សូមអុលឡោះប្រទានទឹកសន្សើម ពីលើមេឃមកឲ្យកូន ព្រមទាំងដីដែលមានជីជាតិល្អផងដែរ។ អុលឡោះប្រទានឲ្យកូនមានស្រូវ និងមានស្រាទំពាំងបាយជូរថ្មីយ៉ាងបរិបូណ៌។
ចោទិយកថា 11:11 - អាល់គីតាប រីឯស្រុកដែលអ្នករាល់គ្នាចូលទៅកាន់កាប់ ជាស្រុកមានភ្នំ និងជ្រលងភ្នំ ហើយមានភ្លៀងស្រោចស្រពដីស្រែចម្ការ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯស្រុកដែលអ្នករាល់គ្នានឹងឆ្លងកាន់កាប់នេះ ជាស្រុកមានភ្នំ មានជ្រលងភ្នំ ហើយក៏ស្រោចដោយទឹកភ្លៀងពីលើមេឃមកវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯស្រុកដែលអ្នករាល់គ្នាចូលទៅកាន់កាប់ជាស្រុកមានភ្នំ និងជ្រលងភ្នំ ហើយមានភ្លៀងស្រោចស្រពដីស្រែចម្ការ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯស្រុកដែលឯងនឹងឆ្លងទៅចាប់យកនេះ គឺជាស្រុកមានភ្នំ មានច្រក ហើយក៏បានស្រោចដោយទឹកភ្លៀងពីលើមេឃមកវិញ |
សូមអុលឡោះប្រទានទឹកសន្សើម ពីលើមេឃមកឲ្យកូន ព្រមទាំងដីដែលមានជីជាតិល្អផងដែរ។ អុលឡោះប្រទានឲ្យកូនមានស្រូវ និងមានស្រាទំពាំងបាយជូរថ្មីយ៉ាងបរិបូណ៌។
ឱអុលឡោះអើយ! ទ្រង់បានប្រោសប្រទានភ្លៀងដ៏ត្រជាក់ត្រជុំ មកលើទឹកដីដ៏ហួតហែងរបស់ទ្រង់ ដើម្បីឲ្យប្រជារាស្ដ្ររបស់ទ្រង់ បានរស់រានឡើងវិញ។
ក្រុងសាម៉ារី ដែលជាអំនួតរបស់ពួកប្រមឹក នៅរាជាណាចក្រអេប្រាអ៊ីម មុខជាត្រូវវេទនាពុំខាន! សម្ផស្សរបស់ក្រុងដែលស្ថិតនៅពីលើវាលទំនាប ដ៏សម្បូណ៌សប្បាយនេះ ប្រៀបដូចជាភួងផ្កាស្រពោននៅលើក្បាល របស់ពួកប្រមឹកទាំងនោះ។
យើងបាននាំអ្នករាល់គ្នាចូលមកនៅក្នុងស្រុក ដែលមានដំណាំដាំដុះ ដើម្បីឲ្យអ្នករាល់គ្នាបរិភោគ ផ្លែឈើដែលមានរសជាតិ។ ប៉ុន្តែ កាលអ្នករាល់គ្នាចូលមកដល់ អ្នករាល់គ្នាធ្វើឲ្យស្រុករបស់យើង ទៅជាសៅហ្មង អ្នករាល់គ្នាធ្វើឲ្យទឹកដីដែលជាមត៌ក របស់យើងក្លាយជាកន្លែងគួរឲ្យស្អប់ខ្ពើម។
ហេតុនេះ ភ្នំទាំងឡាយនៅស្រុកអ៊ីស្រអែលអើយ ចូរស្ដាប់បន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់! អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា: ភ្នំតូចភ្នំធំ ជ្រលងដងអូរ ហើយក្រុងដែលនៅសល់តែគំនរបាក់បែក និងក្រុងដែលគេបោះបង់ចោលអើយ ប្រជាជាតិនានានៅជុំវិញនាំគ្នាប្លន់កំទេច និងចំអកឡកឡឺយឲ្យអ្នក។
«ស្រុកដែលអ្នករាល់គ្នាចូលទៅកាន់កាប់នេះ មិនដូចស្រុកអេស៊ីបដែលអ្នករាល់គ្នាចាកចេញមកនោះទេ។ នៅស្រុកអេស៊ីប ពេលអ្នករាល់គ្នាសាបព្រោះគ្រាប់ពូជហើយ ត្រូវបាចទឹកបញ្ចូលស្រែ ដូចស្រោចច្បារដំណាំដែរ។
ដីណាទទួលទឹកភ្លៀងដែលធ្លាក់មកជាញឹកញាប់ ហើយផ្ដល់ភោគផលល្អដល់អ្នកភ្ជួររាស់ ដីនោះក៏ទទួលពរពីអុលឡោះដែរ។