ព្រះបាទរេហូបោមគ្រងរាជ្យលើជនជាតិអ៊ីស្រាអែលដែលរស់នៅតាមក្រុងទាំងឡាយ ក្នុងស្រុកយូដា។
២ របាក្សត្រ 12:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះបាទរេហូបោមពង្រឹងរាជសម្បត្តិ និងអំណាចរឹងមាំហើយ ស្ដេចបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះអម្ចាស់ រីឯប្រជាជនក៏ប្រព្រឹត្តដូចស្ដេចដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលរាជ្យរបស់រេហូបោមបានរឹងមាំ ហើយស្ដេចមានអំណាចកាន់តែខ្លាំងឡើង ទ្រង់បានបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ហើយប្រជាជនអ៊ីស្រាអែលទាំងអស់ក៏ប្រព្រឹត្តតាមទ្រង់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលរាជ្យរបស់រេហូបោមបានមាំមួន ហើយទ្រង់មានអំណាចឡើង នោះទ្រង់ នឹងពួកអ៊ីស្រាអែលទាំងអស់ ក៏បោះបង់ចោលក្រិត្យវិន័យរបស់ព្រះយេហូវ៉ាចេញ អាល់គីតាប កាលស្តេចរេហូបោមពង្រឹងរាជសម្បត្តិ និងអំណាចរឹងមាំហើយ ស្តេចបោះបង់ចោលហ៊ូកុំរបស់អុលឡោះតាអាឡា រីឯប្រជាជនក៏ប្រព្រឹត្តដូចគាត់ដែរ។ |
ព្រះបាទរេហូបោមគ្រងរាជ្យលើជនជាតិអ៊ីស្រាអែលដែលរស់នៅតាមក្រុងទាំងឡាយ ក្នុងស្រុកយូដា។
ព្រះបាទរេហូបោម ជាបុត្ររបស់ព្រះបាទសាឡូម៉ូនឡើងសោយរាជ្យលើស្រុកយូដា ក្នុងជន្មាយុសែសិបមួយវស្សា។ ស្ដេចសោយរាជ្យបានដប់ប្រាំពីរវស្សា នៅក្រុងយេរូសាឡឹម ជាក្រុងដែលព្រះអម្ចាស់បានជ្រើសរើសពីក្នុងចំណោមទឹកដីនៃកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ សម្រាប់ព្រះនាមរបស់ព្រះអង្គ។ មាតារបស់ស្ដេចមាននាមថាណាអាម៉ា ជាជនជាតិអាំម៉ូន។
គេនឹងឆ្លើយប្រាប់អ្នកទាំងនោះថា “ជនជាតិអ៊ីស្រាអែលបានបោះបង់ចោលព្រះអម្ចាស់ ជាព្រះរបស់ពួកគេ គឺព្រះដែលបាននាំដូនតារបស់ពួកគេចេញពីស្រុកអេស៊ីប។ ពួកគេជំពាក់ចិត្តនឹងព្រះដទៃ ហើយគោរពបម្រើ និងថ្វាយបង្គំព្រះទាំងនោះ។ ហេតុនេះហើយបានជាព្រះអម្ចាស់ធ្វើឲ្យពួកគេរងទុក្ខវេទនា”»។
រីឯប្រជាជនយូដាវិញក៏ដូច្នោះដែរ ពួកគេពុំបានកាន់តាមបទបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួនទេ តែពួកគេបែរជានាំគ្នាធ្វើតាមច្បាប់ដែលជនជាតិអ៊ីស្រាអែលបានបង្កើតទៅវិញ។
ដូច្នេះ ពួកគេពង្រឹងអាណាចក្រយូដា និងជួយគាំទ្រព្រះបាទរេហូបោម ជាបុត្ររបស់ព្រះបាទសាឡូម៉ូន ក្នុងរយៈពេលបីឆ្នាំ ដ្បិតក្នុងអំឡុងពេលបីឆ្នាំនោះ គេដើរតាមមាគ៌ារបស់ព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូន។
ស្ដេចប្រព្រឹត្តដោយឈ្លាសវៃ ដោយចាត់បុត្រឯទៀតៗឲ្យទៅរស់នៅតាមក្រុងដែលមានកំពែងរឹងមាំនានា ក្នុងស្រុកយូដា និងបេនយ៉ាមីន ព្រមទាំងឧបត្ថម្ភស្បៀងយ៉ាងបរិបូណ៌ និងរកភរិយាជាច្រើនឲ្យបុត្រទាំងនោះផង។
«ចូរប្រាប់រេហូបោម ជាបុត្ររបស់សាឡូម៉ូន ស្ដេចស្រុកយូដា ព្រមទាំងជនជាតិអ៊ីស្រាអែលទាំងអស់ ក្នុងកុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធបេនយ៉ាមីនថា
ព្រះបាទរេហូបោមបានពង្រឹងអំណាច ហើយសោយរាជ្យនៅក្រុងយេរូសាឡឹម។ កាលស្ដេចឡើងសោយរាជ្យ ស្ដេចមានជន្មាយុសែសិបមួយព្រះវស្សា ហើយសោយរាជ្យបានដប់ប្រាំពីរឆ្នាំ នៅក្រុងយេរូសាឡឹម ជាក្រុងដែលព្រះអម្ចាស់បានជ្រើសរើសពីក្នុងចំណោមទឹកដីនៃកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ សម្រាប់ព្រះនាមរបស់ព្រះអង្គ។ មាតារបស់ស្ដេចមាននាមថាណាអាម៉ា ជាជនជាតិអាំម៉ូន។
ពួកគេបោះបង់ចោលព្រះដំណាក់របស់ព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ខ្លួន ហើយគោរពបម្រើព្រះអាសេរ៉ា និងព្រះក្លែងក្លាយឯទៀតៗ។ កំហុសនេះបណ្ដាលឲ្យព្រះអម្ចាស់ ទ្រង់ព្រះពិរោធទាស់នឹងអ្នកស្រុកយូដា ព្រមទាំងអ្នកក្រុងយេរូសាឡឹម។
អ្នករាល់គ្នាជាប្រជាជាតិមានបាប ជាប្រជាជនដែលប្រព្រឹត្តអំពើអាក្រក់ ជាពូជមនុស្សខិលខូច ជាអំបូរពុករលួយ អ្នករាល់គ្នាត្រូវវេទនាជាពុំខាន! អ្នករាល់គ្នាបានបោះបង់ចោលព្រះអម្ចាស់ អ្នករាល់គ្នាបានមើលងាយ ព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល ហើយបែរខ្នងដាក់ព្រះអង្គទៀតផង!
(សូមឲ្យអ្នកនៅជំនាន់នេះយក ព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅពិចារណាចុះ!) អ៊ីស្រាអែលអើយ តើយើងប្រៀបបាននឹង វាលរហោស្ថាន ឬស្រុកដ៏ងងឹត សម្រាប់អ្នករាល់គ្នាឬ? ហេតុអ្វីបានជាប្រជាជនរបស់យើងពោលថា “យើងជាមនុស្សមានសេរីភាព យើងមិនចង់វិលទៅរកព្រះអង្គវិញទេ!”។
ពេលអេប្រាអ៊ីមហាមាត់និយាយ ប្រជាជនញ័ររន្ធត់គ្រប់ៗគ្នា អេប្រាអ៊ីមជាមេដឹកនាំរបស់ស្រុកអ៊ីស្រាអែល ប៉ុន្តែ គេមានទោស ព្រោះតែគោរពព្រះបាល ហើយគេក៏បាត់បង់ជីវិត។
អ្នកធ្វើតាមច្បាប់របស់ស្ដេចអ៊ុមរី និងប្រព្រឹត្តតាមអំពើទាំងប៉ុន្មាន ដែលរាជវង្សស្ដេចអហាប់ធ្លាប់ប្រព្រឹត្ត អ្នករស់នៅតាមទម្លាប់របស់ពួកគេ។ ហេតុនេះហើយបានជាយើងធ្វើឲ្យអ្នកត្រូវតក់ស្លុត ហើយអ្នកក្រុងត្រូវគេប្រមាថមាក់ងាយ។ អ្នករាល់គ្នានឹងរងនូវភាពអាម៉ាស់នៃប្រជាជន របស់យើង»។
យេស៊ូរូន បានធំធាត់ មានកម្លាំងរឹងប៉ឹង (ពិតមែនហើយ អ្នកបានធំធាត់ និងមាំមួន!) ហើយគេក៏បោះបង់ចោលព្រះជាម្ចាស់ ដែលបានបង្កើតខ្លួនមក គេបានមាក់ងាយព្រះអង្គដែលជាថ្មដា និងជាព្រះសង្គ្រោះរបស់ខ្លួន។
អ្នកបានប្រមាថមាក់ងាយព្រះអង្គ ដែលជាថ្មដា ហើយបានបង្កើតអ្នកមក អ្នកបានបំភ្លេចព្រះជាម្ចាស់ដែលផ្ដល់ជីវិត ឲ្យអ្នក។
រាល់ពេលដែលពួកគេចេញទៅច្បាំង ព្រះអម្ចាស់ធ្វើឲ្យពួកគេបរាជ័យជានិច្ច ដូចទ្រង់មានព្រះបន្ទូលព្រមានរួចស្រេចហើយ។ ដូច្នេះ ពួកគេកើតទុក្ខវេទនាយ៉ាងខ្លាំង។