Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 32:10 - អាល់គីតាប

10 «ស្តេច​សាន‌ហេ‌រីប ជា​ស្តេច​ស្រុក​អាស្ស៊ី‌រី​មាន​ប្រសាសន៍​ថា “តើ​អ្នក​រាល់​គ្នា​មាន​អ្វី​ជា​បង្អែក​បាន​ជា​ទ្រាំ​លំបាក នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​បែប​នេះ?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 «ព្រះ‌បាទ​សាន‌ហេរីប ជា​ស្តេច​អាស‌ស៊ើរ មាន​រាជ‌ឱង្ការ​ដូច្នេះ​ថា តើ​អ្នក​រាល់​គ្នា​ទុក​ចិត្ត​អាង​ដល់​អ្វី បាន​ជា​ចេះ​តែ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​នេះ ចង់​ឲ្យ​យើង​មក​ឡោម‌ព័ទ្ធ​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 «ព្រះ‌ចៅ​សាន‌ហេ‌រីប ជា​ស្ដេច​ស្រុក​អាស្ស៊ីរី មាន​ព្រះ‌បន្ទូល​ថា “តើ​អ្នក​រាល់​គ្នា​មាន​អ្វី​ជា​បង្អែក​បាន​ជា​ទ្រាំ​លំបាក នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​បែប​នេះ?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 សាន‌ហេ‌រីប ជា​ស្តេច​អាសស៊ើរ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា តើ​ឯង​រាល់​គ្នា​ទុក​ចិត្ត​អាង​ដល់​អ្វី បាន​ជា​ចេះ​តែ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​នេះ ចង់​ឲ្យ​យើង​មក​ឡោម‌ព័ទ្ធ​ឯង​ដូច្នេះ

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 32:10
4 ការដាក់ឲ្យឆ្លើយតបគ្នា  

មេ‌ទ័ព​របស់​ស្តេច​រ៉ាប់សា‌កេ​ពោល​ថា៖ «សូម​អស់​លោក​ជម្រាប​ស្តេច​ហេ‌សេគា​ដូច​ត​ទៅ: ស្តេច គឺ​ស្តេច​របស់​ស្រុក​អាស្ស៊ី‌រី សួរ​ថា “តើ​ស្តេច​ពឹង​ផ្អែក​លើ​អ្វី បាន​ជា​មាន​ចិត្ត​អង់‌អាច​បែប​នេះ?


ស្តេច​ហេសេ‌គា​បញ្ឆោត​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ស្លាប់ ដោយ​អត់​បាយ អត់​ទឹក គឺ​ស្តេច​ប្រាប់​ថា “អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង នឹង​រំដោះ​យើង​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ស្តេច​ស្រុក​អាស្ស៊ី‌រី​មិន​ខាន”។


បន្ទាប់​មក​ស្តេច​សាន‌ហេ‌រីប ស្តេច​ស្រុក​អាស្ស៊ី‌រី ចាត់​អ្នក​បម្រើ​ឲ្យ​មក​ក្រុង​យេរូ‌សាឡឹម ក្នុង​ពេល​ដែល​ស្តេច​នៅ​ក្បែរ​ក្រុង​ឡាគីស ជា​មួយ​កង‌ទ័ព​ទាំង​អស់។ ស្តេច​បាន​ចាត់​ពួក​គេ​ឲ្យ​មក​ជួប​ស្តេច​ហេសេ‌គា ជា​ស្តេច​ស្រុក​យូដា និង​ប្រជា‌ជន​យូដា​ទាំង​អស់ ដែល​ស្ថិត​នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ប្រកាស​ដូច​ត​ទៅ៖


មេ‌ទ័ព​របស់​ស្តេច​សានហេ‌រីប​ពោល​ថា៖ «សូម​អស់​លោក​ទៅ​ជម្រាប​ស្តេច​ហេ‌សេគា​ដូច​ត​ទៅ: មហាក្សត្រ‌ធិរាជ គឺ​ស្តេច​របស់​ស្រុក​អាស្ស៊ីរី មាន​ប្រសាសន៍​ថា តើ​ស្តេច​មាន​អ្វី​បាន​ជា​មាន​ចិត្ត​អង់‌អាច​បែប​នេះ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម