ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 16:15 - អាល់គីតាប

ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​នេះ​ចំនួន​ប្រាំ​ពីរ​ថ្ងៃ ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នៅ​កន្លែង​ដែល​ទ្រង់​ជ្រើស​រើស។ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នឹង​ប្រទាន​ពរ​ឲ្យ​អ្នក​ទទួល​ភោគ​ផល​ច្រើន ហើយ​ប្រទាន​ពរ​អ្នក​ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ អ្នក​នឹង​មាន​អំណរ​ឥត​ឧបមា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​នេះ​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ចំនួន​ប្រាំ​ពីរ​ថ្ងៃ នៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​នឹងជ្រើស​រើស ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរឲ្យ​អ្នកមាន​អស់​ទាំង​ភោគ​ផល និង​ក្នុង​គ្រប់​ទាំង​កិច្ច‌ការ​ដែល​អ្នក​ដាក់​ដៃ​ធ្វើ ដើម្បី​ឲ្យ​អ្នក​ទាំង​អស់​គ្នា​មាន​អំណរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​នេះ​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នៅ​កន្លែង​ដែល​ព្រះអង្គ​ជ្រើស​រើស។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​ឲ្យ​អ្នក​ទទួល​ភោគ‌ផល​ច្រើន ហើយ​ប្រទាន​ពរ​អ្នក​ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ អ្នក​នឹង​មាន​អំណរ​ឥត​ឧបមា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ត្រូវ​ឲ្យ​ធ្វើ​បុណ្យ​នេះ​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង អស់​៧​ថ្ងៃ នៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​នឹង​រើស ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ឯង ចំពោះ​អស់​ទាំង​ផល​ចំរើន​របស់​ឯង ហើយ​ក្នុង​គ្រប់​ទាំង​ការ​ដែល​ដៃ​ឯង​ធ្វើ ដូច្នេះ ឯង​នឹង​មាន​សេចក្ដី​អំណរ​ជា​មិន​ខាន។

សូមមើលជំពូក



ចោទិយ‌កថា 16:15
11 ការដាក់ឲ្យឆ្លើយតបគ្នា  

សហគមន៍​ទាំង​មូល គឺ​អស់​អ្នក​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​វិញ​នោះ​នាំ​គ្នា​សង់​ជំរំ រួច​ស្នាក់​នៅ​ក្នុង​ជំរំ​នោះ។ តាំង​ពី​ជំនាន់​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន​រហូត​មក​ទល់​សព្វ​ថ្ងៃ ជន‌ជាតិ​អ៊ីស្រ‌អែល​មិន​ដែល​ធ្វើ​បុណ្យ​បែប​នេះ​ទេ។ ពេល​នោះ ប្រជា‌ជន​មាន​អំណរ​សប្បាយ​ជា​ខ្លាំង។


ដ្បិត​ថ្ងៃ​នោះ ជន‌ជាតិ​យូដា​បាន​រំដោះ​ជីវិត​ខ្លួន​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ នៅ​ខែ​នោះ ទុក្ខ​ព្រួយ​របស់​ពួក​គេ​បាន​ផ្លាស់​ប្រែ​ជា​អំណរ​សប្បាយ ការ​កាន់​ទុក្ខ​បាន​ប្រែ​ក្លាយ​ទៅ​ជា​ពិធី​បុណ្យ​ដ៏​រីក‌រាយ។ ពួក​គេ​ត្រូវ​ញែក​ថ្ងៃ​នោះ ទុក​ជា​ថ្ងៃ​ជប់‌លៀង ជា​ថ្ងៃ​ដែល​ត្រូវ​ផ្ញើ​ជំនូន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​ចែក​ទាន​ដល់​ជន​ក្រីក្រ​ទៀត​ផង។


អ្នក​រាល់​គ្នា​ត្រូវ​តែ​ទៅ​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា នៅ​កន្លែង​ដែល​ទ្រង់​បាន​ជ្រើស​រើស​ក្នុង​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​ទាំង​អស់​របស់​អ្នក​រាល់​គ្នា ទុក​ជា​ដំណាក់​សម្រាប់​សំដែង​នាម​របស់​អុលឡោះ។


រួច​ហើយ ចូរ​ប្រារព្ធ​ពិធី​បុណ្យ​សបា្តហ៍​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក។ ពេល​នោះ ចូរ​ជូន​ជំនូន​ស្ម័គ្រ​ចិត្ត ដោយ​គិត​តាម​ភោគ​ផល ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ប្រទាន​ឲ្យ។


ក្នុង​ឱកាស​ពិធី​បុណ្យ​នេះ អ្នក​ត្រូវ​ជប់​លៀង​យ៉ាង​សប្បាយ ជា​មួយ​កូន​ប្រុស កូន​ស្រី អ្នក​បម្រើ​ប្រុស​ស្រី និង​ពួក​លេវី ព្រម​ទាំង​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេ​ម៉ាយ​ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក។


បី​ដង​ក្នុង​មួយ​ឆ្នាំ គឺ​នៅ​ពេល​បុណ្យ​នំបុ័ង​ឥត​មេ បុណ្យ​សបា្តហ៍និង​បុណ្យ​ជំរំ ត្រូវ​ឲ្យ​ប្រុសៗ​ទាំង​អស់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ទៅ​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នៅ​កន្លែង​ដែល​ទ្រង់​ជ្រើស​រើស។ ប៉ុន្តែ មិន​ត្រូវ​ទៅ​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ដោយ​ដៃ​ទទេ​ឡើយ។


ដ្បិត​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ ឲ្យ​ស្រឡាញ់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ហើយ​ដើរ​តាម​មាគ៌ា​របស់​ទ្រង់ កាន់​តាម​បទ​បញ្ជា ហ៊ូកុំ​របស់​ទ្រង់។ ធ្វើ​ដូច្នេះ ទើប​អ្នក​រស់​រាន​មាន​ជីវិត និង​កើន​ចំនួន​ច្រើន​ឡើង ហើយអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ប្រទាន​ពរ​ដល់​អ្នក​នៅ​ក្នុង​ស្រុក​ដែល​អ្នក​ចូល​ទៅ​កាន់​កាប់។


ទ្រង់​នឹង​ស្រឡាញ់​អ្នក ប្រទាន​ពរ​ដល់​អ្នក ហើយ​ធ្វើ​ឲ្យ​អ្នក​កើន​ចំនួន​ច្រើន​ឡើង។ អុលឡោះ​នឹង​ប្រទាន​ពរ ឲ្យ​អ្នក​មាន​កូន​ចៅ​ច្រើន ឲ្យ​ដី​របស់​អ្នក​បង្ក​បង្កើត​ផល មាន​ស្រូវ ស្រា​ទំពាំង​បាយ​ជូរ និង​ប្រេង​ដ៏​បរិបូណ៌។ ទ្រង់​ក៏​ប្រទាន​ឲ្យ​ហ្វូង​គោ និង​ហ្វូង​ចៀម​របស់​អ្នក​បង្កើត​កូន​ចៅ​កើន​ចំនួន​ឡើង​នៅ​ក្នុង​ស្រុក ដែល​ទ្រង់​សន្យា​ជា​មួយ​បុព្វ‌បុរស​របស់​អ្នក ថា​នឹង​ប្រគល់​ឲ្យ​អ្នក។