Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 16:7 - អាល់គីតាប

7 សូម​ជម្រាប​សួរ​លោក​អាន់‌ត្រូនីក និង​នាង​យូនាស​ជា​សាច់‌ញាតិ​របស់​ខ្ញុំ ដែល​បាន​ជាប់​ឃុំ‌ឃាំង​ជា​មួយ​ខ្ញុំ​នោះ​ដែរ អ្នក​ទាំង​ពីរ​ជា​សាវ័ក​ដែល​គេ​គោរព​រាប់​អាន​ខ្លាំង​ណាស់ ហើយ​គាត់​ក៏​បាន​ជឿ​អាល់ម៉ា‌ហ្សៀស​មុន​ខ្ញុំ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 សូម​ជួយ​សួរសុខទុក្ខ​អាន់ត្រូនីក និង​យូនាស​ដែលជា​បងប្អូនរួមជាតិ​របស់ខ្ញុំ និង​ជា​អ្នកជាប់គុកជាមួយ​ខ្ញុំ​។ ពួកគាត់​មាន​កេរ្តិ៍ឈ្មោះ​ក្នុងចំណោម​ពួក​សាវ័ក ព្រមទាំង​បាន​នៅ​ក្នុង​ព្រះ​គ្រីស្ទ​មុន​ខ្ញុំ​ទៀតផង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

7 សូម​ជម្រាបសួរ​ដល់​លោក​អាន់ត្រូនីក​ និង​នាង​យូនាស​ជា​សាច់​ញាតិ​របស់​ខ្ញុំ​ និង​ជា​អ្នក​ជាប់​ឃុំឃាំង​ជាមួយ​ខ្ញុំ​ដែរ​ អ្នក​ទាំង​ពីរ​ជា​អ្នក​ដែល​មាន​កេរិ៍្ដ​ឈ្មោះ​ក្នុង​ចំណោម​ពួក​សាវក​ ព្រមទាំង​បាន​ជឿ​ព្រះគ្រិស្ដ​មុន​ខ្ញុំ​ទៀត​ផង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 សូម​ជម្រាប​សួរ​លោក​អាន់‌ត្រូ‌នីក និង​នាង​យូនាស ជា​សាច់​ញាតិ​ខ្ញុំ ដែល​បាន​ជាប់​គុក​ជា​មួយ​ខ្ញុំ អ្នក​ទាំង​ពីរ​មាន​កេរ្តិ៍​ឈ្មោះ​ក្នុង​ចំណោម​ពួក​សាវក ក៏​ជឿ​ដល់​ព្រះ‌គ្រីស្ទ​មុន​ខ្ញុំ​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 សូម​ជម្រាប​សួរ​លោក​អាន់‌ត្រូនីក និង​នាង​យូនាស ជា​សាច់‌ញាតិ​របស់​ខ្ញុំ ដែល​បាន​ជាប់​ឃុំ‌ឃាំង​ជា​មួយ​ខ្ញុំ​នោះ​ដែរ អ្នក​ទាំង​ពីរ​ជា​សាវ័ក*​ដែល​គេ​គោរព​រាប់​អាន​ខ្លាំង​ណាស់ ហើយ​គាត់​ក៏​បាន​ជឿ​ព្រះ‌គ្រិស្ត​មុន​ខ្ញុំ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 សូម​ជំរាប​សួរ​អ្នក​អាន់‌ត្រូ‌នីក នឹង​អ្នក​យូនាស ជា​ញាតិ​ខ្ញុំ គឺ​ជា​អ្នក​ជាប់​គុក​ជា​មួយ​នឹង​ខ្ញុំ ដែល​មាន​កេរ្តិ៍​ឈ្មោះ​ក្នុង​ពួក​សាវក ក៏​ជឿ​ដល់​ព្រះ‌គ្រីស្ទ​មុន​ខ្ញុំ​ដែរ

សូមមើលជំពូក ចម្លង




រ៉ូម 16:7
31 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំណែក​ឯ​ជន‌ជាតិ​អ៊ីស្រ‌អែល​វិញ គេ​បាន​ទទួល​ការ​សង្គ្រោះ​ពីអុលឡោះ‌តាអាឡា ទ្រង់​សង្គ្រោះ​គេ​អស់‌កល្ប​ជា‌និច្ច។ អ្នក​មិន​ត្រូវ​អាម៉ាស់ ឬ​បាក់​មុខ​សោះ​ឡើយ”។


ពូជ‌ពង្ស​អ៊ីស្រ‌អែល​ទាំង​មូល​នឹង​បាន​សុចរិត ហើយ​ខ្ពស់​មុខ​ដោយ‌សារអុលឡោះ‌តាអាឡា។


នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ខ្ញុំ​នៅ​ក្នុង​អុលឡោះ​ជា​បិតា​របស់​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ខ្ញុំ ខ្ញុំ​ក៏​នៅ​ក្នុង​អ្នក​រាល់​គ្នា​ដែរ។


