មេទ័ពរបស់ព្រះចៅរ៉ាប់សាកេពោលថា៖ «សូមអស់លោកទូលព្រះបាទហេសេគាដូចតទៅ: ព្រះមហាក្សត្រាធិរាជ គឺព្រះមហាក្សត្ររបស់ស្រុកអាស្ស៊ីរី មានរាជឱង្ការថា “តើព្រះករុណាពឹងផ្អែកលើអ្វី បានជាមានព្រះហឫទ័យអង់អាចបែបនេះ?
២ របាក្សត្រ 32:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ព្រះចៅសានហេរីប ជាស្ដេចស្រុកអាស្ស៊ីរី មានព្រះបន្ទូលថា “តើអ្នករាល់គ្នាមានអ្វីជាបង្អែកបានជាទ្រាំលំបាក នៅក្នុងក្រុងយេរូសាឡឹមបែបនេះ?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ព្រះបាទសានហេរីប ជាស្តេចអាសស៊ើរ មានរាជឱង្ការដូច្នេះថា តើអ្នករាល់គ្នាទុកចិត្តអាងដល់អ្វី បានជាចេះតែនៅក្នុងក្រុងយេរូសាឡិមនេះ ចង់ឲ្យយើងមកឡោមព័ទ្ធដូច្នេះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សានហេរីប ជាស្តេចអាសស៊ើរ ទ្រង់មានបន្ទូលដូច្នេះថា តើឯងរាល់គ្នាទុកចិត្តអាងដល់អ្វី បានជាចេះតែនៅក្នុងក្រុងយេរូសាឡិមនេះ ចង់ឲ្យយើងមកឡោមព័ទ្ធឯងដូច្នេះ អាល់គីតាប «ស្តេចសានហេរីប ជាស្តេចស្រុកអាស្ស៊ីរីមានប្រសាសន៍ថា “តើអ្នករាល់គ្នាមានអ្វីជាបង្អែកបានជាទ្រាំលំបាក នៅក្នុងក្រុងយេរូសាឡឹមបែបនេះ?”។ |
មេទ័ពរបស់ព្រះចៅរ៉ាប់សាកេពោលថា៖ «សូមអស់លោកទូលព្រះបាទហេសេគាដូចតទៅ: ព្រះមហាក្សត្រាធិរាជ គឺព្រះមហាក្សត្ររបស់ស្រុកអាស្ស៊ីរី មានរាជឱង្ការថា “តើព្រះករុណាពឹងផ្អែកលើអ្វី បានជាមានព្រះហឫទ័យអង់អាចបែបនេះ?
ស្ដេចហេសេគាបញ្ឆោតអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាស្លាប់ ដោយអត់បាយ អត់ទឹក គឺស្ដេចប្រាប់ថា “ព្រះអម្ចាស់ជាព្រះនៃយើង នឹងរំដោះយើងឲ្យរួចពីកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរីមិនខាន”។
បន្ទាប់មក ព្រះចៅសានហេរីប ស្ដេចស្រុកអាស្ស៊ីរី ចាត់រាជបម្រើឲ្យមកក្រុងយេរូសាឡឹម ក្នុងពេលដែលស្ដេចគង់នៅក្បែរក្រុងឡាគីសជាមួយកងទ័ពទាំងអស់។ ស្ដេចបានចាត់ពួកគេឲ្យមកជួបព្រះបាទហេសេគា ជាស្ដេចស្រុកយូដា និងប្រជាជនយូដាទាំងអស់ ដែលស្ថិតនៅក្រុងយេរូសាឡឹម ដើម្បីប្រកាសដូចតទៅ៖
មេទ័ពរបស់ព្រះចៅសានហេរីបពោលថា៖ «សូមអស់លោកទៅទូលព្រះបាទហេសេគាដូចតទៅ: ព្រះមហាក្សត្រាធិរាជ គឺព្រះមហាក្សត្ររបស់ស្រុកអាស្ស៊ីរី មានរាជឱង្ការថា តើព្រះករុណាមានអ្វីបានជាមានព្រះហឫទ័យអង់អាចបែបនេះ?