នៅក្រុងអ៊ីកូនាម ក៏កើតមានដូច្នោះដែរ។ លោកប៉ូល និងលោកបារណាបាសបានចូលទៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា ហើយមានប្រសាសន៍រហូតដល់ជនជាតិយូដា និងជនជាតិក្រិកដ៏ច្រើនលើសលប់នាំគ្នាជឿ។
កិច្ចការ 17:1 - អាល់គីតាប លោកប៉ូល និងលោកស៊ីឡាស ធ្វើដំណើរកាត់ក្រុងអាំភីប៉ូលី និងក្រុងអប៉ុឡូនា ហើយទៅដល់ក្រុងថេស្សាឡូនិក។ នៅក្រុងនោះ មានសាលាប្រជុំមួយរបស់សាសន៍យូដា។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់ពីធ្វើដំណើរឆ្លងកាត់អាំភីប៉ូលី និងអ័ប៉ុឡូនា ប៉ូល និងស៊ីឡាសមកដល់ថែស្សាឡូនីច។ នៅទីនោះ មានសាលាប្រជុំមួយរបស់ជនជាតិយូដា។ Khmer Christian Bible ក្រោយមក ពេលពួកគាត់ធ្វើដំណើរកាត់តាមក្រុងអាំភីប៉ូលី និងក្រុងអ័ប៉ុឡូនា ពួកគាត់ក៏មកដល់ក្រុងថែស្សាឡូនីចដែលមានសាលាប្រជុំមួយរបស់ជនជាតិយូដានៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកប៉ុល និងលោកស៊ីឡាសបានធ្វើដំណើរឆ្លងផុតក្រុងអាំភីប៉ូលី និងក្រុងអ័ប៉ុឡូនាហើយ ពួកលោកបានមកដល់ក្រុងថែស្សាឡូនីច ដែលនៅទីនោះ មានសាលាប្រជុំមួយរបស់សាសន៍យូដា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកប៉ូល និងលោកស៊ីឡាស ធ្វើដំណើរកាត់ក្រុងអាំភីប៉ូលី និងក្រុងអប៉ុឡូនា ហើយទៅដល់ក្រុងថេស្សាឡូនិក។ នៅក្រុងនោះ មានសាលាប្រជុំ*មួយរបស់សាសន៍យូដា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯកាលបានដើរកាត់ក្រុងអាំភីប៉ូលី នឹងក្រុងអ័ប៉ុឡូនា នោះគេទៅដល់ក្រុងថែស្សាឡូនីច ជាកន្លែងដែលមានសាលាប្រជុំរបស់សាសន៍យូដា |
នៅក្រុងអ៊ីកូនាម ក៏កើតមានដូច្នោះដែរ។ លោកប៉ូល និងលោកបារណាបាសបានចូលទៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា ហើយមានប្រសាសន៍រហូតដល់ជនជាតិយូដា និងជនជាតិក្រិកដ៏ច្រើនលើសលប់នាំគ្នាជឿ។
ដ្បិតតាំងពីសម័យដើមរៀងមក នៅតាមក្រុងនីមួយៗ គេតែងប្រកាសហ៊ូកុំរបស់ម៉ូសា ដោយអានគីតាបរបស់គាត់ រៀងរាល់ថ្ងៃជំអាត់ នៅក្នុងសាលាប្រជុំ»។
នៅថ្ងៃជំអាត់ យើងបានចេញទៅខាងក្រៅទ្វារក្រុង សំដៅទៅមាត់ស្ទឹងមួយដោយនឹកគិតថា នឹងមានកន្លែងទូរអា។ យើងក៏នាំគ្នាអង្គុយ ហើយនិយាយជាមួយពួកស្ដ្រីដែលមកជួបជុំគ្នានៅទីនោះ។
ពួកបងប្អូនបានបណ្ដោះលោកប៉ូល និងលោកស៊ីឡាស ឲ្យចេញដំណើរទៅក្រុងបេរា នៅយប់នោះភ្លាម។ លុះទៅដល់ហើយ អ្នកទាំងពីរក៏ចូលទៅក្នុងសាលាប្រជុំរបស់សាសន៍យូដា។
សាសន៍យូដានៅក្រុងនេះ មានសន្ដានចិត្ដល្អជាងសាសន៍យូដានៅក្រុងថេស្សាឡូនិក គឺគេបានទទួលបន្ទូលនៃអុលឡោះដោយចិត្ដស្មោះសរ ហើយពិនិត្យពិច័យមើលគីតាបជារៀងរាល់ថ្ងៃ ដើម្បីឲ្យដឹងថា សេចក្ដីដែលលោកប៉ូល និងលោកស៊ីឡាសមានប្រសាសន៍ប្រាប់គេ ពិតជាត្រឹមត្រូវមែន ឬយ៉ាងណា។
ប៉ុន្ដែ កាលសាសន៍យូដានៅក្រុងថេស្សាឡូនិកដឹងថា លោកប៉ូលផ្សព្វផ្សាយបន្ទូលរបស់អុលឡោះនៅក្រុងបេរាដែរនោះ គេក៏នាំគ្នាមកបំបះបំបោរមហាជនឲ្យជ្រួលច្របល់ឡើង។
អ្នកដែលបានរួមដំណើរជាមួយគាត់នៅពេលនោះ មានលោកសូប៉ាត្រុស កូនរបស់លោកពីរូស ជាអ្នកស្រុកបេរា លោកអើរីស្ដាក និងលោកសេគុនដុស ជាអ្នកស្រុកថេស្សាឡូនិក លោកកៃយុសជាអ្នកស្រុកឌើបេ លោកធីម៉ូថេ ព្រមទាំងលោកទីឃីកុស និងលោកត្រូភីម ជាអ្នកស្រុកអាស៊ីផង។
យើងបានចុះសំពៅដែលមកពីក្រុងអាដ្រាមីត រួចចេញដំណើរទៅ។ សំពៅនោះត្រូវចូលចតនៅស្រុកអាស៊ី។ លោកអើរីស្ដាកជាអ្នកស្រុកម៉ាសេដូន ដែលរស់នៅក្រុងថេស្សាឡូនីក ក៏បានរួមដំណើរជាមួយយើងដែរ។
កាលខ្ញុំនៅក្រុងថេស្សាឡូនិក បងប្អូនបានផ្ញើប្រាក់ទៅជួយ តាមសេចក្ដីត្រូវការរបស់ខ្ញុំដល់ទៅពីរបីលើក។
យើងខ្ញុំ ប៉ូល ស៊ីលវ៉ាន និងធីម៉ូថេ សូមជម្រាបមកក្រុមជំអះនៅក្រុងថេស្សាឡូនិក ដែលរួមជាមួយអុលឡោះជាបិតា និងជាមួយអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់។ សូមទ្រង់ប្រទានសេចក្តីប្រណីសន្តោស និងសេចក្ដីសុខសាន្ដដល់បងប្អូន។
គឺក្រោយពេលយើងបានរងទុក្ខលំបាក និងត្រូវគេជេរប្រមាថនៅក្រុងភីលីពនោះមក ដូចបងប្អូនជ្រាបស្រាប់ អុលឡោះបានប្រទានឲ្យយើងមានចិត្ដអង់អាចប្រកាសដំណឹងល្អរបស់ទ្រង់ដល់បងប្អូន ទោះបីត្រូវតយុទ្ធពុះពារខ្លាំងយ៉ាងណាក៏ដោយ។
យើងខ្ញុំ ប៉ូល ស៊ីលវ៉ាន និងធីម៉ូថេ សូមជម្រាបមកក្រុមជំអះនៅក្រុងថេស្សាឡូនិក ដែលរួមជាមួយអុលឡោះជាបិតានៃយើង និងរួមជាមួយអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស។
លោកដេម៉ាសបានបោះបង់ចោលខ្ញុំ ព្រោះគាត់ស្រឡាញ់លោកីយ៍នេះ ហើយចេញដំណើរទៅក្រុងថេស្សាឡូនិក។ លោកក្រេសេនបានទៅស្រុកកាឡាទី ហើយលោកទីតុសទៅស្រុកដាល់ម៉ាទា។