មែក​ណា​នៅ​ជាប់​នឹង​ខ្ញុំ តែ​ឥត​មាន​ផ្លែ​អុលឡោះ​ជា​បិតា​កាត់​មែក​នោះ​ចោល។ រីឯ​មែក​ណា​មាន​ផ្លែ​ទ្រង់​លួស​មែក​នោះ ដើម្បី​ឲ្យ​មាន​ផ្លែ​កាន់​តែ​ច្រើន​ឡើង​ទៀត។


អ្នក​ណា​ពិសា​សាច់ និង​ឈាម​របស់​ខ្ញុំ អ្នក​នោះ​ស្ថិត​នៅ​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​ដែរ។


សូម​ជម្រាប​សួរ​លោក​អពេ‌លេស ដែល​បាន​បង្ហាញ​ជំនឿ​រឹង‌ប៉ឹង​លើ​អាល់ម៉ា‌ហ្សៀស។ សូម​ជម្រាប​សួរ​បង​ប្អូន ដែល​ជា​ក្រុម​ញាតិ​របស់​លោក​អើរិស្ដូ‌ប៊ូល។


សូម​ជម្រាប​សួរ​លោក​ហេរ៉ូឌាន​ជា​សាច់‌ញាតិ​របស់​ខ្ញុំ។ សូម​ជម្រាប​សួរ​បង​ប្អូន​ដែល​ជឿ​អ៊ីសា‌ជាអម្ចាស់ និង​ជា​ក្រុម​ញាតិ​លោក​ណើ‌គីស។


លោក​ធីម៉ូ‌ថេ ដែល​ធ្វើ​ការ​រួម​ជា​មួយ​ខ្ញុំ សូម​ជម្រាប​សួរ​មក​បង​ប្អូន ហើយ​លោក​លូគាស លោក​យ៉ាសូន និង​លោក​សូសិ‌ប៉ាត្រុស ដែល​ជា​សាច់‌ញាតិ​របស់​ខ្ញុំ ក៏​សូម​ជម្រាប​សួរ​មក​បង​ប្អូន​ដែរ។


សូម​ជម្រាប​សួរ​នាង​ព្រីស៊ីល និង​លោក​អគីឡា​ឲ្យ​ខ្ញុំ​ផង។ គាត់​ទាំង​ពីរ​នាក់​បាន​ធ្វើ​ការ​បម្រើ​អាល់ម៉ា‌ហ្សៀស រួម​ជា​មួយ​ខ្ញុំ


សូម​ជម្រាប​សួរ​នាង​ម៉ារី​ដែល​បាន​នឿយ‌ហត់​យ៉ាង​ច្រើន ដើម្បី​បង​ប្អូន។


សូម​ជម្រាប​សួរ​លោក​អាំភ្លាស ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ក្នុង​អ៊ីសា‌ជាអម្ចាស់។


សូម​ជម្រាប​សួរ​លោក​អ៊ើបាន់​ដែល​ធ្វើ​ការ​បម្រើ​អាល់ម៉ា‌ហ្សៀស​រួម​ជា​មួយ​យើង និង​ជម្រាប​សួរ​លោក​ស័តា‌ឃីស​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ផង។


ឥឡូវ​នេះ អស់​អ្នក​ដែល​ចូល​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ឥត​មាន​ទោស​ពៃរ៍​ទៀត​ឡើយ


ប្រសិន​បើ​រស​របស់​អុលឡោះ ដែល​បាន​ប្រោស​អ៊ីសា​ឲ្យ​បាន​រស់​ឡើង​វិញ សណ្ឋិត​នៅ​ក្នុង​បង​ប្អូន​មែន​នោះ អុលឡោះ​ដែល​បាន​ប្រោស​អាល់ម៉ា‌ហ្សៀស​ឲ្យ​រស់​ឡើង​វិញ ទ្រង់​ក៏​នឹង​ប្រទាន​ឲ្យ​រូប​កាយ​របស់​បង​ប្អូន ដែល​តែងតែ​ស្លាប់​នេះ មាន​ជីវិត​តាម​រយៈ​រស‌អុលឡោះ​ដែល​សណ្ឋិត​នៅ​ក្នុង​បង​ប្អូន​នោះ​ដែរ។


ដ្បិត​ខ្ញុំ​ទូរអា​ឲ្យ​តែ​ខ្លួន​ខ្ញុំ​ត្រូវ​បណ្ដាសា បែក​ចេញ​ពី​អាល់ម៉ា‌ហ្សៀស ព្រោះ​តែ​បង​ប្អូន និង​ញាតិ‌សន្ដាន ដែល​ជា​សាច់​ឈាម​របស់​ខ្ញុំ​ផ្ទាល់


