Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 16:13 - អាល់គីតាប

13 នៅ​ថ្ងៃ​ជំអាត់ យើង​បាន​ចេញ​ទៅ​ខាង​ក្រៅ​ទ្វារ​ក្រុង សំដៅ​ទៅ​មាត់​ស្ទឹង​មួយ​ដោយ​នឹក​គិត​ថា នឹង​មាន​កន្លែង​ទូរអា។ យើង​ក៏​នាំ​គ្នា​អង្គុយ ហើយ​និយាយ​ជា​មួយ​ពួក​ស្ដ្រី​ដែល​មក​ជួប‌ជុំ​គ្នា​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 នៅ​ថ្ងៃសប្ប័ទ យើង​បាន​ចេញទៅ​ខាងក្រៅ​ទ្វារក្រុង ទៅឯ​មាត់ទន្លេ ជា​កន្លែងដែល​យើង​ស្មានថា​មាន​កន្លែងអធិស្ឋាន​។ យើង​ក៏​អង្គុយ និយាយ​ជាមួយ​ស្ត្រី​ៗ​ដែល​មកជួបជុំគ្នា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 នៅ​ថ្ងៃ​សប្ប័ទ​ យើង​បាន​ចេញ​ទៅ​ខាង​ក្រៅ​ទ្វារ​ក្រុង​សំដៅ​ទៅ​មាត់​ទន្លេ​មួយ​ ជា​កន្លែង​ដែល​យើង​គិត​ថា​នឹង​មាន​កន្លែង​អធិស្ឋាន​ យើង​ក៏​អង្គុយ​ចុះ​ ហើយ​និយាយ​ទៅ​កាន់​ពួក​ស្ដ្រី​ដែល​បាន​មក​ជួបជុំ​គ្នា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 នៅ​ថ្ងៃ​សប្ប័ទ យើង​ចេញ​ទៅខាង​ក្រៅ​ទ្វារ​ក្រុង ទៅ​ឯមាត់​ទន្លេ ដោយ​យើង​នឹក​គិត​ថា នឹង​មាន​កន្លែង​អធិស្ឋាន។ យើង​ក៏​អង្គុយ​ចុះ ហើយ​និយាយ​ទៅ​កាន់​ពួកស្ត្រី​ដែល​ជួប​ជុំ​គ្នា​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 នៅ​ថ្ងៃ​សប្ប័ទ* យើង​បាន​ចេញ​ទៅ​ខាង​ក្រៅ​ទ្វារ​ក្រុង សំដៅ​ទៅ​មាត់​ស្ទឹង​មួយ ដោយ​នឹក​គិត​ថា​នឹង​មាន​កន្លែង​អធិស្ឋាន*។ យើង​ក៏​នាំ​គ្នា​អង្គុយ ហើយ​និយាយ​ជា​មួយ​ពួក​ស្ត្រី​ដែល​មក​ជួប‌ជុំ​គ្នា​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ដល់​ថ្ងៃ​ឈប់​សំរាក យើង​ដើរ​ចេញ​ពី​ទី​ក្រុង ទៅ​ឯ​មាត់​ទន្លេ ជា​កន្លែង​ដែល​គេ​ធ្លាប់​អធិស្ឋាន ក៏​អង្គុយ​និយាយ​នឹង​ពួក​ស្រីៗ​ដែល​ប្រជុំ​គ្នា

សូមមើលជំពូក ចម្លង




កិច្ចការ 16:13
17 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​មហា‌ជន​ច្រើន​កុះ‌ករ មក​ចោម​រោម​គាត់ គាត់​ក៏​ចុះ​ទៅ​នៅ​ក្នុង​ទូក​មួយ រីឯ​បណ្ដា‌ជន​ឈរ​នៅ​មាត់​ច្រាំង។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​នាំ​គ្នា​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ពិភព​លោក ហើយ​ប្រកាស​ដំណឹង‌ល្អ​ដល់​មនុស្ស​លោក​ទាំង​អស់​ចុះ។


ថ្ងៃ​មួយ ជា​ថ្ងៃ​ជំអាត់ អ៊ីសា​កំពុង​តែ​ប្រៀន‌ប្រដៅ​គេ​ក្នុង​សាលា​ប្រជុំ។


លុះ​ព្រលឹម​ឡើង គាត់​វិល​ត្រឡប់​ទៅ​ម៉ាស្ជិទ​ជា​ថ្មី​ម្ដង​ទៀត ប្រជា‌ជន​ទាំង​មូល​នាំ​គ្នា​មក​ជួប​អ៊ីសា អ៊ីសា​ក៏​បង្រៀន​ពួក​គេ។


រីឯ​លោក​ប៉ូល និង​មិត្ដ‌ភក្ដិ​របស់​លោក បាន​បន្ដ​ដំណើរ​ពី​ក្រុង​ពើកា រហូត​ទៅ​ដល់​ក្រុង​អន់ទី‌យ៉ូក​ក្នុង​ស្រុក​ពីស៊ីឌា។ នៅ​ថ្ងៃ​ជំអាត់​អ្នក​ទាំង​ពីរ​ចូល​ទៅ​អង្គុយ​ក្នុង​សាលា​ប្រជុំ។


ពេល​លោក​ប៉ូល និង​លោក​បារណា‌បាស​ចេញ​ពី​សាលា​ប្រជុំ ពួក​គេ​បាន​អញ្ជើញ​លោក​ឲ្យ​មាន​ប្រសាសន៍​អំពី​សេចក្ដី​ទាំង​នេះ នៅ​ថ្ងៃ​ជំអាត់​ខាង​មុខ​ទៀត។


មាន​ថ្ងៃ​មួយ ពេល​យើង​ធ្វើ​ដំណើរ​ទៅ​កន្លែង​ទូរអា មាន​ស្រី​បម្រើ​គេ​ម្នាក់​មក​ជួប​យើង នាង​មាន​អ៊ីព្លេស​ចូល នាំ​ឲ្យ​នាង​ចេះ​ទាយ ធ្វើ​ឲ្យ​ពួក​ម្ចាស់​របស់​នាង​បាន​ទទួល​កំរៃ​យ៉ាង​ច្រើន។


រស‌អុលឡោះ​ដ៏​វិសុទ្ធ​បាន​ឃាត់​ពួក​អ្នក​ប៉ូល មិន​ឲ្យ​ទៅ​ប្រកាស​បន្ទូល​នៃ​អុលឡោះ​នៅ​ស្រុក​អាស៊ី​ទេ ហេតុ​នេះ​ហើយ​បាន​ជា​លោក​នាំ​គ្នា​ធ្វើ​ដំណើរ​កាត់​ស្រុក​ព្រីគា និង​ដែន​ដី​កាឡា‌ទី។


លោក​ប៉ូល​បាន​ចូល​ទៅ​សាលា​ប្រជុំ​តាម​ទម្លាប់​របស់​គាត់ ព្រម​ទាំង​វែក​ញែក​គីតាប​ជា​មួយ​ពួក​គេ​រាល់​ថ្ងៃ​ជំអាត់ ក្នុង​អំឡុង​បី​សបា្ដហ៍។


រៀង​រាល់​ថ្ងៃ​ជំអាត់ គាត់​តែងតែ​មាន​ប្រសាសន៍​ក្នុង​សាលា​ប្រជុំ និង​ខិត‌ខំ​ណែ‌នាំ ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក​ឲ្យ​ជឿ។


នៅ​ថ្ងៃ​ទី​មួយ​ក្នុង​សប្ដាហ៍​នោះយើង​បាន​ជួប‌ជុំ​គ្នា​ដើម្បី​ធ្វើ​ពិធី​កាច់​នំបុ័ង។ ដោយ​លោក​ប៉ូល​ត្រូវ​ចេញ​ដំណើរ​នៅ​ថ្ងៃ​បន្ទាប់ គាត់​មាន​ប្រសាសន៍​ទៅ​កាន់​អង្គ​ប្រជុំ ហើយ​អធិប្បាយ​រហូត​ដល់​ពាក់​កណ្ដាល​អធ្រាត្រ។


លុះ​ប្រាំ​ពីរ​ថ្ងៃ​នោះ​កន្លង​ផុត​ទៅ យើង​ត្រូវ​ចេញ​ដំណើរ​ទៅ​មុខ​ទៀត។ បង​ប្អូន​ទាំង​អស់ ព្រម​ទាំង​ភរិយា និង​កូន​ចៅ​របស់​គេ ជូន​ដំណើរ​យើង រហូត​ដល់​ខាង​ក្រៅ​ទី‌ក្រុង។ យើង​នាំ​គ្នា​លុត​ជង្គង់ ទូរអា​នៅ​មាត់​សមុទ្រ។


គាត់​ចាប់​ផ្ដើម​ប្រកាស​នៅ​ក្នុង​សាលា​ប្រជុំ​នានា​ភ្លាម​ថា អ៊ីសា​ជា​បុត្រា​របស់​អុលឡោះ។


ដូច្នេះ គ្មាន​សាសន៍​យូដា គ្មាន​សាសន៍​ក្រិក​ទៀត​ទេ ហើយ​ក៏​គ្មាន​អ្នក​ងារ គ្មាន​អ្នក​ជា គ្មាន​បុរស គ្មាន​ស្ដ្រី​ទៀត​ដែរ គឺ​បង​ប្អូន​ទាំង​អស់​បាន​រួម​គ្នា​មក​ជា​អង្គ​តែ​មួយ ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា។


ក៏​ប៉ុន្ដែ បង​ប្អូន​ត្រូវ​តែ​កាន់​ជំនឿ​ឲ្យ​បាន​រឹង‌ប៉ឹង ខ្ជាប់‌ខ្ជួន ដើម្បី​កុំ​ឲ្យ​ឃ្លាត​ចាក​ពី​សេចក្ដី​សង្ឃឹម​ដែល​បង​ប្អូន​មាន តាំង​ពី​បាន​ឮ​ដំណឹង‌ល្អ​មក​នោះ គឺ​ជា​ដំណឹង‌ល្អ​ដែល​គេ​បាន​ប្រកាស​ដល់​មនុស្ស​លោក​ទាំង​អស់​នៅ​ក្រោម​មេឃ ហើយ​ខ្ញុំ​ប៉ូល បាន​ទទួល​មុខ‌ងារ​បម្រើ​ដំណឹង‌ល្អ​នេះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម