កុំនឹកស្មានថាខ្លួនមានអ៊ីព្រហ៊ីមជាបុព្វបុរសនោះឡើយ ដ្បិតខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អុលឡោះអាចធ្វើឲ្យថ្មទាំងនេះទៅជាកូនចៅអ៊ីព្រហ៊ីមបានដែរ។
កាឡាទី 3:29 - អាល់គីតាប ប្រសិនបើបងប្អូនចូលរួមជាមួយអាល់ម៉ាហ្សៀស បងប្អូនជាពូជពង្សរបស់អ៊ីព្រហ៊ីម ហើយក៏ត្រូវទទួលមត៌កតាមបន្ទូលសន្យារបស់អុលឡោះដែរ។ ព្រះគម្ពីរខ្មែរសាកល ហើយប្រសិនបើអ្នករាល់គ្នាជារបស់ព្រះគ្រីស្ទ នោះអ្នករាល់គ្នាជាពូជពង្សរបស់អ័ប្រាហាំ ជាអ្នកទទួលមរតកស្របតាមសេចក្ដីសន្យា។ Khmer Christian Bible បើអ្នករាល់គ្នាជារបស់ព្រះគ្រិស្ដ នោះអ្នករាល់គ្នាជាពូជពង្សរបស់លោកអ័ប្រាហាំដែរ ហើយជាអ្នកស្នងមរតកតាមសេចក្ដីសន្យាទៀតផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើអ្នករាល់គ្នាជារបស់ព្រះគ្រីស្ទ នោះអ្នករាល់គ្នាជាពូជរបស់លោកអ័ប្រាហាំ ជាអ្នកគ្រងមត៌កតាមសេចក្ដីសន្យា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើបងប្អូនចូលរួមជាមួយព្រះគ្រិស្ត បងប្អូនជាពូជពង្សរបស់លោកអប្រាហាំ ហើយក៏ត្រូវទទួលមត៌កតាមព្រះបន្ទូលសន្យាដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយបើអ្នករាល់គ្នាជារបស់ផងព្រះគ្រីស្ទ នោះក៏ពេញជាពូជរបស់លោកអ័ប្រាហាំហើយ ក៏ជាអ្នកគ្រងមរដកតាមសេចក្ដីសន្យាផង។ |
កុំនឹកស្មានថាខ្លួនមានអ៊ីព្រហ៊ីមជាបុព្វបុរសនោះឡើយ ដ្បិតខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អុលឡោះអាចធ្វើឲ្យថ្មទាំងនេះទៅជាកូនចៅអ៊ីព្រហ៊ីមបានដែរ។
ប្រសិនបើយើងពិតជាបុត្រមែន នោះយើងមុខជាទទួលមត៌កពុំខាន។ យើងនឹងទទួលមត៌កពីអុលឡោះ គឺទទួលមត៌ករួមជាមួយអាល់ម៉ាហ្សៀស។ ដោយយើងរងទុក្ខលំបាករួមជាមួយអាល់ម៉ាហ្សៀសដូច្នេះ យើងក៏នឹងទទួលសិរីរុងរឿងរួមជាមួយគាត់ដែរ។
ម្នាក់ៗតាមលំដាប់លំដោយ គឺអាល់ម៉ាហ្សៀសបានរស់ឡើងវិញមុនគេបង្អស់ បន្ទាប់មក អស់អ្នកដែលជាសិស្សរបស់អាល់ម៉ាហ្សៀសនឹងរស់ឡើងវិញ នៅពេលគាត់មកដល់។
សុំបងប្អូនពិចារណាឲ្យបានច្បាស់លាស់! ប្រសិនបើនរណាម្នាក់ជឿជាក់ថា ខ្លួនជាកូនចៅរបស់អាល់ម៉ាហ្សៀស អ្នកនោះតោងគិតឲ្យច្បាស់ថា បើខ្លួនជាកូនចៅរបស់អាល់ម៉ាហ្សៀស យើងក៏ជាកូនចៅរបស់អាល់ម៉ាហ្សៀសដូចគាត់ដែរ។
យ៉ាងណាមិញ អុលឡោះមានបន្ទូលសន្យាដល់អ៊ីព្រហ៊ីម និងដល់ពូជពង្សរបស់គាត់។ ក្នុងគីតាបពុំមានចែងថា «ដល់ពូជពង្សទាំងឡាយ» ដូចជាចង់សំដៅទៅលើពូជពង្សដ៏ច្រើនឡើយ គឺសំដៅទៅលើពូជពង្សតែម្នាក់ប៉ុណ្ណោះ: «ដល់ពូជពង្សរបស់អ្នក» ពោលគឺអាល់ម៉ាហ្សៀស។
ប្រសិនបើអុលឡោះប្រទានមត៌កមកមនុស្ស ព្រោះគេប្រព្រឹត្ដតាមហ៊ូកុំ បានសេចក្ដីថា គេមិនទទួលមត៌កនោះតាមបន្ទូលសន្យានៃអុលឡោះទៀតឡើយ។ ក៏ប៉ុន្ដែ អុលឡោះប្រទានមត៌កមកអ៊ីព្រហ៊ីម ដោយសារបន្ទូលសន្យានៃទ្រង់។
ដូច្នេះ គ្មានសាសន៍យូដា គ្មានសាសន៍ក្រិកទៀតទេ ហើយក៏គ្មានអ្នកងារ គ្មានអ្នកជា គ្មានបុរស គ្មានស្ដ្រីទៀតដែរ គឺបងប្អូនទាំងអស់បានរួមគ្នាមកជាអង្គតែមួយ ក្នុងអាល់ម៉ាហ្សៀសអ៊ីសា។
ខ្ញុំសូមជម្រាបថា ដរាបណាកូនដែលត្រូវទទួលមត៌កនៅក្មេងនៅឡើយ គេមិនខុសពីខ្ញុំបម្រើទេ ថ្វីដ្បិតតែគេជាម្ចាស់លើទ្រព្យសម្បត្តិទាំងអស់ក៏ដោយ
ដូច្នេះ អ្នកមិនមែនជាខ្ញុំបម្រើទៀតទេ គឺអ្នកជាបុត្ររបស់ទ្រង់វិញ។ បើអ្នកជាបុត្រមែន អ្នកក៏ត្រូវទទួលមត៌កដែលអុលឡោះប្រទានឲ្យនោះដែរ។
អស់អ្នកដែលរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសាបានឆ្កាងតណ្ហា និងបំណងលោភលន់ផ្សេងៗរបស់និស្ស័យលោកីយ៍នោះចោលហើយ។
សូមអុលឡោះប្រទានសេចក្ដីសុខសាន្ដ និងមេត្ដាករុណាដល់អស់អ្នកដែលអនុវត្ដតាមគោលគំនិតនេះ និងដល់ប្រជារាស្ដ្រអ៊ីស្រអែលរបស់ទ្រង់។
គឺថា ដោយសារដំណឹងល្អ សាសន៍ដទៃមានសិទ្ធិចូលរួមទទួលមត៌ក មានសិទ្ធិចូលរួមក្នុងរូបកាយតែមួយ និងមានសិទ្ធិទទួលពរ តាមបន្ទូលសន្យានៃអុលឡោះរួមជាមួយសាសន៍អ៊ីស្រអែល ក្នុងអាល់ម៉ាហ្សៀសអ៊ីសាដែរ។
ដើម្បីឲ្យយើងបានសុចរិតដោយសារគុណរបស់ទ្រង់ ហើយឲ្យយើងបានទទួលជីវិតអស់កល្បជានិច្ចជាមត៌ក តាមសេចក្ដីសង្ឃឹមរបស់យើង។
ម៉ាឡាអ៊ីកាត់ទាំងនោះសុទ្ធតែជាវិញ្ញាណ ដែលនៅបម្រើអុលឡោះ ទ្រង់ចាត់ពួកគេឲ្យមកបំពេញមុខងារ ជាប្រយោជន៍ដល់អស់អ្នកដែលត្រូវទទួលការសង្គ្រោះទុកជាមត៌ក!
ហើយថ្វីដ្បិតតែអុលឡោះមានបន្ទូលមកកាន់គាត់ថា «អ៊ីសាហាក់នឹងបន្ដពូជពង្សឲ្យអ្នក»ក៏ដោយ។
ដោយសារជំនឿ ណាពីណុះហ៍បានទទួលដំណឹងពីអុលឡោះ អំពីហេតុការណ៍ដែលពុំទាន់ឃើញមាននៅឡើយ គាត់ក៏ស្ដាប់តាម ដោយគោរពប្រណិប័តន៍ គឺគាត់បានសង់ទូកមួយយ៉ាងធំ ដើម្បីសង្គ្រោះក្រុមគ្រួសាររបស់គាត់។ ដូច្នេះ ដោយសារជំនឿគាត់បានដាក់ទោសពិភពលោក ហើយក៏បានទទួលសេចក្ដីសុចរិតទុកជាមត៌ក គឺជាសេចក្ដីសុចរិតដែលមកពីជំនឿ។
អុលឡោះក៏ពេញចិត្តបង្ហាញឲ្យអស់អ្នកដែលទទួលមត៌កតាមបន្ទូលសន្យា បានដឹងរឹតតែច្បាស់ថា បើទ្រង់សម្រេចចិត្តយ៉ាងណាហើយនោះ ទ្រង់មិនប្រែប្រួលទេ។ ហេតុនេះ ទ្រង់មានបន្ទូលស្បថថែមលើបន្ទូលសន្យាទៀត។
បងប្អូនជាទីស្រឡាញ់អើយសូមស្ដាប់ខ្ញុំ អុលឡោះបានជ្រើសរើសអ្នកក្រក្នុងលោកនេះ ឲ្យទៅជាអ្នកមានផ្នែកខាងជំនឿ និងឲ្យទទួលនគរដែលទ្រង់បានសន្យាថា ប្រទានឲ្យអស់អ្នកស្រឡាញ់ទ្រង់ទុកជាមត៌ក។
អ្នកដែលមានជ័យជំនះមុខជាបានទទួលមត៌កបែបនេះឯង។ យើងនឹងធ្វើជាម្ចាស់របស់គេ ហើយគេធ្វើជាបុត្ររបស់យើង។