គឺ​ទ្រង់​ហើយ ដែល​បាន​ប្រោស​ឲ្យ​បង​ប្អូន​មាន​តម្លៃ ដោយ​ចូល​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ដែល​បាន​ទៅ​ជា​ប្រាជ្ញា​មក​ពី​អុលឡោះ សម្រាប់​យើង។ អុលឡោះ​ប្រទាន​ឲ្យ​យើង​បាន​សុចរិត បាន​បរិសុទ្ធ និង​លោះ​យើង​ឲ្យ​មាន​សេរី‌ភាព។


អ្នក​ទាំង​នោះ​ជា​អ្នក​បម្រើ​របស់​អាល់ម៉ា‌ហ្សៀស​ឬ? ខ្ញុំ​សូម​និយាយ​ដូច​ជា​មនុស្ស​វង្វេង​ស្មារតី​ទាំង​ស្រុង​ទៅ​ចុះ​ថា ខ្ញុំ​ជា​អ្នក​បម្រើ​របស់​អ៊ីសា​លើស​អ្នក​ទាំង​នោះ​ទៅ​ទៀត។ ខ្ញុំ​ធ្វើ​ការ​នឿយ‌ហត់​ច្រើន​ជាង​អ្នក​ទាំង​នោះ ខ្ញុំ​បាន​ជាប់​ឃុំ‌ឃាំង​ច្រើន​ជាង ខ្ញុំ​ត្រូវ​គេ​វាយ​ដំ​ច្រើន​ជាង​ហួស​ប្រមាណ ហើយ​ខ្ញុំ​ក៏​មាន​គ្រោះ​ថ្នាក់​ជិត​ស្លាប់​ជា​ញឹក‌ញាប់​ដែរ។


ខ្ញុំ​ស្គាល់​បុរស​ម្នាក់​ដែល​ជឿ​អាល់ម៉ា‌ហ្សៀស កាល​ពី​ដប់‌បួន​ឆ្នាំ​មុន អុលឡោះ‌ជាអម្ចាស់​បាន​លើក​គាត់​ឡើង​ទៅ​ដល់​សូរ៉កា​ជាន់​ទី​បី មាន​តែ​អុលឡោះ​ប៉ុណ្ណោះ​ទ្រង់​ជ្រាប)។


ប្រសិន​បើ​អ្នក​ណា​ម្នាក់​នៅ​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស អ្នក​នោះ​បាន​កើត​ជា​ថ្មី អ្វីៗ​ពី​អតីត‌កាល​បាន​កន្លង​ផុត​ទៅ ហើយ​អ្វីៗ​ទាំង​អស់​បាន​ប្រែ​មក​ជា​ថ្មី​វិញ។


អាល់ម៉ា‌ហ្សៀស​គ្មាន​បាប​ទាល់​តែ​សោះ តែ​អុលឡោះ​បាន​ធ្វើ​ឲ្យ​គាត់​ទៅ​ជា​តួ​បាប​សម្រាប់​យើង ដើម្បី​ប្រោស​យើង​ឲ្យ​បាន​សុចរិត​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស​ដែរ។


តែ​ក្រុម‌ជំអះ​នានា​ដែល​ជឿ​អាល់ម៉ា‌ហ្សៀស​នៅ​ស្រុក​យូដា ពុំ​បាន​ស្គាល់​មុខ​ខ្ញុំ​ទេ។


ខ្ញុំ​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម​ដូច្នេះ មក​ពី​អុលឡោះ​បំភ្លឺ​ចិត្ដ​ឲ្យ​ដឹង​ថា ខ្ញុំ​ត្រូវ​ទៅ។ ខ្ញុំ​បាន​រៀប​រាប់​ប្រាប់​បង​ប្អូន​ដែល​នៅ​ទី​នោះ​អំពី​ដំណឹង‌ល្អ​ដែល​ខ្ញុំ​ប្រកាស​ដល់​សាសន៍​ដទៃ ហើយ​ខ្ញុំ​ក៏​បាន​រៀប​រាប់​ប្រាប់​អស់​លោក ជា​អ្នក​ដឹក​នាំ​ដាច់​ឡែក​ពី​គេ​ដែរ ដើម្បី​កុំ​ឲ្យ​កិច្ចការ​ដែល​ខ្ញុំ​កំពុង​តែ​ធ្វើ ឬ​បាន​ធ្វើ​រួច​មក​ហើយ ត្រឡប់​ទៅ​ជា​អសារ​ឥត​ការ​វិញ។


