កាឡាទី 5:18 - អាល់គីតាប ប្រសិនបើរសអុលឡោះណែនាំបងប្អូន បងប្អូនលែងនៅក្រោមអំណាចរបស់ហ៊ូកុំទៀតហើយ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែប្រសិនបើអ្នករាល់គ្នាត្រូវព្រះវិញ្ញាណដឹកនាំ នោះអ្នករាល់គ្នាមិននៅក្រោមក្រឹត្យវិន័យទេ។ Khmer Christian Bible ប៉ុន្ដែបើព្រះវិញ្ញាណដឹកនាំអ្នករាល់គ្នា នោះអ្នករាល់គ្នាមិននៅក្រោមគម្ពីរវិន័យទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ប្រសិនបើព្រះវិញ្ញាណដឹកនាំអ្នករាល់គ្នា នោះអ្នករាល់គ្នាមិននៅក្រោមបន្ទុកក្រឹត្យវិន័យទៀតឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើព្រះវិញ្ញាណណែនាំបងប្អូន បងប្អូនលែងនៅក្រោមអំណាចរបស់ក្រឹត្យវិន័យទៀតហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើព្រះវិញ្ញាណទ្រង់នាំអ្នករាល់គ្នាវិញ នោះអ្នករាល់គ្នាមិននៅក្រោមបន្ទុកក្រិត្យវិន័យទៀតទេ |
យើងនឹងដាក់រសរបស់យើងក្នុងអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាអាចធ្វើតាមហ៊ូកុំ ហើយកាន់តាមវិន័យរបស់យើង។
កាលណារសអុលឡោះជារសនៃសេចក្ដីពិតមកដល់ ទ្រង់នឹងណែនាំអ្នករាល់គ្នាឲ្យស្គាល់សេចក្ដីពិតគ្រប់ជំពូក ដ្បិតសេចក្ដីផ្សេងៗដែលរសអុលឡោះថ្លែង មិនចេញមកពីរសអុលឡោះផ្ទាល់ទេ គឺទ្រង់ថ្លែងតែសេចក្ដីណាដែលទ្រង់ឮ ព្រមទាំងថ្លែងឲ្យអ្នករាល់គ្នាដឹង អំពីហេតុការណ៍ដែលត្រូវកើតមាននៅថ្ងៃមុខផង។
រីឯបងប្អូនវិញ ក៏ដូច្នោះដែរ ដោយសាររូបកាយរបស់អាល់ម៉ាហ្សៀស បងប្អូនបានស្លាប់ រួចផុតពីហ៊ូកុំ ហើយទៅជាប់នឹងម្ចាស់មួយទៀត គឺជាប់នឹងអាល់ម៉ាហ្សៀសដែលបានរស់ឡើងវិញ ដើម្បីបង្កើតផលជូនអុលឡោះ
ហេតុនេះ បងប្អូនអើយ យើងមានជំពាក់ម្យ៉ាងតែមិនមែនជំពាក់នឹងនិស្ស័យលោកីយ៍ ដើម្បីរស់តាមនិស្ស័យលោកីយ៍ទៀតឡើយ។
ខ្ញុំសូមជម្រាបថា ចូររស់នៅឲ្យស្របតាមរសអុលឡោះ នោះបងប្អូននឹងមិនបំពេញតាមបំណងចិត្ដលោភលន់របស់និស្ស័យលោកីយ៍ទៀតឡើយ
ប្រសិនបើយើងមានជីវិតដោយសាររសអុលឡោះមែន យើងក៏ត្រូវប្រតិបត្ដិតាមរសអុលឡោះដែរ។
យើងត្រូវដឹងទៀតថា ហ៊ូកុំមិនមែនចែងទុក សម្រាប់មនុស្សសុចរិតទេ គឺសម្រាប់មនុស្សដែលគ្មានហ៊ូកុំ មនុស្សមិនស្ដាប់បង្គាប់ មនុស្សមិនគោរពប្រណិប័តន៍អុលឡោះ មនុស្សបាប ពួកអ្នកបំផ្លាញ និងប្រមាថទីសក្ការៈ ពួកអ្នកសម្លាប់ឪពុកម្ដាយ សម្លាប់គេ
ដ្បិតអុលឡោះពុំបានប្រទានឲ្យយើងមានវិញ្ញាណដែលនាំឲ្យខ្លាចទេ គឺទ្រង់ប្រទានឲ្យយើងទទួលរសអុលឡោះដែលផ្ដល់កម្លាំង សេចក្ដីស្រឡាញ់ និងចិត្ដធ្ងន់។