ឥឡូវនេះចូរគោរពកោតខ្លាចអុលឡោះតាអាឡា ហើយប្រុងប្រយ័ត្នចំពោះរបៀបដែលអស់លោកប្រព្រឹត្ត ដ្បិតអុលឡោះតាអាឡាជាម្ចាស់នៃយើងមិនចេះគៃបន្លំ ទ្រង់មិនរើសមុខនរណា ឬក៏ទទួលសំណូកឡើយ»។
កិច្ចការ 10:34 - អាល់គីតាប ពេលនោះ ពេត្រុសចាប់ផ្ដើមមានប្រសាសន៍ថា៖ «ឥឡូវនេះ ខ្ញុំបានយល់យ៉ាងច្បាស់ហើយថា អុលឡោះរាប់រកមនុស្សទួទៅឥតរើសមុខឡើយ ព្រះគម្ពីរខ្មែរសាកល ពេត្រុសក៏បើកមាត់និយាយថា៖ “ខ្ញុំយល់ជាក់ថា ព្រះមិនមែនជាអ្នកលំអៀងឡើយ Khmer Christian Bible លោកពេត្រុសចាប់ផ្ដើមនិយាយថា៖ «ឥឡូវនេះ ខ្ញុំយល់ច្បាស់ហើយថា ព្រះជាម្ចាស់មិនមែនជាព្រះដែលលំអៀងទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ លោកពេត្រុសក៏ចាប់ផ្តើមមានប្រសាសន៍ថា៖ «ប្រាកដមែន ខ្ញុំយល់ឃើញថា ព្រះមិនរើសមុខអ្នកណាទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ លោកពេត្រុសចាប់ផ្ដើមមានប្រសាសន៍ថា៖ «ឥឡូវនេះ ខ្ញុំបានយល់យ៉ាងច្បាស់ហើយថា ព្រះជាម្ចាស់រាប់រកមនុស្សទួទៅឥតរើសមុខឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពេត្រុសក៏បើកមាត់និយាយថា ប្រាកដមែន ខ្ញុំយល់ឃើញថា ព្រះមិនរើសមុខអ្នកណាទេ |
ឥឡូវនេះចូរគោរពកោតខ្លាចអុលឡោះតាអាឡា ហើយប្រុងប្រយ័ត្នចំពោះរបៀបដែលអស់លោកប្រព្រឹត្ត ដ្បិតអុលឡោះតាអាឡាជាម្ចាស់នៃយើងមិនចេះគៃបន្លំ ទ្រង់មិនរើសមុខនរណា ឬក៏ទទួលសំណូកឡើយ»។
រីឯអុលឡោះវិញ ទ្រង់មិនរើសមុខមេដឹកនាំឡើយ ហើយទ្រង់ក៏មិនយោគយល់អ្នកមាន ជាងអ្នកក្រដែរ ដ្បិតទ្រង់បានបង្កើតពួកគេមកដូចគ្នា។
គេក៏ចាត់សិស្សរបស់គេ និងពួកខាងស្ដេចហេរ៉ូដ ឲ្យទៅជួបអ៊ីសាហើយជម្រាបថា៖ «តួន! យើងខ្ញុំដឹងថា ពាក្យដែលតួនមានប្រសាសន៍សុទ្ធតែពិតទាំងអស់។ តួនប្រៀនប្រដៅអំពីរបៀបរស់នៅ ដែលគាប់ចិត្តអុលឡោះតាមសេចក្ដីពិត គឺតួនពុំយោគយល់ ហើយក៏ពុំរើសមុខនរណាឡើយ។
គេសួរអ៊ីសាថា៖ «តួន! យើងខ្ញុំដឹងថា ពាក្យទាំងប៉ុន្មានដែលតួនមានប្រសាសន៍ និងពាក្យដែលតួនប្រៀនប្រដៅសុទ្ធតែត្រឹមត្រូវទាំងអស់។ តួនប្រៀនប្រដៅសេចក្ដីពិត អំពីរបៀបរស់នៅដែលគាប់ចិត្តអុលឡោះ ដោយពុំរើសមុខនរណាឡើយ។
ខ្ញុំក៏បានចាត់គេឲ្យទៅអញ្ជើញអ្នកភ្លាម អ្នកមកដូច្នេះជាការប្រពៃណាស់។ ឥឡូវនេះ យើងខ្ញុំទាំងអស់គ្នាស្ថិតនៅទីនេះចំពោះអុលឡោះរង់ចាំស្ដាប់សេចក្ដីទាំងប៉ុន្មាន ដែលអុលឡោះជាអម្ចាស់បានបង្គាប់មកអ្នក»។
អុលឡោះមិនចាត់ទុកពួកគេផ្សេងពីពួកយើងឡើយ គឺទ្រង់បានសំអាតចិត្ដគេឲ្យបានបរិសុទ្ធ ដោយជំនឿ។
លោកភីលីពក៏ជម្រាបជូនដំណឹងល្អអំពីអ៊ីសាប្រាប់លោក ដោយចាប់ផ្ដើមពីអាយិតគីតាបនោះទៅ។
បើមិនដូច្នោះទេ អុលឡោះជាម្ចាស់របស់សាសន៍យូដាតែប៉ុណ្ណោះ! តើអុលឡោះមិនមែនជាម្ចាស់របស់សាសន៍ដទៃផងដែរទេឬ? មែន! អុលឡោះក៏ជាម្ចាស់របស់សាសន៍ដទៃដែរ។
រីឯបងប្អូនដែលគេគោរពទុកជាអ្នកដឹកនាំនោះវិញ (នៅពេលនោះ គេមានឋានៈជាអ្វីក៏ដោយ ក៏ខ្ញុំមិនរវល់ដែរ ដ្បិតអុលឡោះមិនរើសមុខនរណាទេ) អ្នកដឹកនាំទាំងនោះពុំបានបង្ខំខ្ញុំឲ្យធ្វើអ្វីផ្សេងទៀតឡើយ។
រីឯបងប្អូនដែលជាម្ចាស់វិញ ចូរប្រព្រឹត្ដចំពោះអ្នកបម្រើរបស់បងប្អូនបែបនោះដែរ គឺមិនត្រូវគំរាមកំហែងគេឡើយ។ តោងដឹងថា ទាំងពួកគេ ទាំងបងប្អូនមានម្ចាស់តែមួយនៅសូរ៉កា ហើយទ្រង់មិនរើសមុខនរណាសោះឡើយ។
ក្នុងការកាត់ក្តីកុំរើសមុខនរណាឡើយ គឺអ្នករាល់គ្នាត្រូវស្តាប់អ្នកតូចក៏ដូចអ្នកធំដែរ កុំខ្លាចនរណាឲ្យសោះ ដ្បិតការវិនិច្ឆ័យស្ថិតនៅលើអុលឡោះ។ ប្រសិនបើរឿងរ៉ាវនោះពិបាកកាត់ក្តីពេក ចូរបញ្ជូនមកខ្ញុំចុះ ដើម្បីឲ្យខ្ញុំពិនិត្យមើល”។
ដ្បិតអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ទ្រង់ជាម្ចាស់ស្តេចនានា ជាម្ចាស់លើម្ចាស់នានា។ ទ្រង់ជាម្ចាស់ដ៏ឧត្តម ប្រកបដោយចេស្តា និងគួរឲ្យស្ញែងខ្លាច។ ទ្រង់មិនរើសមុខនរណាឡើយ ហើយក៏មិនទទួលសំណែនពីនរណាដែរ។
មិនត្រូវបំពានលើហ៊ូកុំ ឬវិនិច្ឆ័យនរណាម្នាក់ ដោយរើសមុខឡើយ ហើយក៏មិនត្រូវទទួលសំណូកដែរ ដ្បិតសំណូករមែងធ្វើឲ្យអ្នកប្រាជ្ញទៅជាខ្វាក់ ហើយធ្វើឲ្យមនុស្សសុចរិតនិយាយវៀចវេរ។
ដូច្នេះ លែងមានសាសន៍ក្រិក ឬសាសន៍យូដា ពួកខតាន ឬមិនខតាន់ មនុស្សព្រៃ ឬពួកព្នង និងលែងមានអ្នកងារ ឬអ្នកជាទៀតឡើយ ដ្បិតអាល់ម៉ាហ្សៀសបានបំពេញអ្វីៗទាំងអស់ ហើយគាត់សណ្ឋិតនៅក្នុងអ្វីៗទាំងអស់។
អ្នកណាធ្វើការអ្វីដោយទុច្ចរិត អ្នកនោះក៏នឹងទទួលផល តាមអំពើទុច្ចរិតនោះដែរ ដ្បិតអុលឡោះមិនរើសមុខនរណាឡើយ។
បងប្អូនអើយ បងប្អូនមានជំនឿលើអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ប្រកបដោយសិរីរុងរឿងរបស់យើងហើយ ដូច្នេះសូមកុំប្រកាន់វណ្ណៈឲ្យសោះ។
តើមិនបានសេចក្ដីថា បងប្អូនរាប់រកមនុស្សក្នុងចំណោមបងប្អូនដោយរើសមុខ ហើយបងប្អូនវិនិច្ឆ័យគេដោយគំនិតអាក្រក់ទេឬ?
ផ្ទុយទៅវិញ ប្រសិនបើបងប្អូននាំគ្នាប្រកាន់វណ្ណៈ បានសេចក្ដីថា បងប្អូនប្រព្រឹត្ដអំពើបាប ហើយហ៊ូកុំចាត់ទុកបងប្អូនជាអ្នកប្រព្រឹត្ដបទល្មើស
មួយវិញទៀត ប្រសិនបើបងប្អូនអង្វររកអុលឡោះក្នុងឋានៈអុលឡោះជាបិតា ចូររស់នៅដោយគោរពកោតខ្លាចទ្រង់ ក្នុងពេលដែលបងប្អូនស្នាក់នៅលើផែនដីនេះ ដ្បិតទ្រង់នឹងវិនិច្ឆ័យមនុស្សតាមអំពើដែលម្នាក់ៗបានប្រព្រឹត្ដ ឥតរើសមុខនរណាឡើយ។