រីឯ​បង​ប្អូន​ដែល​គេ​គោរព​ទុក​ជា​អ្នក​ដឹក​នាំ​នោះ​វិញ (នៅ​ពេល​នោះ គេ​មាន​ឋានៈ​ជា​អ្វី​ក៏​ដោយ ក៏​ខ្ញុំ​មិន​រវល់​ដែរ ដ្បិត​អុលឡោះ​មិន​រើស​មុខ​នរណា​ទេ) អ្នក​ដឹក​នាំ​ទាំង​នោះ​ពុំ​បាន​បង្ខំ​ខ្ញុំ​ឲ្យ​ធ្វើ​អ្វី​ផ្សេង​ទៀត​ឡើយ។


ចំពោះ​អ្នក​ដែល​រួម​រស់​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ការ​ខតាន់ ឬ​មិន​ខតាន់​នោះ​មិន​សំខាន់​អ្វី​ឡើយ គឺ​មាន​តែ​ជំនឿ​ដែល​នាំ​ឲ្យ​ប្រព្រឹត្ដ​អំពើ​ផ្សេងៗ ដោយ​ចិត្ដ​ស្រឡាញ់​ប៉ុណ្ណោះ​ទើប​សំខាន់។


ការ​ខតាន់ ឬ​មិន​ខតាន់​មិន​សំខាន់​អ្វី​ទេ មាន​តែ​ការ​កើត​ជា​ថ្មី​វិញ​ឯ‌ណោះ​ទើប​សំខាន់។


យើង​ជា​ស្នា​ដៃ​ដែល​អុលឡោះ​បាន​បង្កើត​មក ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ដើម្បី​ឲ្យ​យើង​ប្រព្រឹត្ដ​អំពើ​ល្អ​ដែល​ទ្រង់​បាន​បម្រុង​ទុក​ជា​មុន​សម្រាប់​ឲ្យ​យើង​ប្រព្រឹត្ដ​តាម។


លោក​អើរី‌ស្ដាក ដែល​ជាប់​ឃុំ‌ឃាំង​ជា​មួយ​ខ្ញុំ សូម​ជម្រាប​សួរ​មក​បង​ប្អូន ហើយ​លោក​ម៉ាកុស​ដែល​ត្រូវ​ជា​សាច់‌ញាតិ​នឹង​លោក​បារណា‌បាស ក៏​សូម​ជម្រាប​សួរ​មក​បង​ប្អូន​ដែរ (បង​ប្អូន​បាន​ទទួល​ពាក្យ​ផ្ដាំ​ផ្ញើ​ស្ដី​អំពី​គាត់​ស្រាប់​ហើយ ប្រសិន​បើ​គាត់​មក សូម​បង​ប្អូន​ទទួល​ដោយ​រាក់‌ទាក់​ផង)។


លោក​អេប៉ាប្រាស ដែល​ជាប់​ឃុំ‌ឃាំង​ជា​មួយ​ខ្ញុំ ព្រោះ​តែ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា សូម​ជម្រាប​សួរ​មក​លោក​ប្អូន


យើង​ដឹង​ថា យើង​ស្ថិត​នៅ​ជាប់​នឹង​ទ្រង់ ហើយ​ទ្រង់​ស្ថិត​នៅ​ជាប់​នឹង​យើង ដោយ​ទ្រង់​បាន​ចែក​រស​របស់​ទ្រង់​មក​យើង។


យើង​ក៏​ដឹង​ដែរ​ថា បុត្រា​របស់​អុលឡោះ​បាន​មក គាត់​ប្រទាន​ប្រាជ្ញា​ឲ្យ​យើង​ស្គាល់​ម្ចាស់​ដ៏​ពិត​ប្រាកដ ហើយ​យើង​ក៏​ស្ថិត​នៅ​ក្នុង​ម្ចាស់​ដ៏​ពិត​ប្រាកដ ដោយ​រួម​ក្នុង​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​បុត្រា​របស់​ទ្រង់ គឺ​ទ្រង់​នេះ​ហើយ ដែល​ជា​ម្ចាស់​ដ៏​ពិត​ប្រាកដ ទ្រង់​ជា​ជីវិត​អស់‌កល្ប​ជា‌និច្ច។


ខ្ញុំ យ៉ូហាន ជា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា។ ខ្ញុំ​រង‌ទុក្ខ​លំបាក ទទួល​គនរ និង​ព្យាយាម​រួម​ជា​មួយ​បង​ប្អូន ក្នុង​អ៊ីសា​ដែរ។ គេ​បាន​និរទេស​ខ្ញុំ​ទៅ​កោះ​មួយ​ឈ្មោះ​ប៉ាត‌ម៉ូស ព្រោះ​តែ​បន្ទូល​របស់​អុលឡោះ និង​សក្ខី‌ភាព​របស់​អ៊ីសា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម