អុលឡោះតាអាឡារំលំផែនការរបស់ប្រជាជាតិនានា! ទ្រង់រំលាយគម្រោងការរបស់ ប្រជាជនទាំងឡាយ។
កាឡាទី 2:21 - អាល់គីតាប ខ្ញុំមិនលុបបំបាត់ក្តីមេត្តារបស់អុលឡោះឡើយ ប្រសិនបើមនុស្សយើងបានសុចរិតដោយសារហ៊ូកុំនោះ បានសេចក្ដីថាអាល់ម៉ាហ្សៀសស្លាប់ឥតបានការអ្វីទេ! ព្រះគម្ពីរខ្មែរសាកល ខ្ញុំមិនបោះបង់ចោលព្រះគុណរបស់ព្រះឡើយ ដ្បិតប្រសិនបើសេចក្ដីសុចរិតមកតាមរយៈក្រឹត្យវិន័យ នោះព្រះគ្រីស្ទបានសុគតដោយឥតប្រយោជន៍ហើយ៕ Khmer Christian Bible ខ្ញុំមិនធ្វើឲ្យព្រះគុណរបស់ព្រះជាម្ចាស់ឥតប្រយោជន៍ទេ ព្រោះបើសេចក្ដីសុចរិតមកដោយសារគម្ពីរវិន័យ នោះព្រះគ្រិស្ដបានសោយទិវង្គតឥតប្រយោជន៍! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំមិនលើកព្រះគុណរបស់ព្រះចោលឡើយ តែប្រសិនបើសេចក្ដីសុចរិតមកដោយសារក្រឹត្យវិន័យ នោះព្រះគ្រីស្ទបានសុគតជាឥតប្រយោជន៍។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំមិនលុបបំបាត់ព្រះគុណរបស់ព្រះជាម្ចាស់ឡើយ ប្រសិនបើមនុស្សយើងបានសុចរិតដោយសារក្រឹត្យវិន័យនោះ បានសេចក្ដីថា ព្រះគ្រិស្តសោយទិវង្គតឥតបានការអ្វីទេ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំមិនលើកព្រះគុណនៃព្រះចោលទេ ដ្បិតបើសិនជាសេចក្ដីសុចរិតមកដោយសារក្រិត្យវិន័យ នោះព្រះគ្រីស្ទបានសុគតជាឥតប្រយោជន៍សោះ។ |
អុលឡោះតាអាឡារំលំផែនការរបស់ប្រជាជាតិនានា! ទ្រង់រំលាយគម្រោងការរបស់ ប្រជាជនទាំងឡាយ។
រីឯខ្ញុំវិញ ខ្ញុំគិតថាខ្ញុំខំប្រឹងធ្វើការ តែបែរជាឥតប្រយោជន៍ ខ្ញុំខាតកម្លាំងជាអសារបង់ ហើយគ្មានបានការអ្វីឡើយ។ ប៉ុន្តែ តាមពិត អុលឡោះតាអាឡានៅតែរក យុត្តិធម៌ឲ្យខ្ញុំ ម្ចាស់របស់ខ្ញុំនឹងប្រទានរង្វាន់មកខ្ញុំ។
តើធ្វើម្ដេចឲ្យអ្នករាល់គ្នាអាចពោលថា “ពួកយើងជាមនុស្សមានប្រាជ្ញា ដ្បិតពួកយើងមានហ៊ូកុំរបស់អុលឡោះតាអាឡា” បើស្មៀនចម្លងគីតាបហ៊ូកុំ នាំគ្នាចម្លងទាំងបង្ខុសដូច្នេះ?
អ៊ីសាមានប្រសាសន៍ទៀតថា៖ «អ្នករាល់គ្នាលុបបំបាត់ហ៊ូកុំរបស់អុលឡោះចោល បែរទៅកាន់តាមទំនៀមទម្លាប់របស់អ្នករាល់គ្នាផ្ទាល់វិញ។
ដោយពួកគេពុំស្គាល់របៀបដែលអុលឡោះរាប់មនុស្សលោកឲ្យបានសុចរិត ពួកគេខំប្រឹងធ្វើឲ្យខ្លួនបានសុចរិត ដោយខ្លួនគេផ្ទាល់ គឺពុំព្រមទទួលរបៀបដែលអុលឡោះប្រោសមនុស្សឲ្យបានសុចរិតនេះទេ។
ប្រសិនបើអុលឡោះជ្រើសរើសគេដោយក្តីមេត្តាករុណា ដូច្នេះ បានសេចក្ដីថា មិនមែនមកពីគេប្រព្រឹត្ដតាមហ៊ូកុំឡើយ។ បើមកពីគេប្រព្រឹត្ដតាមហ៊ូកុំ ក្តីមេត្តាករុណាលែងមានលក្ខណៈជាមេត្តាករុណាទៀតហើយ។
អ៊ីសាត្រូវគេបញ្ជូនទៅសម្លាប់ព្រោះតែកំហុសរបស់យើង ហើយអុលឡោះប្រោសអ៊ីសាឲ្យរស់ឡើងវិញ ដើម្បីឲ្យយើងបានសុចរិត។
បើដូច្នេះ តើយើងត្រូវគិតដូចម្ដេចទៀតអំពីសេចក្ដីទាំងនេះ? ប្រសិនបើអុលឡោះកាន់ខាងយើងហើយ តើនរណាអាចនឹងចោទប្រកាន់យើងបាន?
ហើយបើអាល់ម៉ាហ្សៀសមិនបានរស់ឡើងវិញទេ សេចក្ដីដែលយើងប្រកាសមុខជាគ្មានន័យអ្វីសោះឡើយ ហើយជំនឿរបស់បងប្អូន ក៏គ្មានន័យអ្វីដែរ។
ហើយបើអាល់ម៉ាហ្សៀសមិនបានរស់ឡើងវិញទេ ជំនឿរបស់បងប្អូនគ្មានន័យអ្វីទាល់តែសោះ បងប្អូននៅតែជាប់បាបដដែល។
ប្រសិនបើបងប្អូនមិនឃ្លាតចាកពីដំណឹងល្អ ដែលខ្ញុំបានប្រកាសប្រាប់បងប្អូនទេនោះ បងប្អូននឹងទទួលការសង្គ្រោះ តាមរយៈដំណឹងល្អនេះដែរ។ បើឃ្លាតចាក ជំនឿរបស់បងប្អូនមុខតែឥតប្រយោជន៍។
យើងដឹងថា អុលឡោះពុំរាប់មនុស្សឲ្យបានសុចរិត ដោយការប្រព្រឹត្ដតាមហ៊ូកុំទេ គឺបានសុចរិតដោយសារជំនឿលើអ៊ីសាអាល់ម៉ាហ្សៀសវិញ។ ដូច្នេះយើងក៏បានជឿលើអាល់ម៉ាហ្សៀសអ៊ីសាដែរ ដើម្បីអុលឡោះប្រោសយើងឲ្យបានសុចរិត តាមរយៈជំនឿលើអាល់ម៉ាហ្សៀស គឺមិនមែនដោយបានប្រព្រឹត្ដតាមហ៊ូកុំនោះទេ ព្រោះគ្មានមនុស្សបានសុចរិតដោយប្រព្រឹត្ដតាមហ៊ូកុំឡើយ។
ប្រសិនបើខ្ញុំសង់ឡើងវិញ នូវអ្វីដែលខ្ញុំបានកំទេចចោលហើយនោះបានសេចក្ដីថា ខ្ញុំប្រព្រឹត្ដល្មើសហ៊ូកុំ។
ដូច្នេះ តើបានសេចក្ដីថា ហ៊ូកុំទាស់នឹងបន្ទូលនៃអុលឡោះឬ? ទេ មិនមែនដូច្នោះទេ! ប្រសិនបើហ៊ូកុំដែលមនុស្សបានទទួលអាចផ្ដល់ជីវិត បានសេចក្ដីថា មនុស្សនឹងបានសុចរិតដោយសារហ៊ូកុំមែន
មុខងារអ៊ីមុាំ ជាគ្រឹះនៃគីតាបហ៊ូកុំរបស់ប្រជារាស្ដ្រអ៊ីស្រអែល ប្រសិនបើមុខងារជាអ៊ីមុាំបានគ្រប់លក្ខណៈ ដោយសារពួកលេវីហើយនោះ តើចាំបាច់តែងតាំងអ៊ីមុាំមួយទៀត តាមរបៀបស្តេចម៉ិលគីស្សាដែកធ្វើអ្វី? ម្ដេចក៏មិននិយាយពីអ៊ីមុាំ តាមរបៀបណាពីហារ៉ូនទៅវិញ?។