ទោះបីគេមានវ័យចាស់ជរាក្ដី ក៏គេនៅតែអាចបង្កើតកូនបានដដែល គឺប្រៀបបាននឹងដើមឈើដែលមានពន្លកថ្មី និងមានស្លឹកលាស់ខៀវខ្ចីជានិច្ច។
កិច្ចការ 21:16 - អាល់គីតាប ពួកសិស្សនៅក្រុងសេសារាខ្លះ បានរួមដំណើរជាមួយយើង ហើយនាំយើងទៅស្នាក់នៅផ្ទះបុរសម្នាក់ឈ្មោះម៉្នាសុន ជាអ្នកកោះគីប្រុស និងជាសិស្សតាំងដើមដំបូងមក។ ព្រះគម្ពីរខ្មែរសាកល មានសិស្សខ្លះពីសេសារាបានរួមដំណើរជាមួយយើងដែរ ទាំងនាំយើងទៅស្នាក់នៅជាមួយអ្នកស៊ីពរ៍ម្នាក់ឈ្មោះម្ន៉ាសុន ដែលជាសិស្សដំបូង។ Khmer Christian Bible ហើយមានសិស្សខ្លះមកពីក្រុងសេសារា បានធ្វើដំណើរទៅជាមួយយើងដែរ ព្រមទាំងនាំយើងទៅស្នាក់នៅផ្ទះរបស់អ្នកកោះគីប្រុសម្នាក់ឈ្មោះម៉្នាសុន ជាសិស្សដំបូងម្នាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានសិស្សខ្លះពីក្រុងសេសារាបានរួមដំណើរជាមួយយើង ហើយនាំយើងទៅផ្ទះរបស់លោកម៉្នាសុន ជាអ្នកកោះគីប្រុស និងជាសិស្សចាស់ ដែលយើងត្រូវស្នាក់នៅផ្ទះរបស់គាត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកសិស្ស*នៅក្រុងសេសារាខ្លះបានរួមដំណើរជាមួយយើង ហើយនាំយើងទៅស្នាក់នៅផ្ទះបុរសម្នាក់ឈ្មោះ ម៉្នាសុន ជាអ្នកកោះគីប្រុស និងជាសិស្ស*តាំងដើមដំបូងមក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មានសិស្សខ្លះពីសេសារាទៅជាមួយនឹងយើងដែរ បាននាំទាំងមនុស្សម្នាក់ ឈ្មោះម៉្នាសុន ជាសិស្សចាស់ ពីកោះគីប្រុស ដែលយើងរាល់គ្នាត្រូវស្នាក់នៅក្នុងផ្ទះគាត់ទៅផង |
ទោះបីគេមានវ័យចាស់ជរាក្ដី ក៏គេនៅតែអាចបង្កើតកូនបានដដែល គឺប្រៀបបាននឹងដើមឈើដែលមានពន្លកថ្មី និងមានស្លឹកលាស់ខៀវខ្ចីជានិច្ច។
នៅថ្ងៃបន្ទាប់មកទៀត លោកបានទៅដល់ក្រុងសេសារា។ រីឯលោកកូនេលាសវិញ គាត់បានអញ្ជើញញាតិសន្ដាន និងមិត្ដជិតដិតមកផ្ទះរបស់គាត់ ហើយទន្ទឹងរង់ចាំពួកពេត្រុស។
លោកក៏បញ្ជាឲ្យគេធ្វើពិធីជ្រមុជទឹកជូនអ្នកទាំងនោះ ក្នុងនាមអ៊ីសាអាល់ម៉ាហ្សៀស។ បន្ទាប់មក ពួកគេសុំឲ្យគាត់ស្នាក់នៅជាមួយគេ បានយូរថ្ងៃបន្ដិចទៀត។
ក្រោយពីជនជាតិយូដាបានសម្លាប់លោកស្ទេផានហើយ ពួកគេក៏បៀតបៀនអ្នកជឿ ធ្វើឲ្យអ្នកទាំងនោះខ្ចាត់ខ្ចាយ អ្នកខ្លះទៅដល់ស្រុកភេនីស អ្នកខ្លះទៅដល់កោះគីប្រុស និងអ្នកខ្លះទៀតទៅដល់ក្រុងអន់ទីយ៉ូក។ អ្នកជឿទាំងនោះពុំបានប្រកាសបន្ទូលនៃអុលឡោះប្រាប់នរណាផ្សេងទៀត ក្រៅពីសាសន៍យូដាឡើយ។
អ្នកទាំងពីរក៏ខ្វែងគំនិតគ្នាយ៉ាងខ្លាំង រហូតដល់ទៅបែកផ្លូវគ្នា។ លោកបារណាបាស បាននាំលោកម៉ាកុសទៅជាមួយ រួចចុះសំពៅឆ្ពោះទៅកោះគីប្រុស។
ពេលនោះ មានការជជែកវែកញែកគ្នាយ៉ាងខ្លាំង ទើបពេត្រុសក្រោកឈរឡើង ហើយមានប្រសាសន៍ថា៖ «បងប្អូនអើយ បងប្អូនជ្រាបស្រាប់ហើយថា អុលឡោះបានជ្រើសរើសខ្ញុំ ក្នុងចំណោមបងប្អូនតាំងតែពីថ្ងៃដំបូងមកម៉្លេះ ដើម្បីឲ្យខ្ញុំផ្សព្វផ្សាយដំណឹងល្អដល់សាសន៍ដទៃ ឲ្យគេបានឮ និងបានជឿដែរ។
នៅថ្ងៃបន្ទាប់ យើងបន្ដដំណើរដល់ក្រុងសេសារា។ យើងបានចូលផ្ទះលោកភីលីព ជាអ្នកផ្សាយដំណឹងល្អ និងជាម្នាក់នៅក្នុងចំណោមក្រុមប្រាំពីរនាក់ ហើយយើងក៏ស្នាក់នៅផ្ទះគាត់។
មានបុរសម្នាក់ ឈ្មោះយ៉ូស្វេ ជាពួកលេវី ស្រុកកំណើតនៅកោះគីប្រុស ក្រុមសាវ័កបានដាក់ឈ្មោះគាត់ថា បារណាបាស ប្រែថា «អ្នកលើកទឹកចិត្ដគេ»។
រីឯលោកភីលីព គេបែរជាឃើញលោកនៅឯក្រុងអាសូតឯណោះ។ បន្ទាប់មក លោកធ្វើដំណើរពីក្រុងមួយទៅក្រុងមួយទាំងផ្សព្វផ្សាយដំណឹងល្អ រហូតទៅដល់ក្រុងសេសារា។
សូមជម្រាបសួរលោកអាន់ត្រូនីក និងនាងយូនាសជាសាច់ញាតិរបស់ខ្ញុំ ដែលបានជាប់ឃុំឃាំងជាមួយខ្ញុំនោះដែរ អ្នកទាំងពីរជាសាវ័កដែលគេគោរពរាប់អានខ្លាំងណាស់ ហើយគាត់ក៏បានជឿអាល់ម៉ាហ្សៀសមុនខ្ញុំផង។
ក៏ខ្ញុំចូលចិត្ដយកសេចក្ដីស្រឡាញ់មកអង្វរលោកប្អូនវិញដែរ។ ខ្ញុំ ប៉ូល ដែលកាន់តែចាស់ហើយ ឥឡូវនេះ ក៏ជាប់ឃុំឃាំងព្រោះតែអាល់ម៉ាហ្សៀសអ៊ីសាថែមទៀត