ដោយយើងពុំអាចឃាត់គាត់បានទេនោះ យើងក៏ឈប់អង្វរគាត់ ហើយពោលថា៖ «សូមឲ្យបានសម្រេចតាមបំណងរបស់អ៊ីសាជាអម្ចាស់ចុះ»។
ដោយប៉ូលមិនយល់ព្រម យើងក៏ស្ងៀមទៅ ហើយនិយាយថា៖ “សូមឲ្យបំណងព្រះហឫទ័យរបស់ព្រះអម្ចាស់បានសម្រេចចុះ”។
ពេលគាត់មិនព្រមស្ដាប់តាមការអង្វររបស់យើង យើងក៏ឈប់អង្វរគាត់ទៀត ហើយនិយាយថា៖ «សូមឲ្យបំណងរបស់ព្រះអម្ចាស់បានសម្រេចចុះ»។
ដោយលោកមិនយល់ព្រមតាមពាក្យអង្វររបស់យើង យើងក៏នៅស្ងៀម ហើយពោលថា៖ «សូមឲ្យបានសម្រេចតាមព្រះហឫទ័យរបស់ព្រះអម្ចាស់ចុះ»។
ដោយយើងពុំអាចឃាត់លោកបានទេនោះ យើងក៏ឈប់អង្វរលោក ហើយពោលថា៖ «សូមឲ្យបានសម្រេចតាមព្រះហឫទ័យរបស់ព្រះអម្ចាស់ចុះ»។
នោះយើងក៏ឈប់និយាយ ដោយថា សូមតាមព្រះហឫទ័យព្រះអម្ចាស់ចុះ ពីព្រោះគាត់មិនយល់ព្រមតាមយើងទេ។
សូមអុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុត ប្រទានឲ្យអ្នកនោះ មានចិត្តអាណិតមេត្តាដល់កូនទាំងអស់គ្នា ព្រមទាំងអនុញ្ញាតឲ្យស៊ីម្មាន និងពុនយ៉ាម៉ីនវិលត្រឡប់មកវិញ ជាមួយកូនៗផង។ ចំណែកឯពុក បើសិនជាពុកត្រូវបែកពីកូនដូច្នេះ ឲ្យពុកគ្រាំគ្រាទៅចុះ!»។
ស្តេចហេសេគាបានតបទៅណាពីអេសាយវិញថា៖ «បន្ទូលរបស់អុលឡោះតាអាឡា ដែលលោកថ្លែងនេះ ល្អហើយ»។ ស្តេចមានប្រសាសន៍ទៀតថា៖ «ក្នុងពេលដែលយើងនៅមានជីវិតនោះនៅតែមានសន្តិភាព និងសុខសាន្តត្រាណ មែនទេ?»។
អ៊ីសាទៅមុខបន្ដិច ក្រាបមុខដល់ដីទូរអាថា៖ «ឱអុលឡោះជាបិតាអើយ! ប្រសិនបើបាន សូមឲ្យពែងនៃទុក្ខលំបាកនេះ ចេញឆ្ងាយពីខ្ញុំទៅ ប៉ុន្ដែ សូមកុំធ្វើតាមបំណងខ្ញុំឡើយ គឺសូមឲ្យបានសម្រេចតាមបំណងរបស់ទ្រង់វិញ»។
អ៊ីសាចេញទៅម្ដងទៀត ជាលើកទីពីរហើយទូរអាថា៖ «ឱអុលឡោះជាបិតាអើយ ប្រសិនបើខ្ញុំត្រូវតែទទួលពែងនៃទុក្ខលំបាកនេះចៀសពុំបានទេនោះ សូមឲ្យបានសម្រេចតាមបំណងរបស់ទ្រង់ចុះ!»។
សូមសំដែងនាមដ៏វិសុទ្ធរបស់ទ្រង់ ឲ្យមនុស្សលោកស្គាល សូមឲ្យនគរទ្រង់បានមកដល់ សូមឲ្យផែនការរបស់ទ្រង់ បានសម្រេចនៅលើផែនដី ដូចនៅសូរ៉កាដែរ។
អ៊ីសាមានប្រសាសន៍ទៅពួកគេថា៖ «ពេលអ្នករាល់គ្នាទូរអា ត្រូវពោលថាៈ ឱអុលឡោះជាបិតាអើយ សូមសំដែងនាមដ៏វិសុទ្ធ របស់ទ្រង់ ឲ្យមនុស្សលោកស្គាល់ សូមឲ្យនគទ្រង់បានមកដល់។
«ឱអុលឡោះជាបិតាអើយ! ប្រសិនបើទ្រង់គាប់ចិត្ត សូមដកយកពែងនៃទុក្ខលំបាកនេះ ចេញឲ្យឆ្ងាយពីខ្ញុំទៅ។ ប៉ុន្តែ សូមកុំឲ្យសម្រេចតាមចិត្ដខ្ញុំឡើយ គឺឲ្យសម្រេចតាមបំណងរបស់ទ្រង់វិញ»។
ដោយឃើញថា កូនប្រសាប្តេជ្ញាចិត្តទៅជាមួយដូច្នេះ នាងណាអូមីក៏នៅស្ងៀម។
កុមារសាំយូអែលក៏រៀបរាប់បន្ទូលរបស់អុលឡោះទាំងអស់ប្រាប់លោកអេលី ដោយឥតលាក់លៀមពាក្យណាមួយឡើយ។ គាត់និយាយថា៖ «ទ្រង់ជាអុលឡោះតាអាឡាសូមទ្រង់សម្រេចតាមបំណងរបស់ទ្រង់ចុះ!»។