Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ភីលីព 4:17 - អាល់គីតាប

17 ត្រង់​ណេះ មិន​មែន​មាន​ន័យ​ថា ខ្ញុំ​ប្រាថ្នា​ចង់​បាន​ជំនួយ​ពី​បង​ប្អូន​ទេ តែ​ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​បាន​ទទួល​ពរដ៏​បរិបូណ៌។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 មិនមែន​ថា​ខ្ញុំ​កំពុង​រក​អំណោយ​ទេ គឺ​ខ្ញុំ​រក​ផលផ្លែ​ដែល​កើនឡើង​ដល់​គណនី​របស់អ្នករាល់គ្នា​វិញ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 ខ្ញុំ​និយាយ​នេះ​ មិន​មែន​រក​ជំនួយ​ទេ​ គឺ​ខ្ញុំ​រក​ផលផ្លែ​ដែល​ចម្រើន​ដល់​អ្នក​រាល់គ្នា​វិញ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 មិន​មែន​ខ្ញុំ​ចង់​តែ​បាន​ជំនួយ​ទេ តែ​ខ្ញុំ​រក​ផល​ប្រយោជន៍​សម្រាប់​អ្នក​រាល់​គ្នា​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ត្រង់​ណេះ មិន​មែន​មាន​ន័យ​ថា ខ្ញុំ​ប្រាថ្នា​ចង់​បាន​ជំនួយ​ពី​បងប្អូន​ទេ តែ​ខ្ញុំ​ចង់​ឲ្យ​បងប្អូន​បាន​ទទួល​ព្រះ‌ពរ ដ៏​បរិបូណ៌។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 មិន​មែន​ថា ខ្ញុំ​រក​ចង់​បាន​ទាន​ទេ ខ្ញុំ​រក​តែ​ផល​ដែល​ចំរើន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​វិញ

សូមមើលជំពូក ចម្លង




ភីលីព 4:17
26 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ដែល​ចែក​ទាន​ដល់​ជន​ទុគ៌ត ទុក​ដូច​ជា​ឲ្យអុលឡោះ‌តាអាឡា​ខ្ចី ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក​នោះ​វិញ។


ខ្ញុំ​មុខ​ជា​ត្រូវ​វេទនា​ហើយ! ដ្បិត​ខ្ញុំ​ប្រៀប​ដូច​ជា​អ្នក​ដែល​ទៅ​រក បេះ​ផ្លែ​ឈើ ក្រោយ​រដូវ​ផ្លែ​ឈើ​ទុំ ហើយ​ទៅ​រក​បេះ​ផ្លែ​ទំពាំង‌បាយជូរ ក្រោយ​រដូវ​ផ្លែ​ទំពាំង‌បាយជូរ​ទុំ គឺ​គ្មាន​ផ្លែ​ទំពាំង‌បាយ​ជូរ​សោះ ហើយ​សូម្បី​តែ​ឧទុម្ពរ​មួយ​ផ្លែ​ដែល​ខ្ញុំ​ចូល​ចិត្ត ក៏​គ្មាន​ដែរ។


បើ​នៅ​តែ​ដូច្នេះ គួរ​ឲ្យ​នរណា​ម្នាក់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​បិទ​ទ្វារ​ម៉ាស្ជិទ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​បង្កាត់​ភ្លើង ជា​អសារ‌បង់​នៅ​លើ​អាសនៈ​របស់​យើង​ទៀត! យើង​មិន​ពេញ​ចិត្ត​នឹង​អ្នក​រាល់​គ្នា​ទេ ហើយ​យើង​ក៏​មិន​ទទួល​ជំនូន​ពី​ដៃ របស់​អ្នក​រាល់​គ្នា​ដែរ! - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល។


មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​បាន​ជ្រើស​រើស​ខ្ញុំ គឺ​ខ្ញុំ​ទេ​តើ​ដែល​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា ហើយ​បាន​តែង‌តាំង​អ្នក​រាល់​គ្នា​ឲ្យ​ទៅ និង​បង្កើត​ផល ព្រម​ទាំង​ឲ្យ​ផល​របស់​អ្នក​រាល់​គ្នា​នៅ​ស្ថិត‌ស្ថេរ។ ដូច្នេះ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​សូម​ពី​អុលឡោះ​ជា​បិតា​ក្នុង​នាម​ខ្ញុំ ទ្រង់​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​ពុំ‌ខាន។


អុលឡោះ​ជា​បិតា​សំដែង​សិរី‌រុង‌រឿង ដោយ​អ្នក​រាល់​គ្នា​បង្កើត​ផល​ផ្លែ​បាន​ច្រើន និង​ដោយ​អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ​មែន។


ពេល​ណា​ខ្ញុំ​បំពេញ​កិច្ចការ​នេះ​ចប់ គឺ​ប្រគល់​ប្រាក់​ដែល​ប្រមូល​បាន​ទៅ​ឲ្យ​គេ​ជា​ផ្លូវ​ការ​រួច​រាល់​ហើយ ខ្ញុំ​នឹង​ចេញ​ដំណើរ​ទៅ​ស្រុក​អេស៉្បាញ ដោយ​ឆៀង​ចូល​មក​សួរ​សុខ​ទុក្ខ​បង​ប្អូន។


ខ្ញុំ​សូម​បញ្ជាក់​ម្ដង​ទៀត​ថា កុំ​ឲ្យ​នរណា​ម្នាក់​យល់​ថា​ខ្ញុំ​ជា​មនុស្ស​លេលា​ឡើយ ឬ​មួយ​ទុក​ឲ្យ​ខ្ញុំ​លេលា​ទៅ​ចុះ ដើម្បី​ឲ្យ​ខ្ញុំ​អាច​អួត​ខ្លួន​បន្ដិច​ដែរ។


ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​យល់​ឃើញ​ថា ត្រូវ​តែ​សុំ​ឲ្យ​បង​ប្អូន​នៅ​ទី​នោះ​ធ្វើ​ដំណើរ​មក​រក​បង​ប្អូន​មុន​ខ្ញុំ ដើម្បី​រៀប‌ចំ​ប្រាក់​ជំនួយ​ដែល​បង​ប្អូន​សន្យា​នោះ​ឲ្យ​បាន​រួច​រាល់។ ការ​នេះ ស​ឲ្យ​ឃើញ​ថា បង​ប្អូន​បាន​ចូល​ប្រាក់​ដោយ​ចិត្ដ​ទូលាយ មិន​មែន​ដោយ​ចង្អៀត‌ចង្អល់​ទេ។


ហើយ​បង​ប្អូន​នឹង​បាន​ពោរ‌ពេញ​ដោយ​ផល​នៃ​សេចក្ដី​សុចរិត​ដែល​មក​ពី​អ៊ីសា‌អាល់ម៉ា‌ហ្សៀស សម្រាប់​លើក​តម្កើង​សិរី‌រុង‌រឿង និង​កោត​សរសើរ​អុលឡោះ។


ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​មក​ពី​ខ្ញុំ​ខ្វះ​ខាត​ទេ ដ្បិត​ខ្ញុំ​បាន​រៀន​ឲ្យ​ចេះ​ស្កប់​ចិត្ដ ក្នុង​គ្រប់​កាលៈ‌ទេសៈ។


បង​ប្អូន​ជ្រាប​ហើយ​ថា យើង​មិន​ដែល​ពោល​ពាក្យ​បញ្ចើច‌បញ្ចើ​ទាល់​តែ​សោះ យើង​ក៏​មិន​ដែល​ធ្វើ​អ្វី ដោយ​លាក់​គំនិត​លោភ‌លន់​ចង់​បាន​ប្រាក់​ដែរ មាន​អុលឡោះ​ជា​សាក្សី​ស្រាប់។


មិន​ស្រវឹង​ស្រា មិន​ចេះ​ឈ្លោះ​ប្រកែក គឺ​មាន​ចិត្ដ​សប្បុរស មិន​ចេះ​រក​រឿង មិន​ស្រឡាញ់​ប្រាក់​ឡើយ។


ដ្បិត​ការ​ស្រឡាញ់​ប្រាក់ ជា​ឫស​គល់​នៃ​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង។ ដោយ​បណ្ដោយ​ខ្លួន​ឲ្យ​ស្រឡាញ់​ប្រាក់​ដូច្នេះ បង​ប្អូន​ខ្លះ​បាន​វង្វេង​ចេញ​ឆ្ងាយ​ពី​ជំនឿ ព្រម​ទាំង​ធ្វើ​បាប​ខ្លួន​ឯង​ឲ្យ​វេទនា ឈឺ​ផ្សា​ជា​ច្រើន​ថែម​ទៀត​ផង។


ក្នុង​ឋានៈ​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​កិច្ចការ​របស់​អុលឡោះ អ្នក​អភិបាល ត្រូវ​តែ​ឥត​កំហុស មិន​ក្រអឺត​ក្រទម មិន​ឆាប់​ខឹង មិន​ស្រវឹង​ស្រា មិន​ចេះ​ឈ្លោះ​ប្រកែក ឬ​រក​ប្រាក់​តាម​របៀប​ថោក​ទាប​នោះ​ឡើយ។


ត្រូវ​ឲ្យ​បង​ប្អូន​យើង​រៀន​ប្រព្រឹត្ដ​អំពើ​ល្អ ឲ្យ​បាន​ប្រសើរ​លើស​គេ ដើម្បី​ជួយ​ផ្គត់‌ផ្គង់​សេចក្ដី​ត្រូវ​ការ​ដ៏​ចាំ‌បាច់​ផ្សេងៗ កុំ​ឲ្យ​គេ​ទៅ​ជា​មនុស្ស​មិន​បង្កើត​ផល។


ដ្បិត​អុលឡោះ មិន​មែន​អយុត្ដិ‌ធម៌​ទេ ទ្រង់​មិន​ភ្លេច​អំពើ​ដែល​បង​ប្អូន​បាន​ប្រព្រឹត្ដ​ហើយ​ក៏​មិន​ភ្លេច​សេចក្ដី​ស្រឡាញ់​ដែល​បង​ប្អូន​បាន​សំដែង​ចំពោះ​នាម​ទ្រង់ ដោយ​បង​ប្អូន​បាន​បម្រើ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​កាល​ពី​ដើម និង​ឥឡូវ​នេះ​ដែរ។


សូម​មើល​ថែ​រក្សា​ហ្វូង​ចៀម​ដែល​អុលឡោះ​ផ្ញើ​ទុក​នឹង​បង​ប្អូន ដោយ​ចិត្ដ​ស្មោះ‌ស្ម័គ្រ ស្រប​តាម​បំណង​អុលឡោះ គឺ​មិន​មែន​ដោយ​ទើស​ទ័ល ឬ​ដោយ​ចង់​បាន​កំរៃ​អ្វី​ដែរ តែ​ត្រូវ​មើល​ថែ​រក្សា​ដោយ​សុទ្ធ​ចិត្ដ។


ពួក​គេ​បាន​បោះ​បង់​មាគ៌ា​ត្រឹម​ត្រូវ​ចោល ងាក​ទៅ​ដើរ​តាម​ផ្លូវ​បាឡាម​ជា​កូន​របស់​លោក​បេអ៊រ និង​ជា​អ្នក​ស្រឡាញ់​ប្រាក់​ដែល​គេ​ជួល​ឲ្យ​ប្រព្រឹត្ដ​អំពើ​ទុច្ចរិត។


ពួក​គេ​នឹង​បោក​ប្រាស់​បង​ប្អូន​ចង់​បាន​ប្រាក់ ដោយ​ពោល​ពាក្យ​បញ្ឆោត ប៉ុន្ដែ អុលឡោះ​បាន​កាត់​ទោស​ពួក​គេ តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ ហើយ​ទ្រង់​ឥត​ប្រហែស​នឹង​បំផ្លាញ​គេ​ឡើយ


អ្នក​ទាំង​នោះ​ត្រូវ​វេទនា​ជា​ពុំ‌ខាន ដ្បិត​គេ​បាន​ដើរ​តាម​ផ្លូវ​របស់​លោក​កបេល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម