មនុស្សពាលតែងតែនិយាយអួត អំពីការលោភលន់របស់ខ្លួន ហើយមនុស្សកេងប្រវ័ញ្ចនាំគ្នានិយាយចំអក និងប្រមាថអុលឡោះតាអាឡា។
កិច្ចការ 24:2 - អាល់គីតាប គេហៅលោកប៉ូលមក ហើយលោកទើទូលុសចោទប្រកាន់គាត់ ដូចតទៅនេះ៖ «សូមគោរពឯកឧត្ដមភេលិចសូមទានជ្រាបដោយសារតែឯកឧត្ដម និងដោយការកែទំរង់ផ្សេងៗ ដែលឯកឧត្ដមបានធ្វើជាប្រយោជន៍ដល់ប្រជាជាតិនេះ យើងខ្ញុំបានប្រកបដោយសេចក្ដីសុខគ្រប់យ៉ាង ក្រោមការគ្រប់គ្រងដ៏ប៉ិនប្រសប់របស់ឯកឧត្ដម។ ព្រះគម្ពីរខ្មែរសាកល នៅពេលគេហៅប៉ូលមក ទើទូលុសក៏ចាប់ផ្ដើមចោទប្រកាន់គាត់ ដោយនិយាយថា៖ “ឯកឧត្ដមភេលីចអើយ! យើងខ្ញុំមានសេចក្ដីសុខសាន្តយ៉ាងច្រើន ដោយសារតែការកែទម្រង់ផ្សេងៗរបស់លោក ដែលលោកកំពុងធ្វើដល់ប្រជាជននេះ ដោយគំនិតគិតទុកជាមុនរបស់លោក; Khmer Christian Bible កាលបានកោះហៅលោកប៉ូលមកហើយ លោកទើទូលុសក៏ចាប់ផ្ដើមចោទប្រកាន់ថា៖ «ដោយសារការយកចិត្តទុកដាក់ និងការកែទម្រង់ផ្សេងៗរបស់លោកសម្រាប់ជនជាតិនេះ ទើបយើងមានសេចក្ដីសុខសាន្ដបំផុត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលបានហៅលោកប៉ុលមក លោកទើទូលុសចាប់ផ្ដើមចោទប្រកាន់ថា៖ «សូមគោរពឯកឧត្តមភេលីច ដោយសារឯកឧត្តម យើងខ្ញុំបានប្រកបដោយសេចក្តីសុខសាន្តគ្រប់យ៉ាង ហើយការកែទម្រង់ផ្សេងៗដែលឯកឧត្តមបានធ្វើដល់ប្រជាជននេះ គឺដោយសារគំនិតដ៏ប៉ិនប្រសប់របស់ឯកឧត្តម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេហៅលោកប៉ូលមក ហើយលោកទើទូលុសចោទប្រកាន់លោក ដូចតទៅនេះ៖ «សូមគោរពឯកឧត្ដមភេលិច សូមទានជ្រាប ដោយសារតែឯកឧត្ដម និងដោយការកែទម្រង់ផ្សេងៗ ដែលឯកឧត្ដមបានធ្វើជាប្រយោជន៍ដល់ប្រជាជាតិនេះ យើងខ្ញុំបានប្រកបដោយសេចក្ដីសុខគ្រប់យ៉ាង ក្រោមការគ្រប់គ្រងដ៏ប៉ិនប្រសប់របស់ឯកឧត្ដម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលលោកបានហៅប៉ុលមក នោះទើទូលុសចាប់ចោទប្រកាន់គាត់ថា |
មនុស្សពាលតែងតែនិយាយអួត អំពីការលោភលន់របស់ខ្លួន ហើយមនុស្សកេងប្រវ័ញ្ចនាំគ្នានិយាយចំអក និងប្រមាថអុលឡោះតាអាឡា។
បើយើងនិយាយមួលបង្កាច់នរណា បានសេចក្ដីថាយើងស្អប់អ្នកនោះ ហើយបើយើងនិយាយបញ្ចើចបញ្ចើអ្នកណា យើងនឹងធ្វើឲ្យអ្នកនោះត្រូវអន្តរាយ។
ប្រាំថ្ងៃក្រោយមកមូស្ទីអាណាណាស និងពួកអះលីជំអះមួយចំនួន បានធ្វើដំណើរមកដល់ មានទាំងមេធាវីម្នាក់ឈ្មោះទើទូលុស មកជាមួយផង។ ពួកគេបានប្ដឹងទៅលោកទេសាភិបាល ចោទប្រកាន់លោកប៉ូល។
យើងខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្ដម ដែលបានប្រទានអ្វីៗនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាមកយើងខ្ញុំ។
ពួកគេជាមនុស្សរអ៊ូរទាំ មិនដែលសប្បាយចិត្ដសោះ គេប្រព្រឹត្ដតាមចិត្ដលោភលន់របស់ខ្លួន។ ពាក្យសំដីរបស់គេចេញមកសុទ្ធតែជាពាក្យអួតដ៏សម្បើម ហើយគេតែងតែបញ្ចើចបញ្ចើអ្នកដទៃ ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួន។