ពិតមែនហើយ អ្នករាល់គ្នានឹងចេញមក ប្រកបដោយអំណរសប្បាយ យើងនឹងដឹកនាំអ្នកយ៉ាងសុខសាន្ត។ ពេលនោះ ភ្នំតូចធំនឹងស្រែកហ៊ោយ៉ាងសប្បាយ ហើយរុក្ខជាតិនៅតាមវាល ក៏នាំគ្នាអបអរសាទរដែរ។
កិច្ចការ 16:34 - អាល់គីតាប គាត់បាននាំអ្នកទាំងពីរឡើងទៅផ្ទះគាត់ រៀបចំម្ហូបអាហារជូន។ គាត់ និងក្រុមគ្រួសាររបស់គាត់មានអំណរសប្បាយ ដោយបានជឿលើអុលឡោះ។ ព្រះគម្ពីរខ្មែរសាកល គាត់នាំប៉ូល និងស៊ីឡាសទៅក្នុងផ្ទះ ហើយដាក់អាហារឲ្យពួកគេហូប។ គាត់ត្រេកអរយ៉ាងខ្លាំងជាមួយក្រុមគ្រួសារ ដោយសារបានជឿព្រះ។ Khmer Christian Bible បន្ទាប់មក ឆ្មាំគុកបាននាំពួកគាត់ចូលទៅក្នុងផ្ទះ និងបានរៀបចំអាហារឲ្យពួកគាត់ ហើយឆ្មាំគុក និងគ្រួសាររបស់គាត់ទាំងមូលអរសប្បាយណាស់ ដោយបានជឿព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់បាននាំលោកទាំងពីរចូលទៅក្នុងផ្ទះ ហើយរៀបចំម្ហូបអាហារជូន។ គាត់មានចិត្តអរសប្បាយ រួមជាមួយក្រុមគ្រួសារទាំងមូលរបស់គាត់ ដោយព្រោះគាត់បានជឿដល់ព្រះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់បាននាំលោកទាំងពីរឡើងទៅផ្ទះគាត់ រៀបចំម្ហូបអាហារជូន។ គាត់ និងក្រុមគ្រួសាររបស់គាត់មានអំណរសប្បាយ ដោយបានជឿលើព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគាត់នាំគេចូលទៅក្នុងផ្ទះរៀបតុឲ្យបរិភោគ ដោយមានចិត្តរីករាយសាទរ ព្រមទាំងពួកគ្រួគាត់ផង ដោយព្រោះបានជឿដល់ព្រះហើយ។ |
ពិតមែនហើយ អ្នករាល់គ្នានឹងចេញមក ប្រកបដោយអំណរសប្បាយ យើងនឹងដឹកនាំអ្នកយ៉ាងសុខសាន្ត។ ពេលនោះ ភ្នំតូចធំនឹងស្រែកហ៊ោយ៉ាងសប្បាយ ហើយរុក្ខជាតិនៅតាមវាល ក៏នាំគ្នាអបអរសាទរដែរ។
ខ្ញុំមានអំណរយ៉ាងខ្លាំង ព្រោះតែអុលឡោះតាអាឡា ខ្ញុំរីករាយយ៉ាងអស់ពីចិត្ត ព្រោះតែម្ចាស់របស់ខ្ញុំ ដ្បិតទ្រង់បានសង្គ្រោះខ្ញុំ។ ទ្រង់បានយកសេចក្ដីសុចរិត មកពាក់ឲ្យខ្ញុំ ដូចកូនកម្លោះ និងកូនក្រមុំ តែងខ្លួននៅថ្ងៃរៀបមង្គលការ។
យើងត្រូវតែសប្បាយរីករាយ ដ្បិតប្អូនរបស់ឯងដែលបានស្លាប់ទៅនោះ ឥឡូវនេះ រស់ឡើងវិញហើយ។ វាបានវង្វេងបាត់ តែឥឡូវនេះ យើងរកឃើញវិញហើយ”»។
លោកលេវីបានរៀបចំពិធីជប់លៀងមួយយ៉ាងធំជូនអ៊ីសា នៅផ្ទះរបស់លោក។ មានអ្នកទារពន្ធ ព្រមទាំងមនុស្សឯទៀតៗជាច្រើនចូលរួមជាមួយដែរ។
គាត់នឹងប្រកាសបន្ទូលនៃអុលឡោះដែលផ្ដល់ការសង្គ្រោះឲ្យអ្នក និងក្រុមគ្រួសាររបស់អ្នកទាំងមូល”។
បន្ទាប់ពីនាងបានទទួលពិធីជ្រមុជទឹកជាមួយក្រុមគ្រួសាររបស់នាងរួចហើយ នាងបានអញ្ជើញយើងទៅស្នាក់នៅផ្ទះនាងដោយពោលថា៖ «បើលោកយល់ឃើញថា នាងខ្ញុំពិតជាជឿលើអ៊ីសាជាអម្ចាស់មែន សូមអញ្ជើញទៅស្នាក់នៅឯផ្ទះរបស់នាងខ្ញុំទៅ!»។ នាងបានទទូចសុំឲ្យយើងយល់ព្រម តាមសេចក្ដីអញ្ជើញរបស់នាង។
លុះភ្លឺឡើង ពួកអាជ្ញាធរបានចាត់តម្រួតឲ្យទៅប្រាប់ឆ្មាំគុកថា៖ «ចូរដោះលែងអ្នកទាំងនោះទៅ!»។
ជារៀងរាល់ថ្ងៃ គេរួមចិត្ដគំនិតគ្នាព្យាយាមចូលម៉ាស្ជិទ ធ្វើពិធីកាច់នំបុ័ងនៅតាមផ្ទះព្រមទាំងបរិភោគអាហារជាមួយគ្នាយ៉ាងសប្បាយរីករាយ និងដោយចិត្ដស្មោះសរផង។
កាលអ្នកទាំងពីរឡើងពីទឹកមកវិញ រសនៃអុលឡោះជាអម្ចាស់បានលើកលោកភីលីពយកចេញបាត់ទៅ លោកមន្ដ្រីលែងឃើញលោកភីលីពទៀតហើយ។ លោកមន្ដ្រីបន្ដដំណើរទៅមុខដោយចិត្ដត្រេកអរសប្បាយ។
សូមអុលឡោះ ជាប្រភពនៃសេចក្ដីសង្ឃឹមប្រោសបងប្អូនដែលមានជំនឿ ឲ្យបានពោរពេញដោយអំណរ និងសេចក្ដីសុខសាន្ដគ្រប់ប្រការ ដើម្បីឲ្យបងប្អូនមានសង្ឃឹមយ៉ាងបរិបូណ៌ហូរហៀរដោយអំណាចរបស់រសអុលឡោះដ៏វិសុទ្ធ។
មិនតែប៉ុណ្ណោះសោត យើងនឹងបានខ្ពស់មុខដោយពឹងលើអុលឡោះ តាមរយៈអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង ដែលទ្រង់បានសំរុះសំរួលឲ្យយើងជានានឹងអុលឡោះវិញនៅពេលនេះ។
ព្រោះតែអាល់ម៉ាហ្សៀស និងដោយសារជំនឿ យើងមានមាគ៌ាចូលទៅកាន់ជីវិតថ្មី ហើយយើងក៏ស្ថិតនៅក្នុងជីវិតថ្មីនេះយ៉ាងខ្ជាប់ខ្ជួនទាំងខ្ពស់មុខ ដោយសង្ឃឹមថានឹងបានទទួលសិរីរុងរឿងរបស់អុលឡោះ។
រីឯផលដែលកើតមកពីរសអុលឡោះវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ដ ចិត្ដអត់ធ្មត់ ចិត្ដសប្បុរស ចិត្ដសន្តោស មេត្ដា ជំនឿ
ត្រង់ណេះ មិនមែនមានន័យថា ខ្ញុំប្រាថ្នាចង់បានជំនួយពីបងប្អូនទេ តែខ្ញុំចង់ឲ្យបងប្អូនបានទទួលពរដ៏បរិបូណ៌។
ចូរបងប្អូនអរសប្បាយ ដោយរួមជាមួយអ៊ីសាជាអម្ចាស់ជានិច្ច ខ្ញុំសូមជម្រាបបងប្អូនម្ដងទៀតថា ចូរអរសប្បាយឡើង!
ខ្ញុំមានអំណរ និងមានកម្លាំងចិត្ដយ៉ាងខ្លាំង ដោយឃើញថាលោកប្អូនមានចិត្ដស្រឡាញ់ ដ្បិតលោកប្អូនបានធ្វើឲ្យប្រជាជនដ៏បរិសុទ្ធមានចិត្ដស្ងប់។
កូនចៅអើយ យើងមិនត្រូវស្រឡាញ់ត្រឹមតែបបូរមាត់ ឬពាក្យសំដីប៉ុណ្ណោះទេ គឺត្រូវស្រឡាញ់តាមអំពើដែលយើងប្រព្រឹត្ដ និងតាមសេចក្ដីពិតវិញ។