Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 12:10 - ព្រះគម្ពីរខ្មែរសាកល

10 នៅពេល​ដើរផុត​កន្លែងយាម​ទីមួយ និង​ទីពីរ​ហើយ ពួកគេ​ក៏​មកដល់​ទ្វារ​ដែក​ដែល​ចេញទៅ​ទីក្រុង ទ្វារនោះ​ក៏​បើក​ឲ្យ​ពួកគេ​ដោយខ្លួនវា​។ បន្ទាប់ពី​ចេញផុតទៅ ពួកគេ​ក៏​ទៅតាមផ្លូវ​មួយ នោះ​ទូតសួគ៌​ក៏​ចាកចេញ​ពី​គាត់​ភ្លាម​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 ពេល​ឆ្លង​កាត់​កន្លែង​យាម​ទី​មួយ​ និង​កន្លែង​យាម​ទី​ពីរ​រួច​ហើយ​ ពួកគេ​ក៏​មក​ដល់​ទ្វារ​ដែក​ឆ្ពោះ​ទៅ​ក្រុង​ ដែល​បាន​បើក​ដោយ​ឯងៗ​សម្រាប់​ពួកគេ។​ ដូច្នេះ​ ពួកគេ​ក៏​ចេញ​ទៅ​ ហើយ​បន្ដ​ដំណើរ​តាម​ផ្លូវ​មួយ​ រីឯ​ទេវតា​ក៏​ចាកចេញ​ពី​គាត់​ភ្លាម​ទៅ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 កាល​បាន​បាន​ដើរ​ផុត​អ្នក​យាម​ទី​មួយ និង​អ្នក​យាម​ទី​ពីរ​ហើយ នោះ​ក៏​បាន​មក​ដល់​ទ្វារ​ដែក ដែល​ត្រូវ​ចេញ​ទៅ​ទី​ក្រុង។ ទ្វារ​នោះ​បាន​បើក​ឲ្យ​អ្នក​ទាំង​ពីរ​ឯងៗ ហើយ​គេ​ក៏​ចេញ​ទៅ​តាម​ផ្លូវ​មួយ រំពេច​នោះ ទេវតា​ក៏​ឃ្លាត​ចេញ​ពី​លោក​បាត់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ទេវតា និង​លោក​ពេត្រុស​បាន​ឆ្លង​ផុត​កន្លែង​យាម​ទី​មួយ និង​កន្លែង​យាម​ទី​ពីរ ហើយ​មក​ដល់​ទ្វារ​ដែក​ដែល​បែរ​ទៅ​រក​ទីក្រុង ទ្វារ​នោះ​របើក​នៅ​មុខ​អ្នក​ទាំង​ពីរ។ អ្នក​ទាំង​ពីរ​ដើរ​ទៅ​តាម​ដង​ផ្លូវ​មួយ ហើយ​រំពេច​នោះ ស្រាប់​តែ​ទេវតា​ចេញ​បាត់​ពី​លោក​ពេត្រុស​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 កាល​បាន​ដើរ​ផុត​ពី​អ្នក​យាម​ទី​១ រួច​ទី​២ នោះ​ក៏​មក​ដល់​ទ្វារ​ដែក ដែល​នាំ​ចេញ​ទៅ​ខាង​ក្រៅ ទ្វារ​នោះ​ក៏​របើក​ឯង កាល​បាន​ចេញ​ទៅ​ផុត​ផ្លូវ​១​ហើយ នោះ​ស្រាប់​តែ​ទេវតា​ឃ្លាត​ចេញ​ពី​គាត់​បាត់​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ម៉ាឡា‌អ៊ីកាត់ និង​ពេត្រុស​បាន​ឆ្លង​ផុត​កន្លែង​យាម​ទី​មួយ និង​កន្លែង​យាម​ទី​ពីរ ហើយ​មក​ដល់​ទ្វារ​ដែក​ដែល​បែរ​ទៅ​រក​ទី‌ក្រុង ទ្វារ​នោះ​របើក​នៅ​មុខ​អ្នក​ទាំង​ពីរ។ អ្នក​ទាំង​ពីរ​ដើរ​ទៅ​តាម​ដង​ផ្លូវ​មួយ ហើយ​រំពេច​នោះ ស្រាប់​តែ​ម៉ាឡា‌អ៊ីកាត់​ចេញ​បាត់​ពី​ពេត្រុស​ទៅ។

សូមមើលជំពូក ចម្លង




កិច្ចការ 12:10
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​ដាក់​ពួកគេ​ក្នុង​ទីឃុំឃាំង នៅក្នុង​ផ្ទះ​របស់​មេបញ្ជាការ​កងរក្សាអង្គ ជា​គុក​ដែល​យ៉ូសែប​ជាប់ឃុំឃាំង​នៅ​ទីនោះ​។


ដូច្នេះ យ៉ូសែប​ក៏​ដាក់​ពួកគេ​នៅក្នុង​ទីឃុំឃាំង​ជាមួយគ្នា​បី​ថ្ងៃ​។


រួច​អ្នកយាម​ស្រែកថា​៖ “លោកម្ចាស់​នៃខ្ញុំ​អើយ ពេលថ្ងៃ​ខ្ញុំ​ឈរ​នៅលើ​ប៉ម​ជានិច្ច ហើយ​រៀងរាល់​យប់​ខ្ញុំ​ប្រចាំការ​នៅ​ទីចាំយាម​របស់ខ្ញុំ​។


នៅ​ពេលល្ងាច​ថ្ងៃ​នោះ ដែល​ជា​ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍ ទ្វារ​បាន​បិទ​ហើយ​នៅ​កន្លែងដែល​ពួក​សិស្ស​នៅ ព្រោះតែ​ការភិតភ័យ​ចំពោះ​ពួកយូដា​។ ព្រះយេស៊ូវ​បាន​យាង​មក​ឈរ​នៅ​កណ្ដាលចំណោម ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​អ្នករាល់គ្នា​!”។


ប្រាំបី​ថ្ងៃ​ក្រោយមក ពួក​សិស្ស​របស់​ព្រះអង្គ​នៅ​ក្នុង​ផ្ទះ​ម្ដងទៀត ហើយ​ថូម៉ាស​ក៏​នៅ​ជាមួយ​ពួកគេ​ដែរ​។ ទោះបីជា​ទ្វារ​បាន​បិទ​ហើយ​ក៏ដោយ ក៏​ព្រះយេស៊ូវ​យាង​មក​ឈរ​នៅ​កណ្ដាលចំណោម រួច​មានបន្ទូលថា​៖“សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​អ្នករាល់គ្នា​!”។


លុះ​ចាប់​ពេត្រុស​ហើយ ហេរ៉ូឌ​ក៏​ដាក់គុក​គាត់​ដោយ​ប្រគល់​ឲ្យ​ទាហាន​បួន​ក្រុម​យាម​គាត់ មួយក្រុមមានគ្នាបួន​នាក់​។ ទ្រង់​មានបំណង​នាំ​គាត់​ទៅដាក់​នៅមុខ​ប្រជាជន ក្រោយពី​បុណ្យរំលង​។


រំពេចនោះ មាន​រញ្ជួយផែនដី​យ៉ាងខ្លាំង​កើតឡើង ធ្វើឲ្យ​គ្រឹះ​គុក​រង្គើ ទ្វារ​គុក​ទាំងអស់​របើកឡើង​ភ្លាម ហើយ​ចំណង​របស់​អ្នកទោស​ទាំងអស់​ក៏​របូតចេញ​។


ប៉ុន្តែ​នៅ​ពេលយប់ ទូតសួគ៌​របស់​ព្រះអម្ចាស់​បាន​បើក​ទ្វារ​គុក នាំ​ពួកគេ​ចេញទៅខាងក្រៅ ហើយ​និយាយថា​៖


“ចូរ​សរសេរ​ទៅ​ទូត ​របស់​ក្រុមជំនុំ​នៅ​ភីឡាដិលភា​ថា​: ‘ព្រះអង្គ​ដ៏វិសុទ្ធ ព្រះអង្គ​ដ៏ពិត ដែល​កាន់​កូនសោ​របស់​ដាវីឌ គឺ​ព្រះអង្គ​ដែល​បើក ហើយ​គ្មានអ្នកណា​បិទ ព្រះអង្គ​បិទ ក៏​គ្មានអ្នកណា​បើក មានបន្ទូល​ដូច្នេះ​:


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម