សារ៉ាឃើញអ៊ីស្មាអែល ជាកូនដែលហាជើរ ស្ត្រីសាសន៍អេស៊ីបបង្កើតជូនអ៊ីព្រហ៊ីមកំពុងតែសើចលេង
កាឡាទី 4:29 - អាល់គីតាប ប៉ុន្ដែ ពីអតីតកាលកូនដែលកើតមកតាមរបៀបលោកីយ៍ បានធ្វើទុក្ខបៀតបៀនកូន ដែលកើតមកតាមរសអុលឡោះយ៉ាងណានៅបច្ចុប្បន្នកាលក៏នឹងមានយ៉ាងនោះដែរ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែដូចដែលកាលនោះ កូនដែលកើតមកតាមសាច់ឈាមបានបៀតបៀនកូនដែលកើតមកតាមព្រះវិញ្ញាណយ៉ាងណា ឥឡូវនេះក៏មានយ៉ាងនោះដែរ។ Khmer Christian Bible ប៉ុន្តែពេលនោះកូនដែលកើតតាមសាច់ឈាមបានបៀតបៀនកូនដែលកើតតាមព្រះវិញ្ញាណជាយ៉ាងណា ឥឡូវនេះក៏យ៉ាងនោះដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ នៅគ្រានោះ កូនដែលកើតមកតាមសាច់ឈាម បានធ្វើទុក្ខបៀតបៀនដល់កូនដែលកើតមកតាមព្រះវិញ្ញាណយ៉ាងណា ឥឡូវនេះក៏មានយ៉ាងនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ពីអតីតកាលកូនដែលកើតមកតាមរបៀបលោកីយ៍ បានធ្វើទុក្ខបៀតបៀនកូនដែលកើតមកតាមព្រះវិញ្ញាណយ៉ាងណា នៅបច្ចុប្បន្នកាល ក៏នឹងមានយ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឥឡូវនេះ ក៏ដូចជាកាលពីដើម ដ្បិតកូនដែលកើតតាមសាច់ឈាម បានធ្វើទុក្ខដល់កូន ដែលកើតតាមព្រះវិញ្ញាណវិញ |
សារ៉ាឃើញអ៊ីស្មាអែល ជាកូនដែលហាជើរ ស្ត្រីសាសន៍អេស៊ីបបង្កើតជូនអ៊ីព្រហ៊ីមកំពុងតែសើចលេង
ខ្ញុំបានស្រឡាញ់អ្នករាល់គ្នា ដូចអុលឡោះជាបិតាស្រឡាញ់ខ្ញុំដែរ។ ចូរទុកសេចក្ដីស្រឡាញ់របស់ខ្ញុំឲ្យស្ថិតនៅជាប់នឹងអ្នករាល់គ្នាចុះ។
អ៊ីសាឆ្លើយថា៖ «ខ្ញុំប្រាប់អ្នកឲ្យដឹងច្បាស់ថា ប្រសិនបើមនុស្សមិនកើតពីទឹក និងពីរសអុលឡោះទេ គេពុំអាចចូលក្នុងនគរអុលឡោះបានឡើយ។
ប្រសិនបើបងប្អូនរស់នៅតាមនិស្ស័យលោកីយ៍ បងប្អូននឹងត្រូវស្លាប់ជាមិនខាន ផ្ទុយទៅវិញ ប្រសិនបើបងប្អូនពឹងផ្អែកលើរសអុលឡោះ ដើម្បីរំលាយរបៀបរស់នៅតាមនិស្ស័យលោកីយ៍បងប្អូនមុខតែមានជីវិត
ក៏ប៉ុន្ដែ កូនរបស់ស្ដ្រីអ្នកងារនោះ ជាកូនកើតមកតាមរបៀបលោកីយ៍ រីឯកូនរបស់ស្ដ្រីអ្នកជាវិញ កើតមកតាមបន្ទូលសន្យារបស់អុលឡោះ។
បងប្អូនអើយចំពោះខ្ញុំវិញ ប្រសិនបើខ្ញុំប្រកាសឲ្យធ្វើពិធីខតាន់ទៀតនោះ ម្ដេចក៏គេនៅតែបៀតបៀនខ្ញុំទៀត? ប្រសិនបើខ្ញុំប្រកាសដូច្នេះដំណឹងល្អអំពីអាល់ម៉ាហ្សៀសជាប់ឆ្កាង នឹងលែងធ្វើឲ្យគេរវាតចិត្ដ ទៀតហើយ។