កិច្ចការ 17:20 - អាល់គីតាប ដ្បិតយើងបានឮអ្នកថ្លែងរឿងចម្លែកៗ យើងចង់ដឹងអត្ថន័យណាស់»។ ព្រះគម្ពីរខ្មែរសាកល ដ្បិតលោកបាននាំសេចក្ដីចម្លែកដល់ត្រចៀករបស់យើង ដូច្នេះយើងចង់ដឹងថាសេចក្ដីទាំងនេះមានន័យដូចម្ដេច”។ Khmer Christian Bible ដ្បិតយើងបានឮអ្នកនិយាយពីសេចក្ដីប្លែកៗ ដូច្នេះហើយ យើងចង់ដឹងថា តើសេចក្ដីទាំងនេះមានន័យដូចម្ដេច»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតយើងបានឮលោកប្រកាសយ៉ាងចម្លែក ដូច្នេះ យើងចង់ដឹងសេចក្តីទាំងនេះមានន័យដូចម្ដេច»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតយើងបានឮលោកថ្លែងរឿងចម្លែកៗ យើងចង់ដឹងអត្ថន័យណាស់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតយើងបានឮអ្នកអធិប្បាយយ៉ាងប្លែកណាស់ ដូច្នេះ យើងចង់ដឹងន័យសេចក្ដីទាំងនេះដែរ |
អ្នកទាំងបីធ្វើតាមពាក្យរបស់អ៊ីសា តែសាកសួរគ្នាថា៖ «តើ “រស់ឡើងវិញ”មានន័យដូចម្ដេច?»។
ក្រោយពីបានស្ដាប់ពាក្យរបស់អ៊ីសាហើយ ក្នុងចំណោមសិស្ស មានគ្នាច្រើនពោលថា៖ «ពាក្យទាំងនេះទាស់ត្រចៀកណាស់ តើនរណាអាចទ្រាំស្ដាប់បាន?»។
ពេត្រុសកំពុងតែនឹកឆ្ងល់មិនដឹងជាត្រូវគិតដូចម្ដេច អំពីហេតុការណ៍ដែលគាត់បាននិមិត្ដឃើញនោះ ស្រាប់តែពួកអ្នកដែលលោកកូនេលាសចាត់ឲ្យមក បានមកដល់មាត់ទ្វារ ទាំងសាកសួររកផ្ទះរបស់លោកស៊ីម៉ូន។
គេក៏នាំលោកយកទៅមុខសភាក្រុង នៅទួលអើរីយ៉ូស ហើយពោលមកគាត់ថា៖ «តើអ្នកអាចប្រាប់ឲ្យយើងដឹង អំពីលទ្ធិថ្មីដែលអ្នកបង្រៀននោះបានឬទេ?
អ្នកក្រុងអាថែន និងជនបរទេសឯទៀតៗ ដែលរស់នៅក្នុងក្រុងនោះ មិនធ្វើអ្វីផ្សេងទៀតក្រៅពីនិយាយ ឬស្ដាប់រឿងថ្មីៗនោះឡើយ។
អ្នកទាំងនោះងឿងឆ្ងល់ខ្លាំងណាស់ មិនដឹងគិតយ៉ាងណា គេសួរគ្នាទៅវិញទៅមកថា៖ «តើហេតុការណ៍នេះ មានន័យដូចម្ដេច?»។
អ្នកដែលត្រូវវិនាសអន្ដរាយ ចាត់ទុកដំណឹងអំពីអាល់ម៉ាហ្សៀសស្លាប់នៅលើឈើឆ្កាង ថាលេលា រីឯយើងដែលកំពុងតែទទួលការសង្គ្រោះវិញ យើងជឿថា ដំណឹងនេះជាអំណាចរបស់អុលឡោះ
រីឯយើងវិញ យើងប្រកាសអំពីអាល់ម៉ាហ្សៀសដែលស្លាប់នៅលើឈើឆ្កាង។ សាសន៍យូដាយល់ឃើញថា ពាក្យប្រកាសនេះរារាំងគេមិនឲ្យជឿ ហើយសាសន៍ដទៃយល់ឃើញថាជារឿងលេលា។
រីឯមនុស្សដែលពុំបានទទួលរសអុលឡោះ ក៏ពុំអាចទទួលសេចក្ដីណាដែលមកពីរសអុលឡោះបានដែរ ព្រោះគេយល់ថាសេចក្ដីទាំងនោះជារឿងលេលា ហើយគេពុំអាចយល់បានទេ មានតែរសអុលឡោះប៉ុណ្ណោះ ដែលប្រទានឲ្យមនុស្សយើងអាចវិនិច្ឆ័យសេចក្ដីទាំងនោះបាន។
ត្រង់ចំណុចនេះ យើងមានសេចក្ដីជាច្រើនដែលត្រូវនិយាយ ជាសេចក្ដីដែលពិបាកពន្យល់ ព្រោះបងប្អូនបែរជាក្រនឹងយល់។
ពួកគេងឿងឆ្ងល់ ដោយឃើញបងប្អូនពុំចូលរួមជាមួយគេ ក្នុងការប្រព្រឹត្ដអំពើថោកទាបហួសហេតុទាំងនោះទៀត ហើយគេក៏និយាយប្រមាថបងប្អូន។