ស្តេចក៏បញ្ជាឲ្យយកអ្នកទាំងពីរទៅឃុំឃាំង នៅក្នុងផ្ទះរបស់មេបញ្ជាការកងរក្សាស្តេច គឺក្នុងពន្ធនាគារដែលគេឃុំឃាំងយូសុះ។
កិច្ចការ 12:10 - អាល់គីតាប ម៉ាឡាអ៊ីកាត់ និងពេត្រុសបានឆ្លងផុតកន្លែងយាមទីមួយ និងកន្លែងយាមទីពីរ ហើយមកដល់ទ្វារដែកដែលបែរទៅរកទីក្រុង ទ្វារនោះរបើកនៅមុខអ្នកទាំងពីរ។ អ្នកទាំងពីរដើរទៅតាមដងផ្លូវមួយ ហើយរំពេចនោះ ស្រាប់តែម៉ាឡាអ៊ីកាត់ចេញបាត់ពីពេត្រុសទៅ។ ព្រះគម្ពីរខ្មែរសាកល នៅពេលដើរផុតកន្លែងយាមទីមួយ និងទីពីរហើយ ពួកគេក៏មកដល់ទ្វារដែកដែលចេញទៅទីក្រុង ទ្វារនោះក៏បើកឲ្យពួកគេដោយខ្លួនវា។ បន្ទាប់ពីចេញផុតទៅ ពួកគេក៏ទៅតាមផ្លូវមួយ នោះទូតសួគ៌ក៏ចាកចេញពីគាត់ភ្លាម។ Khmer Christian Bible ពេលឆ្លងកាត់កន្លែងយាមទីមួយ និងកន្លែងយាមទីពីររួចហើយ ពួកគេក៏មកដល់ទ្វារដែកឆ្ពោះទៅក្រុង ដែលបានបើកដោយឯងៗសម្រាប់ពួកគេ។ ដូច្នេះ ពួកគេក៏ចេញទៅ ហើយបន្ដដំណើរតាមផ្លូវមួយ រីឯទេវតាក៏ចាកចេញពីគាត់ភ្លាមទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលបានបានដើរផុតអ្នកយាមទីមួយ និងអ្នកយាមទីពីរហើយ នោះក៏បានមកដល់ទ្វារដែក ដែលត្រូវចេញទៅទីក្រុង។ ទ្វារនោះបានបើកឲ្យអ្នកទាំងពីរឯងៗ ហើយគេក៏ចេញទៅតាមផ្លូវមួយ រំពេចនោះ ទេវតាក៏ឃ្លាតចេញពីលោកបាត់ទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទេវតា និងលោកពេត្រុសបានឆ្លងផុតកន្លែងយាមទីមួយ និងកន្លែងយាមទីពីរ ហើយមកដល់ទ្វារដែកដែលបែរទៅរកទីក្រុង ទ្វារនោះរបើកនៅមុខអ្នកទាំងពីរ។ អ្នកទាំងពីរដើរទៅតាមដងផ្លូវមួយ ហើយរំពេចនោះ ស្រាប់តែទេវតាចេញបាត់ពីលោកពេត្រុសទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលបានដើរផុតពីអ្នកយាមទី១ រួចទី២ នោះក៏មកដល់ទ្វារដែក ដែលនាំចេញទៅខាងក្រៅ ទ្វារនោះក៏របើកឯង កាលបានចេញទៅផុតផ្លូវ១ហើយ នោះស្រាប់តែទេវតាឃ្លាតចេញពីគាត់បាត់ទៅ |
ស្តេចក៏បញ្ជាឲ្យយកអ្នកទាំងពីរទៅឃុំឃាំង នៅក្នុងផ្ទះរបស់មេបញ្ជាការកងរក្សាស្តេច គឺក្នុងពន្ធនាគារដែលគេឃុំឃាំងយូសុះ។
អ្នកដែលឃ្លាំមើលនោះត្រូវស្រែកឡើងថា: «លោកម្ចាស់ ខ្ញុំនៅចាំយាមក្នុងប៉មនេះ ពេញមួយថ្ងៃ ខ្ញុំស្ថិតនៅកន្លែងយាមនេះ អស់មួយយប់»
នៅល្ងាចថ្ងៃអាទិត្យនោះ ពួកសិស្សនៅក្នុងផ្ទះខ្ទាស់ទ្វារយ៉ាងជាប់ ព្រោះខ្លាចជនជាតិយូដា។ ស្រាប់តែអ៊ីសាមកឈរនៅកណ្ដាលចំណោមពួកគេមានប្រសាសន៍ថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ដ!»។
ប្រាំបីថ្ងៃក្រោយមក ពួកសិស្សជួបជុំគ្នានៅក្នុងផ្ទះសាជាថ្មី លោកថូម៉ាសក៏នៅជាមួយដែរ។ ពេលនោះទ្វារផ្ទះនៅខ្ទាស់ជាប់អ៊ីសាមកឈរនៅកណ្ដាលចំណោមពួកគេ ទាំងមានប្រសាសន៍ថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ដ!»។
ក្រោយពីបានចាប់ពេត្រុសយកទៅឃុំឃាំងរួចហើយ ស្ដេចក៏បញ្ជាឲ្យទាហានបួនក្រុមយាមគាត់ ក្នុងក្រុមនីមួយៗមានគ្នាបួននាក់។ ស្តេចហេរ៉ូដមានបំណងនឹងកាត់ទោសគាត់នៅមុខប្រជាជន ក្រោយបុណ្យរំលង។
រំពេចនោះ ស្រាប់តែមានរញ្ជួយផែនដីយ៉ាងខ្លាំង បណ្ដាលឲ្យកក្រើកដល់គ្រឹះទីឃុំឃាំង ទ្វារគុកទាំងប៉ុន្មានក៏របើកឡើងភ្លាម រីឯច្រវាក់ដែលគេដាក់អ្នកទោសក៏របូតចេញអស់ដែរ។
លុះដល់យប់ មានម៉ាឡាអ៊ីកាត់របស់អុលឡោះជាអម្ចាស់ មកបើកទ្វារពន្ធធនាគារឲ្យក្រុមសាវ័កចេញទាំងពោលថា៖
«ចូរសរសេរទៅកាន់ម៉ាឡាអ៊ីកាត់របស់ក្រុមជំអះនៅក្រុងភីឡាដិលភា ដូចតទៅនេះ៖ អ្នកដ៏វិសុទ្ធ អ្នកដ៏ពិតប្រាកដអ្នកដែលកាន់កូនសោររបស់ទត បើគាត់បើក គ្មាននរណាបិទបាន បើគាត់បិទ គ្មាននរណាបើកបាន គាត់ប្រាប់ថាៈ