Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 4:29 - Khmer Christian Bible

29 ប៉ុន្តែ​ពេល​នោះ​កូន​ដែល​កើត​តាម​សាច់ឈាម​បាន​បៀតបៀន​កូន​ដែល​កើត​តាម​ព្រះវិញ្ញាណ​ជា​យ៉ាង​ណា​ ឥឡូវ​នេះ​ក៏​យ៉ាង​នោះ​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 ប៉ុន្តែ​ដូចដែល​កាលនោះ កូន​ដែល​កើតមក​តាមសាច់ឈាម​បាន​បៀតបៀន​កូន​ដែល​កើតមក​តាម​ព្រះវិញ្ញាណ​យ៉ាងណា ឥឡូវនេះ​ក៏​មាន​យ៉ាងនោះ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ប៉ុន្ដែ នៅ​គ្រា​នោះ កូន​ដែល​កើត​មក​តាម​សាច់​ឈាម បាន​ធ្វើ​ទុក្ខ​បៀត​បៀន​ដល់​កូន​ដែល​កើត​មក​តាម​ព្រះ‌វិញ្ញាណ​យ៉ាង​ណា ឥឡូវ​នេះ​ក៏​មាន​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ប៉ុន្តែ ពី​អតីត‌កាល​កូន​ដែល​កើត​មក​តាម​របៀប​លោកីយ៍ បាន​ធ្វើ​ទុក្ខ​បៀត‌បៀន​កូន​ដែល​កើត​មក​តាម​ព្រះ‌វិញ្ញាណ​យ៉ាង​ណា នៅ​បច្ចុប្បន្ន​កាល ក៏​នឹង​មាន​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 តែ​ឥឡូវ​នេះ ក៏​ដូច​ជា​កាល​ពី​ដើម ដ្បិត​កូន​ដែល​កើត​តាម​សាច់​ឈាម បាន​ធ្វើ​ទុក្ខ​ដល់​កូន ដែល​កើត​តាម​ព្រះ‌វិញ្ញាណ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

29 ប៉ុន្ដែ ពី​អតីត​កាល​កូន​ដែល​កើត​មក​តាម​របៀប​លោកីយ៍ បាន​ធ្វើ​ទុក្ខ​បៀត‌បៀន​កូន ដែល​កើត​មក​តាម​រស‌អុលឡោះ​យ៉ាង​ណា​នៅ​បច្ចុប្បន្ន​កាល​ក៏​នឹង​មាន​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង




កាឡាទី 4:29
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះវរបិតា​បាន​ស្រឡាញ់​ខ្ញុំ​យ៉ាងណា​ ខ្ញុំ​ក៏​ស្រឡាញ់​អ្នក​រាល់គ្នា​យ៉ាងនោះ​ដែរ​ ដូច្នេះ​ចូរ​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចុះ​


ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​ជា​ពិត​ប្រាកដ​ថា​ បើ​អ្នកណា​មិន​កើត​ពី​ទឹក​ និង​ព្រះវិញ្ញាណ​ទេ​ អ្នក​នោះ​មិន​អាច​ចូលទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​បាន​ឡើយ​


ដូច្នេះ​ ឥឡូវ​នេះ​ អស់​អ្នក​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​គ្មាន​ទោស​ទៀត​ឡើយ​


ព្រោះ​បើ​អ្នក​រាល់គ្នា​រស់នៅ​តាម​សាច់ឈាម​ នោះ​អ្នក​រាល់គ្នា​នឹង​ត្រូវ​ស្លាប់​ ផ្ទុយ​ទៅ​វិញ​ បើ​អ្នក​រាល់គ្នា​សម្លាប់​អំពើ​របស់​រូបកាយ​ដោយ​ព្រះវិញ្ញាណ​ នោះ​អ្នក​រាល់គ្នា​នឹង​មាន​ជីវិត។​


ប៉ុន្ដែ​កូន​ដែល​កើត​ពី​ស្ត្រី​ជា​អ្នក​បម្រើ​បាន​កើត​តាម​សាច់ឈាម​ រីឯ​កូន​ដែល​កើត​ពី​ស្ត្រី​ជា​អ្នក​មាន​សេរីភាព​បាន​កើត​តាម​សេចក្ដី​សន្យា។​


បងប្អូន​អើយ!​ បើ​ខ្ញុំ​នៅ​តែ​ប្រកាស​អំពី​ការ​កាត់ស្បែក​ តើ​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​នៅ​តែ​ត្រូវ​គេ​បៀតបៀន​ដូច្នេះ?​ បើ​ខ្ញុំ​ប្រកាស​ដូច្នោះ​មែន​ នោះ​ឈើ​ឆ្កាង​លែង​ធ្វើ​ឲ្យ​មាន​ការ​ជំពប់​ដួល​ទៀត​ហើយ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម