កិច្ចការ 13:29 - អាល់គីតាប កាលគេបានធ្វើស្របនឹងសេចក្ដីដែលមានចែងទុកអំពីអ៊ីសាចប់សព្វគ្រប់ហើយ គេក៏យកសពអ៊ីសាចុះពីឈើឆ្កាងទៅបញ្ចុះក្នុងផ្នូរ។ ព្រះគម្ពីរខ្មែរសាកល កាលបានបំពេញសេចក្ដីទាំងអស់ដែលមានសរសេរទុកមកអំពីព្រះអង្គឲ្យសម្រេចហើយ ពួកគេក៏យកព្រះអង្គចុះពីឈើ ហើយដាក់ក្នុងរូងផ្នូរ។ Khmer Christian Bible កាលពួកគេបានសម្រេចសេចក្ដីទាំងឡាយ ដែលបានចែងទុកអំពីព្រះអង្គរួចហើយ ពួកគេក៏ដាក់ព្រះអង្គចុះពីលើឈើឆ្កាង ហើយបញ្ចុះនៅក្នុងផ្នូរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលគេបានធ្វើសម្រេចគ្រប់ទាំងសេចក្តី ដែលបានចែងទុកអំពីព្រះអង្គស្រេចហើយ គេក៏យកព្រះអង្គចុះពីឈើឆ្កាង មកបញ្ចុះក្នុងផ្នូរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលគេបានធ្វើស្របនឹងសេចក្ដីដែលមានចែងទុកអំពីព្រះអង្គចប់សព្វគ្រប់ហើយ គេក៏យកព្រះសពព្រះអង្គចុះពីឈើឆ្កាងទៅបញ្ចុះក្នុងផ្នូរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយដែលគេធ្វើសំរេចគ្រប់សេចក្ដី ដែលចែងទុកពីទ្រង់រួចហើយ នោះគេក៏យកទ្រង់ចុះពីឈើឆ្កាងមកបញ្ចុះក្នុងផ្នូរ |
មានសមាជិកក្រុមប្រឹក្សាជាន់ខ្ពសម្នាក់ឈ្មោះយូសុះ។ លោកជាអ្នកក្រុងអើរីម៉ាថេ ជាក្រុងមួយរបស់ជនជាតិយូដា។ លោកជាមនុស្សល្អសុចរិត ហើយទន្ទឹងរង់ចាំនគររបស់អុលឡោះ។
លោកយកសពអ៊ីសាចុះពីឈើឆ្កាង ហើយរុំនឹងក្រណាត់ផាឌិប រួចដាក់ក្នុងរូងថ្មមួយ ដែលគេដាប់ធ្វើជាផ្នូរ។ ផ្នូរនេះពុំទាន់មានដាក់សពណាមួយនៅឡើយទេ។
បន្ទាប់មក អ៊ីសាមានប្រសាសន៍ថា៖ «កាលខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាថា សេចក្ដីទាំងអស់ដែលមានចែងទុកអំពីខ្ញុំក្នុងគីតាបហ៊ូកុំរបស់ណាពីម៉ូសា ក្នុងគីតាបណាព និងក្នុងគីតាបសាបូរត្រូវតែកើតមាន»។
បន្ទាប់មក អ៊ីសាជ្រាបថា គាត់បានបង្ហើយកិច្ចការទាំងអស់ចប់សព្វគ្រប់ គាត់មានប្រសាសន៍ថា៖ «ខ្ញុំស្រេកទឹក» ដើម្បីឲ្យបានស្របតាមសេចក្ដីគ្រប់ប្រការ ដែលមានចែងទុកក្នុងគីតាប។
កាលអ៊ីសាពិសាទឹកខ្មេះហើយ គាត់មានប្រសាសន៍ថា៖ «ខ្ញុំបានសម្រេចសព្វគ្រប់អស់ហើយ!»។ អ៊ីសាក៏ឱនក្បាលចុះ ហើយប្រគល់វិញ្ញាណទៅ។
ដ្បិតអ្នកក្រុងយេរូសាឡឹម និងពួកមេដឹកនាំរបស់គេ ពុំបានដឹងថាអ៊ីសាជានរណាឡើយ។ គេបានកាត់ទោសអ៊ីសា ស្របនឹងសេចក្ដីដែលណាពីថ្លែងទុកមក ហើយគេអានរៀងរាល់ថ្ងៃជំអាត់
បងប្អូនបានចាប់បញ្ជូនអ៊ីសានេះ ទៅឲ្យពួកជនពាលឥតសាសនាឆ្កាងគាត់ ដូចអុលឡោះបានកំណត់ទុក ដោយទ្រង់ជ្រាបជាមុន។
ប៉ុន្ដែ ដោយអុលឡោះការពារខ្ញុំរហូតមកទល់ថ្ងៃនេះ បានជាខ្ញុំនៅតែផ្ដល់សក្ខីភាពអំពីទ្រង់ នៅចំពោះមុខអ្នកតូចអ្នកធំ។ ខ្ញុំពុំបាននិយាយអ្វីក្រៅពីសេចក្ដីដែលពួកណាពី និងម៉ូសា បានថ្លែងទុកអំពីហេតុការណ៍ដែលត្រូវតែកើតមាននោះឡើយ
គេនាំគ្នាប្រព្រឹត្ដដូចអុលឡោះបានកំណត់ទុកជាមុន តាមអំណាច និងតាមតម្រិះរបស់ទ្រង់។
អុលឡោះជាម្ចាស់នៃបុព្វបុរសរបស់យើងទ្រង់បានប្រោសអ៊ីសា ដែលអស់លោកបានសម្លាប់ ដោយព្យួរនៅលើឈើនោះ ឲ្យមានជីវិតរស់ឡើងវិញ។
គេបានបញ្ចុះសពអ៊ីសានៅក្នុងផ្នូរ ហើយគាត់បានរស់ឡើងវិញនៅថ្ងៃទីបី ស្របតាមគីតាប។