ស្ដេចអ៊ីស្រាអែលមានរាជឱង្ការតបថា៖ «បពិត្រព្រះករុណាជាអម្ចាស់ទូលបង្គំ និងអ្វីៗទាំងប៉ុន្មានដែលទូលបង្គំមាន សុទ្ធជាកម្មសិទ្ធិរបស់ព្រះករុណា ដូចព្រះករុណាមានរាជឱង្ការមែន»។
២ ពង្សាវតារក្សត្រ 16:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអហាសចាត់អ្នកនាំសារឲ្យទៅទូលព្រះចៅទីកឡាត-ពីលេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរីថា៖ «ទូលបង្គំជាអ្នកបម្រើ និងជាកូនចៅរបស់ព្រះករុណា សូមព្រះករុណាយាងមករំដោះទូលបង្គំ ឲ្យរួចផុតពីកណ្ដាប់ដៃរបស់ស្ដេចស្រុកស៊ីរី និងស្ដេចស្រុកអ៊ីស្រាអែល ដែលលើកគ្នាមកវាយទូលបង្គំផង»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ អ័ហាសចាត់សារទៅទីកាឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរថា «ទូលបង្គំនេះជាអ្នកបម្រើ ហើយជាបុត្ររបស់ទ្រង់ ហេតុនេះ សូមទ្រង់ឡើងមកជួយទូលបង្គំ ឲ្យរួចពីកណ្ដាប់ដៃនៃស្តេចស៊ីរី និងស្តេចអ៊ីស្រាអែល ដែលគេបានលើកគ្នាមកទាស់នឹងទូលបង្គំផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ អ័ហាសទ្រង់ចាត់សារ ឲ្យទៅឯទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរថា ទូលបង្គំនេះជាអ្នកបំរើ ហើយជាបុត្ររបស់ទ្រង់ ហេតុនេះសូមទ្រង់ឡើងមកជួយទូលបង្គំ ឲ្យរួចពីកណ្តាប់ដៃនៃស្តេចស៊ីរី នឹងស្តេចអ៊ីស្រាអែល ដែលគេបានលើកគ្នាមកទាស់នឹងទូលបង្គំផង អាល់គីតាប ស្តេចអហាសចាត់អ្នកនាំសារឲ្យទៅជម្រាបស្តេចទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាស្ស៊ីរីថា៖ «ខ្ញុំជាអ្នកបម្រើ និងជាកូនចៅរបស់ស្តេច សូមស្តេចមករំដោះខ្ញុំ ឲ្យរួចផុតពីកណ្តាប់ដៃរបស់ស្តេចស្រុកស៊ីរី និងស្តេចស្រុកអ៊ីស្រអែល ដែលលើកគ្នាមកវាយខ្ញុំផង»។ |
ស្ដេចអ៊ីស្រាអែលមានរាជឱង្ការតបថា៖ «បពិត្រព្រះករុណាជាអម្ចាស់ទូលបង្គំ និងអ្វីៗទាំងប៉ុន្មានដែលទូលបង្គំមាន សុទ្ធជាកម្មសិទ្ធិរបស់ព្រះករុណា ដូចព្រះករុណាមានរាជឱង្ការមែន»។
ក្នុងរជ្ជកាលព្រះបាទពេកា ជាស្ដេចស្រុកអ៊ីស្រាអែល ព្រះចៅទីកឡាត-ពីលេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរី បានវាយដណ្ដើមយកទីក្រុងអ៊ីយ៉ូន ក្រុងអេបិល-បេត-មាកា ក្រុងយ៉ាណូហា ក្រុងកេដេស ក្រុងហាសោរ ស្រុកកាឡាដ ស្រុកកាលីឡេ និងស្រុកណែបថាលីទាំងមូល ព្រមទាំងកៀរអ្នកស្រុកនោះយកទៅជាឈ្លើយនៅស្រុកអាស្ស៊ីរី។
ព្រះអម្ចាស់គង់នៅជាមួយស្ដេច ដូច្នេះ ស្ដេចទទួលជោគជ័យក្នុងគ្រប់កិច្ចការដែលស្ដេចធ្វើ។ ព្រះបាទហេសេគាបានបះបោរប្រឆាំងនឹងស្ដេចស្រុកអាស្ស៊ីរី ហើយរំដោះខ្លួនរួចផុតពីនឹមរបស់ស្ដេចនោះ។
ហេតុនេះ ព្រះរបស់ជនជាតិអ៊ីស្រាអែលបានបណ្ដាលចិត្តព្រះបាទពូល និងព្រះបាទទីកឡាត-ពីលេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរី ឲ្យវាយលុកទឹកដីរបស់ពួកគេ។ ព្រះបាទទីកឡាត-ពីលេស៊ើរក៏បានកៀរកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ទៅជាឈ្លើយសឹក នៅតំបន់ហាឡា ហាបោរ និងហារ៉ា ដែលនៅក្បែរទន្លេនៃស្រុកកូសាន ហើយពួកគេរស់នៅទីនោះរហូតដល់សព្វថ្ងៃ។
ព្រះចៅទីកឡាត-ពេលេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរី បានលើកទ័ពមកវាយព្រះបាទអហាស និងចាត់ទុកស្ដេចជាសត្រូវ គឺពុំបានជួយគាំទ្រស្ដេចឡើយ។
ព្រះអម្ចាស់អើយ ព្រះអង្គបានបោះបង់ចោល ពូជពង្សរបស់លោកយ៉ាកុបដែលជាប្រជារាស្ត្ររបស់ព្រះអង្គ ព្រោះមានគ្រូមន្តអាគមពីទិសខាងកើត នៅពេញក្នុងស្រុករបស់គេ ពួកគេមានគ្រូទាយច្រើនដូចនៅស្រុកភីលីស្ទីន ប្រជាជនរបស់ព្រះអង្គចងសម្ពន្ធមិត្ត ជាមួយជនបរទេស។
អ្នកធ្លាប់ចាត់ទុកខ្មាំងសត្រូវជាសម្ពន្ធមិត្ត ពេលពួកគេមកបំផ្លាញអ្នក តើអ្នកថ្លែងដូចម្ដេចទៅ? អ្នកនឹងឈឺចាប់យ៉ាងខ្លាំង ដូចស្ត្រីដែលហៀបនឹងសម្រាលកូន។
ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា ជនណាផ្ញើជីវិតលើមនុស្ស ហើយទុកចិត្តលើអ្វីៗដែលជាលោកីយ៍ ដោយបែរចិត្តចេញពីព្រះអម្ចាស់ ជននោះមុខជាត្រូវបណ្ដាសាពុំខាន!
យើងទន្ទឹងរង់ចាំរហូតដល់ផ្សាភ្នែក តែមិនឃើញមាននរណាមកសង្គ្រោះសោះ យើងឃ្លាំមើល ហើយឃ្លាំមើលទៀត តែគ្មានប្រជាជាតិណាមួយសង្គ្រោះយើងទេ។
ដោយនាងពុំស្កប់ចិត្ត នាងក៏ប្រព្រឹត្តអំពើពេស្យាចារជាមួយជនជាតិអាស្ស៊ីរី ។ ប៉ុន្តែ ទោះបីនាងបានប្រព្រឹត្តអំពើពេស្យាចារជាមួយអ្នកទាំងនោះក្ដី ក៏នាងនៅតែពុំស្កប់ដដែល។
នាងឈ្លក់ចិត្តនឹងជនជាតិអាស្ស៊ីរី ជាទាហាន ទេសាភិបាល និងចៅក្រម។ អ្នកទាំងនោះស្លៀកពាក់យ៉ាងស្អាត ជាអ្នកជិះសេះដ៏ចំណានមានវ័យក្មេង និងរូបរាងសង្ហា។
អូហូឡាបានក្បត់ចិត្តយើងទៅប្រព្រឹត្តពេស្យាចារ ហើយបែរទៅសហាយស្មន់ជាមួយពួកអាស្ស៊ីរីជាទាហាន
ស្រុកអាស្ស៊ីរីពុំអាចសង្គ្រោះយើងខ្ញុំបានទេ យើងខ្ញុំក៏លែងជិះសេះទៅច្បាំងទៀតដែរ យើងខ្ញុំលែងហៅរូបព្រះ ដែលជាស្នាដៃរបស់យើងខ្ញុំថាជា “ព្រះរបស់យើងខ្ញុំ” ទៀតហើយ។ មានតែព្រះអង្គទេ ដែលមានព្រះហឫទ័យ អាណិតអាសូរដល់ជនកំព្រា។
អេប្រាអ៊ីមប្រៀបបាននឹងសត្វព្រាបដ៏ល្ងីល្ងើ គ្មានប្រាជ្ញាទាល់តែសោះ ពួកគេហៅស្រុកអេស៊ីបឲ្យមកជួយ ពួកគេរត់ទៅពឹងស្រុកអាស្ស៊ីរី។