២ ពង្សាវតារក្សត្រ 9:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
ព្រះបាទយ៉ូរ៉ាមបញ្ជាឲ្យគេទឹមរាជរថ ហើយឡើងគង់លើរាជរថនោះ។ រីឯព្រះបាទអហាស៊ីយ៉ាក៏ឡើងគង់លើរាជរថរបស់ស្ដេចដែរ។ ព្រះរាជាទាំងពីរអង្គយាងចេញទៅរកលោកយេហ៊ូវ ហើយជួបគ្នានៅត្រង់ចម្ការរបស់លោកណាបោត ជាអ្នកស្រុកយេសរាល។
សូមមើលជំពូក
ព្រះបាទយ៉ូរ៉ាមបង្គាប់ថា៖ «ចូររៀបចំ» គេក៏ទឹមព្រះរាជរថថ្វាយទ្រង់ រួចព្រះបាទយ៉ូរ៉ាម ជាស្តេចអ៊ីស្រាអែល និងព្រះបាទអ័ហាស៊ីយ៉ា ជាស្តេចយូដា ទ្រង់គង់នៅរថមួយរៀងអង្គ ចេញទៅជួបនឹងព្រះបាទយេហ៊ូវ បានប្រទះគ្នានៅត្រង់តំបន់របស់ណាបោត ជាអ្នកស្រុកយេសរាល។
សូមមើលជំពូក
នោះយ៉ូរ៉ាមបង្គាប់ថា ចូររៀបចំឡើង គេក៏ទឹមព្រះរាជរថថ្វាយទ្រង់ រួចយ៉ូរ៉ាម ជាស្តេចអ៊ីស្រាអែល នឹងអ័ហាស៊ីយ៉ា ជាស្តេចយូដា ទ្រង់គង់នៅរថ១រៀងអង្គ ចេញទៅចួបនឹងយេហ៊ូវ បានប្រទះគ្នានៅត្រង់តំបន់របស់ណាបោត ជាអ្នកស្រុកយេសរាល
សូមមើលជំពូក
ស្តេចយ៉ូរ៉ាមបញ្ជាឲ្យគេទឹមរទេះ ហើយឡើងជិះលើរទេះនោះ។ រីឯស្តេចអហាស៊ីយ៉ា ក៏ឡើងជិះលើរទេះរបស់ស្តេចដែរ។ ស្តេចទាំងពីរចេញទៅរកលោកយេហ៊ូវ ហើយជួបគ្នានៅត្រង់ចម្ការរបស់លោកណាបោត ជាអ្នកស្រុកយេសរាល។
សូមមើលជំពូក