Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 12:25 - អាល់គីតាប

25 រីឯ​លោក​បារណា‌បាស និង​លោក​សូល ក្រោយ​ពី​បាន​បំពេញ​កិច្ចការ​របស់​ខ្លួន​ចប់​សព្វ​គ្រប់​ហើយ លោក​វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ ដោយ​យក​យ៉ូហាន​ហៅ​ម៉ាកុស ទៅ​ជា​មួយ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

25 ចំណែកឯ​បារណាបាស និង​សូល​បាន​បំពេញ​ការងារបម្រើ​ហើយ ក៏​ត្រឡប់មក​ពី​យេរូសាឡិម​វិញ ទាំង​នាំ​យ៉ូហាន​ដែល​គេ​ហៅថា​ម៉ាកុស​មកជាមួយ​ដែរ​៕

សូមមើលជំពូក ចម្លង

Khmer Christian Bible

25 លោក​បារណាបាស​ និង​លោក​សុល​ ក្រោយពី​បាន​បំពេញ​កិច្ចការ​របស់​ខ្លួន​ចប់​ហើយ​ ពួកគេ​ក៏​ត្រលប់​ទៅ​ក្រុង​យេរូសាឡិម​វិញ​ ទាំង​យក​លោក​យ៉ូហាន​ដែល​ហៅ​ថា​ម៉ាកុស​ទៅ​ជាមួយ​ផង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ពេល​នោះ លោក​បា‌ណា‌បាស និង​លោក​សុល​បាន​ធ្វើ​ការ‌ងារ​របស់​ខ្លួន​ចប់​សព្វ​គ្រប់​ហើយ ក៏​វិល​ត្រឡប់​ពី​ក្រុង​យេរូ‌សាឡិម​វិញ ទាំង​នាំ​យ៉ូហាន ដែល​មាន​ឈ្មោះ​មួយ​ទៀត​ថា​ម៉ាកុស មក​ជា‌មួយ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 រីឯ​លោក​បារណា‌បាស និង​លោក​សូល ក្រោយ​ពី​បាន​បំពេញ​កិច្ចការ​របស់​ខ្លួន​ចប់​សព្វ​គ្រប់​ហើយ លោក​វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ ដោយ​យក​លោក​យ៉ូហាន​ហៅ​ម៉ាកុស​ទៅ​ជា​មួយ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 កាល​បា‌ណា‌បាស នឹង​សុល បាន​ធ្វើ​ការ‌ងារ​របស់​ខ្លួន​រួច​សព្វ​គ្រប់​ហើយ នោះ​ក៏​ត្រឡប់​ពី​ក្រុង​យេរូ‌សាឡិម​មក​វិញ នាំ​ទាំង​យ៉ូហាន-ម៉ាកុស​មក​ជា​មួយ​ផង។

សូមមើលជំពូក ចម្លង




កិច្ចការ 12:25
10 ការដាក់ឲ្យឆ្លើយតបគ្នា  

យល់​ឃើញ​ដូច្នោះ​ហើយ ពេត្រុស​ក៏​ទៅ​ផ្ទះ​នាង​ម៉ារី​ជា​ម្ដាយ​យ៉ូហាន ហៅ​ម៉ាកុស ជា​កន្លែង​មាន​បង​ប្អូន​ជា​ច្រើន​កំពុង​ជួប‌ជុំ​គ្នា​ទូរអា។


រីឯ​លោក​ប៉ូល និង​លោក​បារណា‌បាស ក៏​បាន​ស្នាក់​នៅ​ក្នុង​ក្រុង​អន់‌ទី‌យ៉ូក ទាំង​បង្រៀន និង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​អំពី​បន្ទូល​របស់​អុលឡោះ‌ជាអម្ចាស់ រួម​ជា​មួយ​បង​ប្អូន​ជា​ច្រើន​នាក់​ទៀត​ផង។


លោក​បារណា‌បាស​មាន​បំណង​នាំ​យ៉ូហាន ហៅ​ម៉ាកុស​ទៅ​ជា​មួយ​ដែរ


មាន​បុរស​ម្នាក់ ឈ្មោះ​យ៉ូស្វេ ជា​ពួក​លេវី ស្រុក​កំណើត​នៅ​កោះ​គីប្រុស ក្រុម​សាវ័ក​បាន​ដាក់​ឈ្មោះ​គាត់​ថា បារណា‌បាស ប្រែ​ថា «អ្នក​លើក​ទឹក​ចិត្ដ​គេ»។


លោក​អើរី‌ស្ដាក ដែល​ជាប់​ឃុំ‌ឃាំង​ជា​មួយ​ខ្ញុំ សូម​ជម្រាប​សួរ​មក​បង​ប្អូន ហើយ​លោក​ម៉ាកុស​ដែល​ត្រូវ​ជា​សាច់‌ញាតិ​នឹង​លោក​បារណា‌បាស ក៏​សូម​ជម្រាប​សួរ​មក​បង​ប្អូន​ដែរ (បង​ប្អូន​បាន​ទទួល​ពាក្យ​ផ្ដាំ​ផ្ញើ​ស្ដី​អំពី​គាត់​ស្រាប់​ហើយ ប្រសិន​បើ​គាត់​មក សូម​បង​ប្អូន​ទទួល​ដោយ​រាក់‌ទាក់​ផង)។


មាន​តែ​លោក លូកា​ម្នាក់​ប៉ុណ្ណោះ ដែល​នៅ​ជា​មួយ​ខ្ញុំ។ ចូរ​នាំ​លោក​ម៉ាកុស​ទៅ​ជា​មួយ​ផង ដ្បិត​គាត់​អាច​ជួយ​បំពេញ​មុខ‌ងារ​របស់​ខ្ញុំ​បាន។


ហើយ​លោក​ម៉ាកុស លោក​អើរី‌ស្ដាក លោក​ដេម៉ាស និង​លោក លូកា ដែល​រួម​ការ‌ងារ​របស់​ខ្ញុំ ក៏​សូម​ជម្រាប​សួរ​មក​លោក​ប្អូន​ដែរ។


ក្រុម‌ជំអះ​នៅ​ក្រុង​បាប៊ី‌ឡូន សូម​ជម្រាប​សួរ​មក​បង​ប្អូន ហើយ​លោក​ម៉ាកុស​ជា​កូន​របស់​ខ្ញុំ សូម​ជម្រាប​សួរ​មក​បង​ប្អូន​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម