្នក តែនៅកន្លែងដែលអុលឡោះតាអាឡាជ្រើសរើស ក្នុងទឹកដីនៃកុលសម្ព័ន្ធមួយរបស់អ្នក។ នៅទីនោះ អ្នកត្រូវធ្វើតាម នូវអ្វីៗដែលខ្ញុំបានបង្គាប់អ្នក។
ត្រូវបរិភោគជំនូនទាំងនោះ នៅចំពោះអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ត្រង់កន្លែងដែលទ្រង់ជ្រើសរើស គឺបរិភោគជាមួយកូនប្រុស កូនស្រី អ្នកបម្រើប្រុសស្រី និងពួកលេវីដែលរស់នៅក្នុងក្រុងជាមួយអ្នក។ ត្រូវសប្បាយរីករាយនៅចំពោះអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ដោយសារភោគផលទាំងប៉ុន្មានដែលអ្នកទទួល។
ចំណែកឯសត្វ ដែលអ្នកញែកទុកដោយឡែកជូនអុលឡោះតាអាឡា ឬជំនូនលាបំណន់ ត្រូវនាំយកទៅជូននៅកន្លែងដែលអុលឡោះតាអាឡាជ្រើសរើស។
អ្នករាល់គ្នាត្រូវតែទៅថ្វាយបង្គំអុលឡោះតាអាឡា នៅកន្លែងដែលទ្រង់បានជ្រើសរើសក្នុងទឹកដីនៃកុលសម្ព័ន្ធទាំងអស់របស់អ្នករាល់គ្នា ទុកជាដំណាក់សម្រាប់សំដែងនាមរបស់អុលឡោះ។
រៀងរាល់ឆ្នាំ ចូរបរិភោគកូនដំបូងនៃហ្វូងសត្វ ជាមួយក្រុមគ្រួសាររបស់អ្នក នៅចំពោះអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ត្រង់កន្លែងដែលទ្រង់នឹងជ្រើសរើស។
«នៅខែចេត្រ ចូរប្រារព្ធពិធីបុណ្យរំលង ជូនអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ដ្បិតនៅយប់ខែចេត្រនេះហើយ ដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បាននាំអ្នកចាកចេញពីស្រុកអេស៊ីប។
ក្នុងអំឡុងពេលបុណ្យនេះ មិនត្រូវបរិភោគនំបុ័ងដែលមានដាក់មេឡើយ គឺត្រូវបរិភោគនំបុ័ងឥតមេ ចំនួនប្រាំពីរថ្ងៃ ជានំបុ័ងនៃទុក្ខលំបាក រំលឹកពីគ្រាដែលអ្នកចាកចេញពីស្រុកអេស៊ីប យ៉ាងប្រញាប់ប្រញាល់។ ធ្វើដូច្នេះ អ្នកនឹងចងចាំអស់មួយជីវិត អំពីគ្រាដែលអ្នកចាកចេញពីស្រុកអេស៊ីប។