ខ្ញុំស្រែកថ្ងូរ និងទទូចអង្វរទ្រង់ ទាំងព្រឹក ទាំងថ្ងៃត្រង់ ទាំងល្ងាច ហើយទ្រង់ស្តាប់ពាក្យខ្ញុំ។
កិច្ចការ 10:3 - អាល់គីតាប ថ្ងៃមួយប្រមាណជាម៉ោងបីរសៀលគាត់បាននិមិត្ដឃើញម៉ាឡាអ៊ីកាត់មួយរូបរបស់អុលឡោះយ៉ាងច្បាស់ ម៉ាឡាអ៊ីកាត់នោះចូលមកផ្ទះគាត់ ហៅគាត់ថា៖ «លោកកូនេលាសអើយ!»។ ព្រះគម្ពីរខ្មែរសាកល ថ្ងៃមួយ ប្រមាណជាម៉ោងបីរសៀល លោកបានឃើញនិមិត្តយ៉ាងច្បាស់ គឺឃើញទូតសួគ៌របស់ព្រះចូលមក និយាយនឹងលោកថា៖ “កូនេលាស!”។ Khmer Christian Bible ថ្ងៃមួយ ប្រហែលម៉ោងបីរសៀល គាត់បានឃើញទេវតារបស់ព្រះជាម្ចាស់នៅក្នុងសុបិននិមិត្ដយ៉ាងច្បាស់ ទេវតានោះបានចូលមកជិតគាត់ និយាយថា៖ «កូនេលាសអើយ!» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ថ្ងៃមួយ ពេលរសៀលប្រហែលជាម៉ោងបី លោកបានឃើញនិមិត្តមួយយ៉ាងច្បាស់ គឺបានឃើញទេវតារបស់ព្រះចូលមក ហើយពោលមកកាន់លោកថា៖ «កូនេលាសអើយ!» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្ងៃមួយ ប្រមាណជាម៉ោងបីរសៀល គាត់បាននិមិត្តឃើញទេវតា*មួយរូបរបស់ព្រះជាម្ចាស់យ៉ាងច្បាស់ ទេវតានោះចូលមកផ្ទះគាត់ ហៅគាត់ថា៖ «លោកកូនេលាសអើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកបានឃើញការជាក់ស្តែងយ៉ាងច្បាស់ ប្រហែលជាម៉ោង៣រសៀល គឺបានឃើញទេវតានៃព្រះមកឯលោក ពោលថា កូនេលាសអើយ |
ខ្ញុំស្រែកថ្ងូរ និងទទូចអង្វរទ្រង់ ទាំងព្រឹក ទាំងថ្ងៃត្រង់ ទាំងល្ងាច ហើយទ្រង់ស្តាប់ពាក្យខ្ញុំ។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «យើងនឹងធ្វើតាមសំណូមពររបស់អ្នក ដ្បិតយើងពេញចិត្តនឹងអ្នក ហើយស្គាល់អ្នកយ៉ាងច្បាស់»។
យើងហៅអ្នកចំឈ្មោះ ព្រមទាំងប្រគល់តំណែងដ៏ខ្ពង់ខ្ពស់ឲ្យអ្នក ទោះបីអ្នកមិនស្គាល់យើងក៏ដោយ ព្រោះយើងអាណិតកូនចៅរបស់យ៉ាកកូប ជាអ្នកបម្រើរបស់យើង គឺជនជាតិអ៊ីស្រអែលដែលយើងបានជ្រើសរើស។
ប្រមាណជាម៉ោងបីរសៀល អ៊ីសាស្រែកអង្វរខ្លាំងៗថា៖ «អេឡយ អេឡយឡាម៉ាសាបាច់ថានី!» ដែលមានន័យថា «ឱអុលឡោះជាម្ចាស់នៃខ្ញុំ អុលឡោះជាម្ចាស់នៃខ្ញុំអើយ ហេតុអ្វីបានជាទ្រង់បោះបង់ខ្ញុំចោលដូច្នេះ?»។
រំពេចនោះ សាការីយ៉ាឃើញម៉ាឡាអ៊ីកាត់របស់អុលឡោះជាអម្ចាស់មួយរូប ឈរនៅខាងស្ដាំអាសនៈសម្រាប់ដុតគ្រឿងក្រអូប។
រំពេចនោះ មានម៉ាឡាអ៊ីកាត់ច្រើនកុះករ ចុះពីសូរ៉កមករួមជាមួយម៉ាឡាអ៊ីកាត់នោះ ច្រៀងសរសើរអុលឡោះថា៖
ពេត្រុសកំពុងតែនឹកឆ្ងល់មិនដឹងជាត្រូវគិតដូចម្ដេច អំពីហេតុការណ៍ដែលគាត់បាននិមិត្ដឃើញនោះ ស្រាប់តែពួកអ្នកដែលលោកកូនេលាសចាត់ឲ្យមក បានមកដល់មាត់ទ្វារ ទាំងសាកសួររកផ្ទះរបស់លោកស៊ីម៉ូន។
ពេលពេត្រុសកំពុងរិះគិតអំពីហេតុការណ៍ ដែលលោកនិមិត្ដឃើញនោះ រសអុលឡោះមានបន្ទូលមកគាត់ថា៖ «មានបុរសបីនាក់កំពុងសួររកអ្នក
លោកកូនេលាសមានប្រសាសន៍ថា៖ «កាលពីបីថ្ងៃមុន ពេលខ្ញុំកំពុងទូរអាក្នុងផ្ទះខ្ញុំ នៅម៉ោងបីរសៀល មានបុរសម្នាក់ស្លៀកសម្លៀកបំពាក់ភ្លឺត្រចះត្រចង់មកឈរនៅមុខខ្ញុំ ហើយពោលថា
នៅថ្ងៃបន្ទាប់ អ្នកទាំងនោះធ្វើដំណើរទៅជិតដល់ក្រុងយ៉ុបប៉េ។ ប្រមាណជាថ្ងៃត្រង់ ពេត្រុសឡើងទៅទូរអានៅលើដំបូលផ្ទះ។
គាត់បានរៀបរាប់ប្រាប់យើងថា គាត់បានឃើញម៉ាឡាអ៊ីកាត់មកជួបគាត់នៅក្នុងផ្ទះ ទាំងពោលថាៈ “សុំលោកចាត់មនុស្សឲ្យទៅក្រុងយ៉ុបប៉េ រកម្នាក់ឈ្មោះស៊ីម៉ូនហៅពេត្រុស
ព្រោះពីយប់មិញមានម៉ាឡាអ៊ីកាត់របស់អុលឡោះ ដែលខ្ញុំជឿ និងគោរពបម្រើបានមកជិតខ្ញុំ
លុះដល់យប់ មានម៉ាឡាអ៊ីកាត់របស់អុលឡោះជាអម្ចាស់ មកបើកទ្វារពន្ធធនាគារឲ្យក្រុមសាវ័កចេញទាំងពោលថា៖
នៅក្រុងដាម៉ាស មានសិស្សមួយនាក់ឈ្មោះអាណាណាស។ គាត់និមិត្ដឃើញអ៊ីសាជាអម្ចាស់និយាយហៅគាត់ថា៖ «អាណាណាស!»។ គាត់ឆ្លើយតបថា៖ «បាទអ៊ីសាជាអម្ចាស់!»។
គាត់ក៏ដួលហើយឮសូរសំឡេងមួយពោលមកគាត់ថា៖ «សូលអើយសូល! ហេតុដូចម្ដេចបានជាអ្នកបៀតបៀនខ្ញុំ?»។
ម៉ាឡាអ៊ីកាត់ទាំងនោះសុទ្ធតែជាវិញ្ញាណ ដែលនៅបម្រើអុលឡោះ ទ្រង់ចាត់ពួកគេឲ្យមកបំពេញមុខងារ ជាប្រយោជន៍ដល់អស់អ្នកដែលត្រូវទទួលការសង្គ្រោះទុកជាមត៌ក!
បុត្រាបានទទួលនាមប្រសើរលើសពួកម៉ាឡាអ៊ីកាត់យ៉ាងណាបុត្រាក៏ទទួលឋានៈប្រសើរជាងពួកម៉ាឡាអ៊ីកាត់យ៉ាងនោះដែរ។