ពួកមេទ័ពប្រញាប់ប្រញាល់ដោះអាវរៀងៗខ្លួន ក្រាលលើក្បាលជណ្តើរ ជូនលោកយេហ៊ូវអង្គុយ រួចនាំគ្នាផ្លុំស្នែងឡើង ហើយស្រែកថា៖ «ជយោ! ស្តេចយេហ៊ូវ!»។
កិច្ចការ 21:40 - អាល់គីតាប លោកមេបញ្ជាការក៏អនុញ្ញាតឲ្យ។ លោកប៉ូលឈរនៅលើកាំជណ្ដើរ ហើយលើកដៃធ្វើសញ្ញាទៅប្រជាជន ពេលនោះ ប្រជាជននៅស្ងាត់ជ្រៀប ហើយគាត់មានប្រសាសន៍ទៅគេជាភាសាហេប្រឺថា៖ ព្រះគម្ពីរខ្មែរសាកល មេបញ្ជាការបានអនុញ្ញាតឲ្យ ដូច្នេះប៉ូលក៏ឈរលើកាំជណ្ដើរ ធ្វើសញ្ញាដោយដៃទៅកាន់ប្រជាជន។ លុះពួកគេស្ងៀមស្ងាត់ហើយ ប៉ូលនិយាយនឹងពួកគេជាភាសាហេព្រើរថា៖ Khmer Christian Bible ពេលមេបញ្ជាការអនុញ្ញាតឲ្យ លោកប៉ូលក៏ឈរលើជណ្ដើរ ទាំងលើកដៃជាសញ្ញាទៅប្រជាជន នៅពេលមានសភាពស្ងាត់ឈឹងហើយ គាត់ក៏និយាយជាភាសាហេព្រើរទៅពួកគេថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកមេទ័ពធំបានអនុញ្ញាតឲ្យ លោកប៉ុលក៏ឈរលើជណ្តើរ ធ្វើដៃជាសញ្ញាទៅកាន់ប្រជាជន។ លុះបានស្ងប់ស្ងាត់ហើយ លោកមានប្រសាសន៍ទៅគេជាភាសាហេព្រើរថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមេបញ្ជាការក៏អនុញ្ញាតឲ្យ។ លោកប៉ូលឈរនៅលើកាំជណ្ដើរ ហើយលើកដៃធ្វើសញ្ញាទៅប្រជាជន ពេលនោះ ប្រជាជននៅស្ងាត់ជ្រៀប ហើយលោកមានប្រសាសន៍ទៅគេជាភាសាហេប្រឺថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកក៏បើកឱកាសឲ្យ រួចប៉ុលឈរលើជណ្តើរ ធ្វើគ្រឿងសំគាល់នឹងដៃដល់បណ្តាជន លុះបានស្ងប់ស្ងាត់ហើយ នោះគាត់និយាយទៅគេជាភាសាហេព្រើរថា |
ពួកមេទ័ពប្រញាប់ប្រញាល់ដោះអាវរៀងៗខ្លួន ក្រាលលើក្បាលជណ្តើរ ជូនលោកយេហ៊ូវអង្គុយ រួចនាំគ្នាផ្លុំស្នែងឡើង ហើយស្រែកថា៖ «ជយោ! ស្តេចយេហ៊ូវ!»។
កាលលោកពីឡាតឮពាក្យនេះ លោកនាំអ៊ីសាទៅខាងក្រៅ ឲ្យនៅលើវេទិកាសម្រាប់កាត់ក្ដី នៅត្រង់កន្លែងមួយឈ្មោះ “លានក្រាលថ្ម” ដែលគេហៅជាភាសាហេប្រឺថា “កាប្បាថា”
អ៊ីសាលីឈើឆ្កាងចេញពីទីក្រុងឆ្ពោះទៅកន្លែងមួយឈ្មោះ “ទួលលលាដ៍ក្បាល”ដែលគេហៅជាភាសាហេប្រឺថា “គាល់កូថា”
ជនជាតិយូដាជាច្រើនបានមើលប្រកាសនោះ ដ្បិតកន្លែងដែលគេឆ្កាងអ៊ីសានៅក្បែរទីក្រុង ហើយប្រកាសនោះសរសេរជាអក្សរហេប្រឺ ឡាតាំង និងក្រិក។
