ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កូឡុស 1:15 - អាល់គីតាប

អុលឡោះ​ដែល​យើង​មើល​ពុំ​ឃើញ គឺ​យើង​អាច​ឃើញ​តាម​រយៈ​អាល់ម៉ា‌ហ្សៀស មុន​អុលឡោះ​បង្កើត​អ្វីៗ​ទាំង​អស់ គឺ​មាន​អាល់ម៉ា‌ហ្សៀស

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះបុត្រា​ជា​រូបតំណាង​របស់​ព្រះ​ដែល​យើង​មើលមិនឃើញ ជា​កូនច្បង​នៃ​របស់សព្វសារពើដែលត្រូវបានបង្កើត

សូមមើលជំពូក

Khmer Christian Bible

ព្រះរាជ​បុត្រា​នោះ​ជា​រូបអង្គ​របស់​ព្រះជាម្ចាស់​ ដែល​មនុស្ស​មិន​អាច​មើល​ឃើញ​ និង​ជា​កូន​ច្បង​ក្នុង​ចំណោម​អ្វីៗ​ទាំង​អស់​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​ជា​រូប​អង្គ​ព្រះ​ដែល​មើល​មិន​ឃើញ ជា​កូន​ច្បង​នៃ​អ្វីៗ​ទាំង​អស់ ដែល​ព្រះ​បាន​បង្កើត​មក

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌គ្រិស្ត​ជា​តំណាង​ របស់​ព្រះ‌ជា‌ម្ចាស់ ដែល​យើង​មើល​ពុំ​ឃើញ ព្រះអង្គ​ជា​រៀម‌ច្បង​នៃ​អ្វីៗ​ទាំង​អស់ ដែល​ព្រះ‌ជា‌ម្ចាស់​បាន​បង្កើត​មក

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដែល​ទ្រង់​ជា​រូប​អង្គ​នៃ​ព្រះ​ដ៏​មើល​មិន​ឃើញ ជា​បង​ច្បង​នៃ​គ្រប់​ទាំង​អស់ ដែល​ព្រះ​បាន​បង្កើត​មក

សូមមើលជំពូក



កូឡុស 1:15
23 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​ទត បាន​ទៅ​ជា​កូន​ច្បង​របស់​យើង ជា​ស្ដេច​ដ៏​ធំ​ជាង​គេ​ទាំង​អស់​នៅ​លើ​ផែនដី។


ពួក​គាត់​បាន​ឃើញ​អុលឡោះ​ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។ នៅ​ក្រោម​ជើង​ទ្រង់ មាន​ដូច​ជា​ត្បូង​កណ្តៀង​សុទ្ធ​ភ្លឺ​ថ្លា​ដូច​ផ្ទៃ​មេឃ។


យើង​និយាយ​ទៅ​កាន់​ម៉ូសា​ដោយ​ផ្ទាល់ យើង​សំដែង​ឲ្យ​ម៉ូសា​ឃើញ ដោយ​ឥត​ប្រើ​ប្រស្នា ហើយ​ម៉ូសា​អាច​សម្លឹង​មើល​មក​យើង​បាន។ ហេតុ​អ្វី​បាន​ជា​អ្នក​ទាំង​ពីរ​មិន​កោត​ក្រែង និយាយ​ប្រឆាំង​នឹង​ម៉ូសា​ជា​អ្នក​បម្រើ​របស់​យើង​ដូច្នេះ?»។


កាល​ពី​ដើម​ដំបូង​បង្អស់ មាន​បន្ទូល​នៃ​អុលឡោះ។ បន្ទូល​នៃ​អុលឡោះ​នៅ​ជា​មួយ​អុលឡោះ​ហើយ​បន្ទូល​នៃ​អុលឡោះ​ជា​អុលឡោះ


បន្ទូល​នៃ​អុលឡោះ​បាន​កើត​មក​ជា​មនុស្ស ហើយ​នៅក្នុង​ចំណោម​យើង​រាល់​គ្នា យើង​បាន​ឃើញ​សិរី‌រុង‌រឿង​របស់​គាត់ ជា​សិរី‌រុង‌រឿង​នៃ​បុត្រា​តែ​មួយ​គត់​ដែល​មក​ពី​អុលឡោះ​ជា​បិតា គាត់​ពោរ‌ពេញ​ទៅ​ដោយ​សេចក្តី​ប្រណី‌សន្តោស និង​សេចក្ដី​ពិត។


ពុំ​ដែល​មាន​នរណា​ម្នាក់​បាន​ឃើញ​អុលឡោះ​ឡើយ មាន​តែ​បុត្រា​មួយ​គត់​ប៉ុណ្ណោះ ដែល​បាន​នាំ​យើង​ឲ្យ​ស្គាល់​អុលឡោះ ដ្បិត​បុត្រា​នៃ​អុលឡោះ​បាន​នៅ​រួម​ជា​មួយ​អុលឡោះ​ជា​បិតា។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ភីលីព​អើយ ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​តាំង​ពី​យូរ​មក​ហើយ ម្ដេច​អ្នក​នៅ​តែ​មិន​ស្គាល់​ខ្ញុំ!។ អ្នក​ណា​បាន​ឃើញ​ខ្ញុំ ក៏​បាន​ឃើញ​អុលឡោះ​ជា​បិតា​ដែរ។ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ថា សូម​បង្ហាញ​អុលឡោះ​ជា​បិតា​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង​ដូច្នេះ?


ប្រសិន​បើ​ខ្ញុំ​មិន​បាន​ធ្វើ​កិច្ចការ ក្នុង​ចំណោម​ពួក​គេ​ជា​កិច្ចការ​ដែល​គ្មាន​នរណា​ម្នាក់​បាន​ធ្វើ​ទេ​នោះ គេ​មុខ​ជា​មិន​ជាប់​បាប​អ្វី​ឡើយ តែ​ឥឡូវ​នេះ​គេ​បាន​ឃើញ ហើយ​ស្អប់​ទាំង​ខ្ញុំ​ស្អប់​ទាំង​អុលឡោះ​ជា​បិតា​ខ្ញុំ​ទៀត​ផង


អុលឡោះ​ស្រឡាញ់​មនុស្ស​លោក​ខ្លាំង​ណាស់ ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ​ប្រទាន​បុត្រា​តែ​មួយ​របស់​ទ្រង់​មក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​បុត្រា​នោះ មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច គឺ​មិន​ឲ្យ​គេ​វិនាស​ឡើយ។


ដ្បិត​អស់​អ្នក​ដែល​ទ្រង់​បាន​ជ្រើស​រើស ទ្រង់​ក៏​បាន​តំរូវ​គេ​ទុក​ជា​មុន​ឲ្យ​មាន​លក្ខណៈ​ដូច​បុត្រា​របស់​ទ្រង់​ដែរ ដើម្បី​ឲ្យ​បុត្រា​បាន​ទៅ​ជា​រៀម​ច្បង ក្នុង​បណ្ដា​បង​ប្អូន​ជា​ច្រើន។


ជា​អ្នក​មិន​ជឿ​ដែល​ត្រូវ​ព្រះ​នៃ​លោកីយ៍​នេះ​ធ្វើ​ឲ្យ​ចិត្ដ​គំនិត​របស់​គេ​ទៅ​ជា​ងងឹត មិន​ឲ្យ​គេ​ឃើញ​ពន្លឺ​រស្មី​ដ៏​រុង‌រឿង​នៃ​ដំណឹង‌ល្អ របស់​អាល់ម៉ា‌ហ្សៀស​ជា​តំណាង របស់​អុលឡោះ​នោះ​ឡើយ។


អុលឡោះ​ដែល​មាន​បន្ទូល​ថា «ចូរ​ឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​ងងឹត!» ទ្រង់​ក៏​បាន​បំភ្លឺ​ចិត្ដ​គំនិត​របស់​យើង​ឲ្យ​ស្គាល់​យ៉ាង​ច្បាស់ នូវ​សិរី‌រុង‌រឿង​របស់​អុលឡោះ ដែល​ភ្លឺ​ចាំង​ពី​មុខ​របស់​អាល់ម៉ា‌ហ្សៀស​ដែរ។


ទោះ‌បី​អ៊ីសា​មាន​ភាព​ជា​អុលឡោះ ក៏​ដោយ ក៏​គាត់​ពុំ​បាន​ក្ដោប‌ក្ដាប់ ឋានៈ​ដែល​ស្មើ​នឹង​អុលឡោះ ទុក​ជា​កម្ម‌សិទ្ធិ​ដាច់​មុខ​របស់​គាត់​ឡើយ។


អុលឡោះ​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​អំណាច​នៃ​សេចក្ដី​ងងឹត ហើយ​ចម្លង​យើង​ចូល​ទៅ​ក្នុង​នគរ​នៃ​បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ទ្រង់។


សូម​ឲ្យ​ស្តេច ដែល​នៅ​អស់‌កល្ប​ជា‌និច្ច ជា​អុលឡោះ​ជា​ម្ចាស់​តែ​មួយ មាន​ជីវិត​មិន​ចេះ​សាប​សូន្យ ដែល​មនុស្ស​មើល​ពុំ​ឃើញ បាន​ប្រកប​ដោយ​កិត្ដិ‌នាម និង​សិរី‌រុង‌រឿង អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ីន!


មាន​តែ​ទ្រង់​មួយ​គត់​ដែល​មាន ជីវិត​អមតៈ ទ្រង់​នៅ​ក្នុង​ពន្លឺ ដែល​គ្មាន​នរណា អាច​ចូល​ជិត​បាន​ឡើយ ហើយ​ក៏​គ្មាន​មនុស្ស​ណា​បាន​ឃើញ និង​អាច​ឃើញ​ទ្រង់​បាន​ដែរ សូម​លើក​តម្កើង​កិត្ដិនាម និង​អំណាច របស់​ទ្រង់​អស់‌កល្ប​ជា‌និច្ច! អាម៉ីន!


បុត្រា​នេះ ជា​រស្មី​នៃ​សិរី‌រុង‌រឿង​របស់​អុលឡោះ និង​មាន​លក្ខណៈ​ដូច​ទ្រង់​បេះ​បិទ។ បុត្រា​ទ្រទ្រង់​អ្វីៗ​ទាំង​អស់​ដោយ‌សារ​បន្ទូល​ប្រកប​ដោយ​អំណាច។ លុះ​គាត់​ប្រោស​មនុស្ស​ឲ្យ​បាន​បរិសុទ្ធ ផុត​ពី​បាប​រួច​ហើយ គាត់​ក៏​នៅ​ខាង​ស្ដាំ​អុលឡោះ​ដ៏​ឧត្តុង្គ​ឧត្ដម​នៅ​សូរ៉កា។


មួយ​វិញ​ទៀត នៅ​ពេល​អុលឡោះ​ចាត់​បុត្រា​របស់​ទ្រង់ ដែល​មាន​មុន​អ្វីៗ​ទាំង​អស់​ឲ្យ​មក​ផែនដី​នេះ ទ្រង់​មាន​បន្ទូល​ថា៖ «ម៉ាឡា‌អ៊ីកាត់​ទាំង​អស់​របស់​ទ្រង់​ ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​បុត្រា»។


ដោយ‌សារ​ជំនឿ គាត់​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីប​ឥត​ខ្លាច​ស្ដេច​ខ្ញាល់​ឡើយ ដ្បិត​គាត់​កាន់​ចិត្ដ​រឹង‌ប៉ឹង​ហាក់​បី​ដូច​ជា​ឃើញ​អុលឡោះ ដែល​មនុស្ស​ពុំ​អាច​មើល​ឃើញ។


«ចូរ​សរសេរ​ទៅ​កាន់​ម៉ាឡា‌អ៊ីកាត់​របស់​ក្រុម‌ជំអះ​នៅ​ក្រុង​ឡៅឌី‌សេ ដូច​ត​ទៅ​នេះ៖ អ្នក​ដែល​ជា‌អាម៉ីន​ជា​បន្ទាល់​ដ៏​ស្មោះ​ត្រង់ និង​ពិត​ប្រាកដ ហើយ​ជា​ប្រភព​នៃ​អ្វីៗ​ទាំង​អស់ ដែល​អុលឡោះ​បាន​បង្កើត​មក គាត់​មាន​បន្ទូល​ថាៈ