ដ្បិតបន្ទូលដែលគាត់ប្រកាស ក្នុងនាមអុលឡោះតាអាឡាប្រឆាំងនឹងអាសនៈនៅបេតអែល ព្រមទាំងកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ ក្នុងក្រុងនានានៃស្រុកសាម៉ារី មុខជាសម្រេចពុំខាន»។
កិច្ចការ 8:14 - អាល់គីតាប ក្រុមសាវ័កនៅក្រុងយេរូសាឡឹមបានឮដំណឹងថា អ្នកស្រុកសាម៉ារីនាំគ្នាទទួលបន្ទូលរបស់អុលឡោះ ក៏ចាត់ពេត្រុស និងយ៉ូហានឲ្យទៅជួបអ្នកទាំងនោះ។ ព្រះគម្ពីរខ្មែរសាកល ពេលពួកសាវ័កនៅយេរូសាឡិមបានឮថា ជនជាតិសាម៉ារីបានទទួលព្រះបន្ទូលរបស់ព្រះ ពួកគេក៏ចាត់ពេត្រុស និងយ៉ូហានឲ្យទៅឯអ្នកទាំងនោះ។ Khmer Christian Bible បន្ទាប់មកពេលពួកសាវកនៅក្នុងក្រុងយេរូសាឡិមបានឮថា ស្រុកសាម៉ារីបានទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេក៏ចាត់លោកពេត្រុស និងលោកយ៉ូហានឲ្យទៅឯអ្នកទាំងនោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលពួកសាវកនៅក្រុងយេរូសាឡិមបានឮថា ស្រុកសាម៉ារីបានទទួលព្រះបន្ទូលរបស់ព្រះ គេក៏ចាត់លោកពេត្រុស និងលោកយ៉ូហាន ឲ្យទៅជួបអ្នកទាំងនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុមសាវ័ក*នៅក្រុងយេរូសាឡឹមបានឮដំណឹងថា អ្នកស្រុកសាម៉ារីនាំគ្នាទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏ចាត់លោកពេត្រុស និងលោកយ៉ូហាន ឲ្យទៅជួបអ្នកទាំងនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលពួកសាវក នៅក្រុងយេរូសាឡិម បានឮថា ស្រុកសាម៉ារីទទួលព្រះបន្ទូលហើយ នោះគេចាត់ពេត្រុស នឹងយ៉ូហាន ឲ្យទៅឯពួកអ្នកនោះ |
ដ្បិតបន្ទូលដែលគាត់ប្រកាស ក្នុងនាមអុលឡោះតាអាឡាប្រឆាំងនឹងអាសនៈនៅបេតអែល ព្រមទាំងកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ ក្នុងក្រុងនានានៃស្រុកសាម៉ារី មុខជាសម្រេចពុំខាន»។
រីឯអ្នកដែលទទួលគ្រាប់ពូជក្នុងដីមានជីជាតិល្អ គឺអស់អ្នកដែលបានឮបន្ទូលនៃអុលឡោះហើយយល់ គេបង្កបង្កើតផល ខ្លះបានមួយជាមួយរយ ខ្លះបានមួយជាហុកសិប និងខ្លះទៀតបានមួយជាសាមសិប»។
អ៊ីសាបានចាត់ពេត្រុស និងយ៉ូហានឲ្យទៅមុន ដោយមានប្រសាសន៍ថា៖ «ចូរទៅរៀបចំពិធីជប់លៀង សម្រាប់យើងនៅក្នុងពេលបុណ្យរំលង»។
អ្នកណាផាត់ខ្ញុំចោល ហើយមិនទទួលពាក្យខ្ញុំ អ្នកនោះមានចៅក្រមកាត់ទោសរួចស្រេចទៅហើយ គឺពាក្យដែលខ្ញុំបាននិយាយនឹងកាត់ទោសគេ នៅថ្ងៃចុងក្រោយបង្អស់។
ក្រុមសាវ័ក និងបងប្អូននៅស្រុកយូដា ឮដំណឹងថា សាសន៍ដទៃបានទទួលបន្ទូលរបស់អុលឡោះដែរ។
កាលមកដល់ក្រុងយេរូសាឡឹមហើយ ក្រុមជំអះ ក្រុមសាវ័ក និងក្រុមអះលីជំអះនាំគ្នាទទួលពួកគាត់។ ពួកគាត់ក៏ជម្រាបអំពីកិច្ចការទាំងប៉ុន្មាន ដែលអុលឡោះបានធ្វើជាមួយពួកគាត់។
សាសន៍យូដានៅក្រុងនេះ មានសន្ដានចិត្ដល្អជាងសាសន៍យូដានៅក្រុងថេស្សាឡូនិក គឺគេបានទទួលបន្ទូលនៃអុលឡោះដោយចិត្ដស្មោះសរ ហើយពិនិត្យពិច័យមើលគីតាបជារៀងរាល់ថ្ងៃ ដើម្បីឲ្យដឹងថា សេចក្ដីដែលលោកប៉ូល និងលោកស៊ីឡាសមានប្រសាសន៍ប្រាប់គេ ពិតជាត្រឹមត្រូវមែន ឬយ៉ាងណា។
អស់អ្នកដែលយល់ព្រមទទួលពាក្យរបស់គាត់ ក៏ទទួលពិធីជ្រមុជទឹក ហើយនៅថ្ងៃនោះ មានមនុស្សប្រមាណបីពាន់នាក់ ចូលមករួមក្នុងក្រុមសិស្ស។
លោកសូលបានយល់ស្របនឹងការសម្លាប់លោកស្ទេផានដែរ។ នៅថ្ងៃនោះ ក្រុមជំអះនៅក្រុងយេរូសាឡឹម ត្រូវគេបៀតបៀនជាខ្លាំង។ អ្នកជឿទាំងប៉ុន្មាន លើកលែងតែក្រុមសាវ័កចេញ បានបែកខ្ញែកគ្នាពាសពេញស្រុកយូដា និងស្រុកសាម៉ារី។
កាលលោកយ៉ាកកូប លោកកេផាស និងលោកយ៉ូហាន ដែលពួកបងប្អូនចាត់ទុកដូចជាបង្គោលរបស់ក្រុមជំអះបានទទួលស្គាល់ថា អុលឡោះប្រណីសន្ដោសដល់ខ្ញុំដូច្នេះ អស់លោកក៏បានចាប់ដៃខ្ញុំ និងចាប់ដៃលោកបារណាបាស ទុកជាសញ្ញាថា យើងរួបរួមគ្នា គឺលោកបារណាបាស និងខ្ញុំទៅផ្សាយដំណឹងល្អដល់សាសន៍ដទៃ រីឯពួកអ្នកវិញ លោកទៅផ្សាយដំណឹងល្អដល់សាសន៍យូដា។
ហេតុនេះហើយបានជាយើងចេះតែអរគុណអុលឡោះជានិច្ច ព្រោះនៅពេលដែលយើងនាំដំណឹងល្អមកជូនបងប្អូនស្ដាប់ បងប្អូនបានទទួលយក ដោយពុំចាត់ទុកថាជាពាក្យសំដីរបស់មនុស្សទេ គឺទុកដូចជាបន្ទូលរបស់អុលឡោះ តាមពិតជាបន្ទូលរបស់ទ្រង់មែន ហើយបន្ទូលនេះកំពុងតែបង្កើតផលក្នុងបងប្អូនជាអ្នកជឿ។
ហើយចាត់លោកធីម៉ូថេជាបងប្អូនរបស់យើង ដែលធ្វើការរួមជាមួយអុលឡោះ ក្នុងការប្រកាសដំណឹងល្អរបស់អាល់ម៉ាហ្សៀស ឲ្យមកជួយពង្រឹង និងដាស់តឿនបងប្អូនឲ្យមានជំនឿរឹងប៉ឹងឡើង
វានឹងប្រើអំពើទុច្ចរិតគ្រប់យ៉ាង ដើម្បីបោកបញ្ឆោតអស់អ្នកដែលត្រូវវិនាសអន្ដរាយ ព្រោះគេពុំព្រមទទួល ពុំព្រមស្រឡាញ់សេចក្ដីពិត ដែលអាចសង្គ្រោះគេទេ។