នៅក្រុងយេរូសាឡឹម ជិតខ្លោងទ្វារឈ្មោះ «ទ្វារចៀម» មានស្រះមួយដែលគេហៅជាភាសាហេប្រឺថា «ស្រះបេថែសដា» ក្បែរស្រះនោះ មានបរិវេណប្រាំ។
អ្នកក្រុងយេរូសាឡឹមដឹងរឿងនេះគ្រប់ៗគ្នា ហេតុនេះហើយបានជាគេហៅចម្ការនោះ តាមភាសារបស់គេថា “អាកិលដាម៉ា”មានន័យថា “ចម្ការឈាម”។
ពេត្រុសធ្វើសញ្ញាឲ្យគេនៅស្ងៀម រួចរៀបរាប់អំពីរបៀបដែលអុលឡោះជាអម្ចាស់បានជួយគាត់ ឲ្យចេញរួចពីទីឃុំឃាំង។ គាត់មានប្រសាសន៍ទៅគេថា៖ «សូមយកដំណឹងនេះទៅជម្រាបយ៉ាកកូប និងពួកបងប្អូនផង»។ បន្ទាប់មក គាត់បានចេញពីទីនោះ ធ្វើដំណើរឆ្ពោះទៅកន្លែងមួយផ្សេងទៀត។
លោកប៉ូលក្រោកឡើងលើកដៃធ្វើសញ្ញា ហើយមានប្រសាសន៍ថា៖ «សូមជម្រាបបងប្អូនជនជាតិអ៊ីស្រអែល និងបងប្អូនដែលជាអ្នកគោរពកោតខ្លាចអុលឡោះសូមជ្រាប!
ពេលនោះ ជនជាតិយូដាបានរុញបុរសម្នាក់ ឈ្មោះអលេក្សានត្រុសឲ្យចេញពីក្នុងចំណោមបណ្ដាជន ឡើងទៅឈរនៅខាងមុខ។ អលេក្សានត្រុសក៏លើកដៃធ្វើសញ្ញា ព្រោះគាត់ចង់ឆ្លើយដោះសានៅមុខប្រជាជន។
ពេលលោកប៉ូលមកដល់ជណ្ដើរបន្ទាយ ពួកទាហាននាំគ្នាសែងលោក ព្រោះបណ្ដាជនមកតាមទាំងកំរោល
កាលពួកគេឮលោកប៉ូលមានប្រសាសន៍ជាភាសាហេប្រឺដូច្នេះ គេរឹតតែស្ងៀមស្ងាត់ថែមទៀត។ លោកប៉ូលមានប្រសាសន៍ថា៖
ពេលនោះ យើងខ្ញុំដួលទាំងអស់គ្នា ហើយខ្ញុំបានឮសំឡេងពោលមកកាន់ខ្ញុំជាភាសាហេប្រឺថា “សូលសូលអើយ! ហេតុដូចម្ដេចបានជាអ្នកបៀតបៀនខ្ញុំ? អ្នកខំប្រឹងតយុទ្ធនឹងខ្ញុំ ដូចគោជល់នឹងជន្លួញដូច្នេះមិនកើតទេ”។
នៅគ្រានោះ ចំនួនសិស្សចេះតែកើនឡើងជាលំដាប់។ ជនជាតិយូដាដែលនិយាយភាសាក្រិក នាំគ្នារអ៊ូរទាំទាស់នឹងជនជាតិយូដាដែលនិយាយភាសាហេប្រឺថា នៅពេលចែកម្ហូបអាហារប្រចាំថ្ងៃ ពួកហេប្រឺមិនសូវយកចិត្ដទុកដាក់នឹងស្ដ្រីមេម៉ាយខាងពួកខ្លួនទេ។
វិញ្ញាណអាក្រក់នឹងប្រមូលស្ដេចទាំងនោះឲ្យមកជួបជុំគ្នានៅកន្លែងមួយ ដែលមានឈ្មោះជាភាសាហេប្រឺថា «អើម៉ាគេដូន»។
កណ្ដូបទាំងនោះមានយមរាជធ្វើជាស្ដេចដឹកនាំវា ដែលមានឈ្មោះជាភាសាហេប្រឺថា អាបាដូន ជាភាសាក្រិកថា អាប៉ុលីយ៉ូន។