ហេតុនេះ ក្នុងចំណោមអស់អ្នកដែលបានមកតាមយើង នៅពេលអ៊ីសាជាអម្ចាស់ដឹកនាំយើង
“ដូច្នេះ ត្រូវតែឲ្យម្នាក់ក្នុងអ្នកដែលរួមដំណើរជាមួយពួកយើង នៅគ្រប់ពេលដែលព្រះអម្ចាស់យេស៊ូវបានយាងចេញចូលក្នុងចំណោមពួកយើង
ដូច្នេះ ត្រូវតែឲ្យម្នាក់ពីអ្នកទាំងនេះដែលបាននៅជាមួយយើងគ្រប់ពេលវេលាក្នុងកាលដែលព្រះអម្ចាស់យេស៊ូគង់នៅក្នុងចំណោមយើងនៅឡើយ
ដូច្នេះ ម្នាក់ក្នុងចំណោមមនុស្សដែលដើរជាមួយយើង គ្រប់ពេលដែលព្រះអម្ចាស់យេស៊ូវយាងចេញចូលក្នុងចំណោមយើង
ហេតុនេះ ក្នុងចំណោមអស់អ្នកដែលបានមកតាមយើង នៅពេលព្រះយេស៊ូដឹកនាំយើង
ដូច្នេះ ក្នុងពួកអ្នកដែលដើរជាមួយនឹងយើង គ្រប់វេលាដែលព្រះអម្ចាស់យេស៊ូវយាងចេញចូល ក្នុងពួកយើង
កាលពីមុន នៅគ្រាដែលស្តេចសូលគ្រងរាជ្យលើពួកខ្ញុំ ស្តេចធ្លាប់ដឹកនាំកងទ័ពអ៊ីស្រអែលចេញទៅធ្វើសឹក ហើយអុលឡោះតាអាឡាមានបន្ទូលមកកាន់ស្តេចថា “អ្នកនឹងគ្រប់គ្រងលើជនជាតិអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង អ្នកនឹងដឹកនាំពួកគេ”»។
អុលឡោះតាអាឡា ជាម្ចាស់នៃខ្ញុំ ទ្រង់បានតែងតាំងខ្ញុំ ឲ្យឡើងស្នងរាជ្យរបស់ស្តេចទតជាបិតាខ្ញុំ។ ប៉ុន្តែ ខ្ញុំនៅក្មេងខ្ចីពេក មិនទាន់ចេះគ្រប់គ្រងស្រុកនៅឡើយ។
អ្នកនោះនឹងនាំមុខប្រជាជនចេញទៅច្បាំង ហើយនាំពួកគេត្រឡប់មកវិញ ដើម្បីកុំឲ្យសហគមន៍របស់អុលឡោះតាអាឡាប្រៀបបាននឹងហ្វូងចៀមដែលគ្មានអ្នកគង្វាលនោះឡើយ»។
អស់អ្នកដែលបានឃើញផ្ទាល់នឹងភ្នែក តាំងពីដំបូងរៀងមក ហើយទទួលមុខងារបម្រើបន្ទូលនៃអុលឡោះ បានរៀបរាប់ហេតុការណ៍ទាំងនោះបន្ដមកយើងខ្ញុំ។
នាងក៏នាំគ្នាចូលទៅក្នុងផ្នូរ តែពុំឃើញសពរបស់អ៊ីសាជាអម្ចាស់ទេ។
ហើយអ្នករាល់គ្នាក៏ធ្វើជាបន្ទាល់អំពីខ្ញុំដែរ ពីព្រោះអ្នករាល់គ្នានៅជាមួយខ្ញុំ តាំងពីដើមរៀងមក។
«ឥឡូវនេះ ខ្ញុំមានអាយុមួយរយម្ភៃឆ្នាំហើយ ខ្ញុំពុំអាចដឹកនាំអ្នករាល់គ្នាទៀតទេ។ អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា ខ្ញុំពុំអាចឆ្លងទន្លេយ័រដាន់នេះឡើយ។