ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 22:49 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហើយ​ព្រះអង្គ​បាន​ដក​ខ្ញុំ​ឲ្យ​រួច​ផុត​ពី កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ! ព្រះអង្គ​បាន​លើក​ទូលបង្គំ​ឡើង​ខ្ពស់​ជាង បច្ចា‌មិត្ត​របស់​ទូលបង្គំ និង​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​មនុស្ស ឃោរ‌ឃៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រម​ទាំង​នាំ​ទូល‌បង្គំ​ចេញ​ឲ្យ​រួច ពី​ពួក​ខ្មាំង​សត្រូវ ហើយ​លើក​ទូល‌បង្គំ​ឡើង​យ៉ាង​ខ្ពស់ ជាង​អស់​អ្នក​ដែល​លើក​ខ្លួន​ទាស់​នឹង​ទូល‌បង្គំ ក៏​ដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​មនុស្ស​ច្រឡោត​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រម​ទាំង​នាំ​ទូលបង្គំ​ចេញ​ឲ្យ​រួច​ពី​ពួក​ខ្មាំង​សត្រូវ ហើយ​លើក​ទូលបង្គំ​ឡើង​ជា​ខ្ពស់ ជាង​អស់​អ្នក​ដែល​លើក​ខ្លួន​ទាស់​នឹង​ទូលបង្គំ ក៏​ដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​មនុស្ស​ច្រឡោត​ផង

សូមមើលជំពូក

អាល់គីតាប

ហើយ​ទ្រង់​បាន​ដក​ខ្ញុំ​ឲ្យ​រួច​ផុត​ពី កណ្តាប់​ដៃ​របស់​ខ្មាំង​សត្រូវ! ទ្រង់​បាន​លើក​ខ្ញុំ​ឡើង​ខ្ពស់​ជាង បច្ចា‌មិត្ត​របស់​ខ្ញុំ និង​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​មនុស្ស ឃោរ‌ឃៅ។

សូមមើលជំពូក



២ សាំ‌យូ‌អែល 22:49
11 ការដាក់ឲ្យឆ្លើយតបគ្នា  

រំពេច​នោះ ជន‌ជាតិ​អេត្យូ‌ពី​មក​ដល់ ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌ករុណា! ទូលបង្គំ​នាំ​ដំណឹង‌ល្អ​មក​ថ្វាយ​ព្រះ‌ករុណា។ ថ្ងៃ​នេះ ព្រះ‌អម្ចាស់​បាន​រក​យុត្តិធម៌​ថ្វាយ​ព្រះ‌ករុណា​ហើយ ព្រះអង្គ​បាន​រំដោះ​ព្រះ‌ករុណា ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ពួក​បះ‌បោរ​ទាំង​ប៉ុន្មាន»។


ព្រះ‌បាទ​ដាវីឌ​ឈ្វេង​យល់​ថា ព្រះ‌អម្ចាស់​តែង‌តាំង​ស្ដេច​ឲ្យ​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល ហើយ​ព្រះអង្គ​ក៏​ប្រោស​ប្រទាន​ឲ្យ​រាជ​សម្បត្តិ​របស់​ស្ដេច​បាន​ចម្រុង‌ចម្រើន​ឡើង ព្រោះ​តែ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ដែរ។


ឱ​ព្រះ‌អម្ចាស់​អើយ សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​មនុស្ស​អាក្រក់ សូម​ការពារ​ទូលបង្គំ​ឲ្យ​ផុត ពី​មនុស្ស​ឃោរ‌ឃៅ។


ឱ​ព្រះ‌អម្ចាស់​អើយ សូម​ការពារ​ទូលបង្គំ កុំ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ របស់​មនុស្ស​អាក្រក់! សូម​ការពារ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​មនុស្ស ឃោរ‌ឃៅ​ដែល​ឃុប‌ឃិត​គ្នា ចង់​ផ្តួល​រំលំ​ទូលបង្គំ!


ហើយ​ព្រះអង្គ​បាន​ប្រោស​ទូលបង្គំ ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ!។ ព្រះអង្គ​បាន​លើក​ទូលបង្គំ​ឡើង​ខ្ពស់ ជាង​បច្ចា‌មិត្ត​របស់​ទូលបង្គំ និង​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី មនុស្ស​ឃោរ‌ឃៅ។


ដោយ‌សារ​ព្រះអង្គ យើង​ខ្ញុំ​បាន​យក​ជ័យ‌ជម្នះ​លើ​បច្ចា‌មិត្ត ដោយ‌សារ​ព្រះ‌នាម​របស់​ព្រះអង្គ យើង​ខ្ញុំ​បាន​បង្ក្រាប​អស់​អ្នក ដែល​ប្រឆាំង​នឹង​យើង​ខ្ញុំ


អ្នក​ខ្លាំង​ពូកែ​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​ចេះ​តែ​អួត ពី​អំពើ​អាក្រក់​របស់​ខ្លួន​ដូច្នេះ? ព្រះ‌ជាម្ចាស់​មាន​ព្រះ‌ហឫទ័យ ស្មោះ‌ស្ម័គ្រ​ជានិច្ច!។


ទឹក​នឹង​ហូរ​ចេញ​ពី​អាង​របស់​គេ​យ៉ាង​បរិបូណ៌ គ្រាប់​ពូជ​របស់​គេ​នឹង​លូត​លាស់ ព្រោះ​សំបូរ​ទឹក ស្ដេច​របស់​គេ​នឹង​មាន​ជ័យ‌ជម្នះ​លើ​ស្ដេច​អកាក់ នគរ​របស់​គេ​នឹង​បាន​ខ្លាំង​ពូកែ។


ព្រះអង្គ​លើក​មនុស្ស​កម្សត់​ទុគ៌ត​ចេញ​ពី​ធូលី​ដី ហើយ​ដក​មនុស្ស​ក្រីក្រ​ចេញ​ពី​គំនរ​សំរាម ដើម្បី​ឲ្យ​គេ​បាន​អង្គុយ​ទន្ទឹម​នឹង​អ្នក​ធំ ព្រម​ទាំង​បាន​គ្រង​រាជ​សម្បត្តិ​ដ៏​រុងរឿង ដ្បិត​ព្រះ‌អម្ចាស់​បាន​តែង‌តាំង​គ្រឹះ​នៃ​ផែនដី ហើយ​ព្រះអង្គ​ដាក់​ពិភព​លោក នៅ​លើ​គ្រឹះ​នេះ។