Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 22:49 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

49 ព្រម​ទាំង​នាំ​ទូល‌បង្គំ​ចេញ​ឲ្យ​រួច ពី​ពួក​ខ្មាំង​សត្រូវ ហើយ​លើក​ទូល‌បង្គំ​ឡើង​យ៉ាង​ខ្ពស់ ជាង​អស់​អ្នក​ដែល​លើក​ខ្លួន​ទាស់​នឹង​ទូល‌បង្គំ ក៏​ដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​មនុស្ស​ច្រឡោត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

49 ហើយ​ព្រះអង្គ​បាន​ដក​ខ្ញុំ​ឲ្យ​រួច​ផុត​ពី កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ! ព្រះអង្គ​បាន​លើក​ទូលបង្គំ​ឡើង​ខ្ពស់​ជាង បច្ចា‌មិត្ត​របស់​ទូលបង្គំ និង​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​មនុស្ស ឃោរ‌ឃៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

49 ព្រម​ទាំង​នាំ​ទូលបង្គំ​ចេញ​ឲ្យ​រួច​ពី​ពួក​ខ្មាំង​សត្រូវ ហើយ​លើក​ទូលបង្គំ​ឡើង​ជា​ខ្ពស់ ជាង​អស់​អ្នក​ដែល​លើក​ខ្លួន​ទាស់​នឹង​ទូលបង្គំ ក៏​ដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​មនុស្ស​ច្រឡោត​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

49 ហើយ​ទ្រង់​បាន​ដក​ខ្ញុំ​ឲ្យ​រួច​ផុត​ពី កណ្តាប់​ដៃ​របស់​ខ្មាំង​សត្រូវ! ទ្រង់​បាន​លើក​ខ្ញុំ​ឡើង​ខ្ពស់​ជាង បច្ចា‌មិត្ត​របស់​ខ្ញុំ និង​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​មនុស្ស ឃោរ‌ឃៅ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 22:49
11 ការដាក់ឲ្យឆ្លើយតបគ្នា  

លំដាប់​នោះ គូស៊ី​ក៏​មក​ដល់​ទូល​ថា៖ «ទូល‌បង្គំ​មាន​ដំណឹង​មក​ថ្វាយ​ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូល‌បង្គំ ដ្បិត​នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​បាន​សង‌សឹក​នឹង​ពួក​ក្បត់ ដែល​បាន​លើក​ដៃ​ទាស់​នឹង​ព្រះ‌ករុណា​ហើយ»។


ព្រះបាទ​ដាវីឌ​ឈ្វេង​យល់​ថា ព្រះ‌យេហូវ៉ា​បាន​តាំង​ទ្រង់​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល ព្រម​ទាំង​លើក​តម្កើង​រាជ្យ​ទ្រង់ ដោយ​យល់​ដល់​សាសន៍​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​ទូល‌បង្គំ ឲ្យ​រួច​ពី​មនុស្ស​អាក្រក់ សូម​ការពារ​ទូល‌បង្គំ ឲ្យ​រួច​ពី​មនុស្ស​ឃោរ‌ឃៅ


៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ការពារ​ទូល‌បង្គំ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​មនុស្ស​អាក្រក់ សូម​រក្សា​ទូល‌បង្គំ​ឲ្យ​រួច​ពី​មនុស្ស​ឃោរ‌ឃៅ ជា​អ្នក​ដែល​គិត​នឹង​ធ្វើ​ឲ្យ​ទូល‌បង្គំ ភ្លាត់​ជើង​ដួល។


ព្រះ‌អង្គ​បាន​រំដោះ​ទូល‌បង្គំ ឲ្យ​រួច​ពី​ពួក​ខ្មាំង​សត្រូវ អើ ព្រះ‌អង្គ​បាន​លើក​ទូល‌បង្គំ ឡើង​ខ្ពស់​ជាង​អស់​អ្នក ដែល​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំ ព្រះ‌អង្គ​សង្គ្រោះ​ទូល‌បង្គំ ឲ្យ​រួច​ពី​មនុស្ស​ឃោរ‌ឃៅ។


ដោយ‌សារ​ព្រះ​នាម​ព្រះ‌អង្គ យើង​ខ្ញុំ​បាន​ច្រាន​ផ្ដួល​សត្រូវ ដោយ​សារ​ព្រះ‌នាមព្រះ‌អង្គ យើង​ជាន់​ឈ្លី​ពួក​អ្នក​ដែល​លើក​គ្នា ទាស់​នឹង​យើង​ខ្ញុំ។


ឱ​មនុស្ស​ខ្លាំង​ពូកែ​អើយ ហេតុ​អ្វី​បាន​ជា​អួត​ខ្លួន​ពី​អំពើ​អាក្រក់​ដូច្នេះ? ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។


ទឹក​នឹង​ហៀរ‌ហូរ​ពី​ធុង​របស់​គេ ហើយ​ពូជ​របស់​គេ​នឹង​ចម្រើន​ផល​ឡើង​ព្រោះ​មាន​ទឹក​ច្រើន ស្តេច​របស់​គេ​នឹង​បាន​ខ្ពស់​ជាង​ស្តេច​អ័កាក់ ហើយ​នគរ​របស់​គេ​នឹង​បាន​ថ្កើង​ឡើង។


ព្រះ‌អង្គ​លើក​មនុស្ស​ក្រីក្រ​ពី​ធូលី​ដី ហើយ​ស្រង់​មនុស្ស​កម្សត់​ទុគ៌ត ពី​គំនរ​លាមក​ឡើង ឲ្យ​គេ​បាន​អង្គុយ​ជា‌មួយ​ពួក​ត្រកូល​ខ្ពស់ ហើយ​ឲ្យ​គេ​គ្រង​មត៌ក​ជា​បល្ល័ង្ក​ឧត្តុង្គ‌ឧត្តម ដ្បិត​អស់​ទាំង​សសរ​នៃ​ផែនដី ជា​របស់​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌អង្គ​បាន​ដាក់​ពិភព​លោក នៅ​លើ​សសរ​ទាំង​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម