Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 22:15 - អាល់គីតាប

15 អ៊ីសា​មាន​ប្រសាសន៍​ថា៖ «មុន​ពេល​ខ្ញុំ​រង​ទុក្ខ​លំបាក ខ្ញុំ​ចង់​បរិភោគ​ម្ហូប​អាហារ​ក្នុង​ឱកាស​បុណ្យ​រំលង​នេះ ជា​មួយ​អ្នក​រាល់​គ្នា​ណាស់!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ខ្ញុំ​ប្រាថ្នាចង់​ហូប​អាហារ​បុណ្យរំលង​នេះ​ជាមួយ​អ្នករាល់គ្នា​ខ្លាំងណាស់ មុន​ខ្ញុំ​រងទុក្ខ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 ព្រះអង្គ​បាន​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «នៅ​ថ្ងៃ​បុណ្យ​រំលង​នេះ​ ខ្ញុំ​ចង់​បរិភោគ​ជាមួយ​អ្នក​រាល់គ្នា​ឲ្យ​អស់​ចិត្ដ​ មុន​ពេល​ខ្ញុំ​រងទុក្ខ​វេទនា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មុន​ពេល​ខ្ញុំ​រង​ទុក្ខ​លំបាក ខ្ញុំ​ចង់​ទទួល​ទាន​បុណ្យ​រំលង​នេះ ជា​មួយ​អ្នក​រាល់​គ្នា​យ៉ាង​អស់​ពី​ចិត្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មុន​ពេល​ខ្ញុំ​រង​ទុក្ខ​លំបាក ខ្ញុំ​ចង់​បរិភោគ​ម្ហូប​អាហារ​ក្នុង​ឱកាស​បុណ្យ​ចម្លង*​នេះ ជា​មួយ​អ្នក​រាល់​គ្នា​ណាស់!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ទ្រង់​មាន​បន្ទូល​ថា មុន​ដែល​ខ្ញុំ​រង​ទុក្ខ​លំបាក ខ្ញុំ​បាន​ចង់​ទទួល​ទាន​បុណ្យ​រំលង​នេះ ជា​មួយ​នឹង​អ្នក​រាល់​គ្នា​យ៉ាង​អស់​ពី​ចិត្ត

សូមមើលជំពូក ចម្លង




លូកា 22:15
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ត្រូវ​ទទួល​ពិធី​ជ្រមុជ​ម្យ៉ាង។ ខ្ញុំ​តាន‌តឹង​ក្នុង​ចិត្ដ​ក្រៃ‌លែង ចង់​តែ​ឲ្យ​ពិធី​នោះ​បាន​សម្រេច​ឆាប់​ៗ។


លុះ​ដល់​ពេល​កំណត់​ហើយ អ៊ីសា​ក៏​រួម​តុ​ជា​មួយ​ក្រុម​សាវ័ក


ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​នឹង​មិន​បរិភោគ​ម្ហូប​អាហារ​បុណ្យ​រំលង​នេះ​ទៀត​ទេ លុះ​ត្រា​តែ​ពិធី​បុណ្យ​នេះ​បាន​សម្រេច​សព្វ​គ្រប់ នៅ​ក្នុង​នគរ​អុលឡោះ»។


នៅ​មុន​ថ្ងៃ​បុណ្យ​រំលង អ៊ីសា​ជ្រាប​ថា ដល់​ពេល​កំណត់​ដែល​គាត់​ត្រូវ​ឆ្លង​ពី​លោក​នេះ ឆ្ពោះ​ទៅ​អុលឡោះ​ជា​បិតា​ហើយ។ ដោយ​អ៊ីសា​ស្រឡាញ់​សិស្ស​របស់​គាត់​ដែល​រស់​នៅ​ក្នុង​លោក​នេះ គាត់​ក៏​ស្រឡាញ់​គេ​រហូត​ដល់​ទី​បំផុត។


កាល​អ៊ីសា​មាន​ប្រសាសន៍​ដូច្នោះ​ហើយ គាត់​ងើប​មុខ​មើល​ទៅ​លើ​មេឃ​និយាយ​ថា៖ «ឱ​អុលឡោះ​ជា​បិតា​អើយ ឥឡូវ​នេះ​ដល់​ពេល​កំណត់​ហើយ សូម​សំដែង​សិរី‌រុង‌រឿង​របស់​ខ្ញុំ​ឡើង ដើម្បី​ឲ្យ​បុត្រា​សំដែង​សិរី‌រុង‌រឿង​របស់​បិតា​ដែរ។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អាហារ​របស់​ខ្ញុំ គឺ​ធ្វើ​តាម​បំណង​របស់​អុលឡោះ ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ព្រម​ទាំង​បង្ហើយ​កិច្ចការ​របស់​ទ្រង់​ឲ្យ​បាន​សម្រេច។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម