យល់ឃើញដូច្នោះហើយ ពេត្រុសក៏ទៅផ្ទះនាងម៉ារីជាម្ដាយយ៉ូហាន ហៅម៉ាកុស ជាកន្លែងមានបងប្អូនជាច្រើនកំពុងជួបជុំគ្នាទូរអា។
កិច្ចការ 15:37 - អាល់គីតាប លោកបារណាបាសមានបំណងនាំយ៉ូហាន ហៅម៉ាកុសទៅជាមួយដែរ ព្រះគម្ពីរខ្មែរសាកល បារណាបាសចង់យកយ៉ូហានដែលហៅថាម៉ាកុសទៅជាមួយដែរ Khmer Christian Bible ពេលនោះលោកបារណាបាសចង់យកលោកយ៉ូហាន ដែលហៅថាម៉ាកុសទៅជាមួយដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកបាណាបាសចង់យកលោកយ៉ូហាន ដែលហៅថាម៉ាកុស ទៅជាមួយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបារណាបាសមានបំណងនាំលោកយ៉ូហាន ហៅម៉ាកុសទៅជាមួយដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯបាណាបាស គាត់គិតចង់យកយ៉ូហាន ដែលហៅថា ម៉ាកុស ទៅជាមួយផង |
យល់ឃើញដូច្នោះហើយ ពេត្រុសក៏ទៅផ្ទះនាងម៉ារីជាម្ដាយយ៉ូហាន ហៅម៉ាកុស ជាកន្លែងមានបងប្អូនជាច្រើនកំពុងជួបជុំគ្នាទូរអា។
រីឯលោកបារណាបាស និងលោកសូល ក្រោយពីបានបំពេញកិច្ចការរបស់ខ្លួនចប់សព្វគ្រប់ហើយ លោកវិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ដោយយកយ៉ូហានហៅម៉ាកុស ទៅជាមួយផង។
លោកប៉ូល និងមិត្ដភក្ដិរបស់លោកបានចុះសំពៅពីក្រុងប៉ាផូស ឆ្ពោះទៅក្រុងពើកា ក្នុងស្រុកប៉ាមភីលា។ ពេលនោះ យ៉ូហានបានបែកចេញពីពួកគេ វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ។
ពេលទៅដល់ក្រុងសាឡាមីន អ្នកទាំងពីរបានប្រកាសបន្ទូលនៃអុលឡោះ នៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា ដោយមានយ៉ូហានជួយផង។
អ្នកទាំងពីរក៏ខ្វែងគំនិតគ្នាយ៉ាងខ្លាំង រហូតដល់ទៅបែកផ្លូវគ្នា។ លោកបារណាបាស បាននាំលោកម៉ាកុសទៅជាមួយ រួចចុះសំពៅឆ្ពោះទៅកោះគីប្រុស។
លោកអើរីស្ដាក ដែលជាប់ឃុំឃាំងជាមួយខ្ញុំ សូមជម្រាបសួរមកបងប្អូន ហើយលោកម៉ាកុសដែលត្រូវជាសាច់ញាតិនឹងលោកបារណាបាស ក៏សូមជម្រាបសួរមកបងប្អូនដែរ (បងប្អូនបានទទួលពាក្យផ្ដាំផ្ញើស្ដីអំពីគាត់ស្រាប់ហើយ ប្រសិនបើគាត់មក សូមបងប្អូនទទួលដោយរាក់ទាក់ផង)។
មានតែលោក លូកាម្នាក់ប៉ុណ្ណោះ ដែលនៅជាមួយខ្ញុំ។ ចូរនាំលោកម៉ាកុសទៅជាមួយផង ដ្បិតគាត់អាចជួយបំពេញមុខងាររបស់ខ្ញុំបាន។
ហើយលោកម៉ាកុស លោកអើរីស្ដាក លោកដេម៉ាស និងលោក លូកា ដែលរួមការងាររបស់ខ្ញុំ ក៏សូមជម្រាបសួរមកលោកប្អូនដែរ។
ក្រុមជំអះនៅក្រុងបាប៊ីឡូន សូមជម្រាបសួរមកបងប្អូន ហើយលោកម៉ាកុសជាកូនរបស់ខ្ញុំ សូមជម្រាបសួរមកបងប្អូនដែរ។