Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 16:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ដោយ​នាង​ពុំ​ស្កប់​ចិត្ត នាង​ក៏​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​ជា​មួយ​ជន‌ជាតិ​អាស្ស៊ីរី ។ ប៉ុន្តែ ទោះ​បី​នាង​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​ជា​មួយ​អ្នក​ទាំង​នោះ​ក្ដី ក៏​នាង​នៅ​តែ​ពុំ​ស្កប់​ដដែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 អ្នក​បាន​ភប់​ប្រសព្វ​នឹង​សាសន៍​អាស‌ស៊ើរ​ដែរ ដ្បិត​អ្នក​មិន​ចេះ​ឆ្អែត‌ឆ្អន់​ឡើយ អ្នក​បាន​រួម‌បវេណី​នឹង​គេ ក៏​នៅ​តែ​មិន​ស្កប់‌ស្កល់​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ឯង​បាន​ភប់‌ប្រសព្វ​នឹង​សាសន៍​អាសស៊ើរដែរ ដ្បិត​ឯង​មិន​ចេះ​ឆ្អែត‌ឆ្អន់​ឡើយ អើ ឯង​បាន​រួម‌បវេណី​នឹង​គេ ក៏​នៅ​តែ​មិន​ស្កប់‌ស្កល់​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

28 ដោយ​នាង​ពុំ​ស្កប់​ចិត្ត នាង​ក៏​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​ជា​មួយ​ជន‌ជាតិ​អាស្ស៊ីរី។ ប៉ុន្តែ ទោះ​បី​នាង​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​ជា​មួយ​អ្នក​ទាំង​នោះ​ក្ដី ក៏​នាង​នៅ​តែ​ពុំ​ស្កប់​ដដែល។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 16:28
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បាទ​អហាស​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ព្រះ‌ចៅ​ទីក‌ឡាត-‌ពីលេ‌ស៊ើរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី​ថា៖ «ទូលបង្គំ​ជា​អ្នក​បម្រើ និង​ជា​កូន​ចៅ​របស់​ព្រះ‌ករុណា សូម​ព្រះ‌ករុណា​យាង​មក​រំដោះ​ទូលបង្គំ ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​ស៊ីរី និង​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ដែល​លើក​គ្នា​មក​វាយ​ទូលបង្គំ​ផង»។


«ម៉ាណា‌សេ ជា​ស្ដេច​ស្រុក​យូដា បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នេះ គឺ​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ច្រើន​ជាង​ជន‌ជាតិ​អាម៉ូរី កាល​ពី​មុន ហើយ​គេ​ក៏​បាន​នាំ​ជន‌ជាតិ​យូដា​ប្រព្រឹត្ត​អំពើ​បាប ដោយ​គោរព​រូប​ព្រះ​ក្លែង‌ក្លាយ​ដែរ។


នៅ​គ្រា​នោះ ព្រះ‌បាទ​អហាស​ចាត់​អ្នក​នាំ​សារ​ទៅ​ពឹង​ស្ដេច​ស្រុក​អាស្ស៊ីរី​ឲ្យ​មក​ជួយ


ស្ដេច​ធ្វើ​យញ្ញ‌បូជា​ដល់​ព្រះ​ទាំង‌ឡាយ​នៃ​ក្រុង​ដាម៉ាស ដែល​បាន​ប្រហារ​ឈ្នះ​ស្ដេច ដ្បិត​ស្ដេច​គិត​ថា «ព្រះ​របស់​ស្ដេច​ស្រុក​ស៊ីរី​តែងតែ​ជួយ​ស្ដេច​ស្រុក​អាស្ស៊ីរី ដូច្នេះ ខ្ញុំ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​ទាំង​នោះ ដើម្បី​ឲ្យ​ទ្រង់​យាង​មក​ជួយ​ខ្ញុំ​ដែរ!»។ ប៉ុន្តែ ព្រះ​ទាំង​នោះ​បណ្ដាល​ឲ្យ​ស្ដេច និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​វិនាស។


ឥឡូវ​នេះ តើ​មាន​អ្វី​ទាក់‌ទាញ​អ្នក​ឲ្យ​ទៅ ស្រុក​អេស៊ីប ទៅ​រក​ផឹក​ទឹក​ទន្លេ​នីល​ឬ? តើ​មាន​អ្វី​ទាក់‌ទាញ​អ្នក​ឲ្យ​ទៅ​ស្រុក​អាស្ស៊ីរី ទៅ​រក​ផឹក​ទឹក​ទន្លេ​អឺប្រាត​ឬ?


ហេតុ​អ្វី​បាន​ជា​អ្នក​ឆាប់​ដូរ​គំនិត​ដូច្នេះ ស្រុក​អេស៊ីប​នឹង​ធ្វើ​ឲ្យ​អ្នក​ខក​ចិត្ត ដូច ស្រុក​អាស្ស៊ីរី​ធ្លាប់​ធ្វើ​ឲ្យ​អ្នក​ខក​ចិត្ត​ដែរ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ពេល​បុរស​ម្នាក់​លែង‌លះ​ភរិយា ហើយ​ភរិយា​ចាក​ចេញ​ទៅ​មាន​ប្ដី​មួយ​ទៀត បុរស​នោះ​អាច​វិល​ទៅ​រក​នាង​វិញ​បាន​ឬ? ទេ បើ​ធ្វើ​ដូច្នេះ ស្រុក​ទេស​មុខ​ជា​ត្រូវ​សៅហ្មង​មិន​ខាន។ អ៊ីស្រា‌អែល​អើយ ចំណែក​ឯ​អ្នក​វិញ អ្នក​បាន​ទៅ​ផិត​ក្បត់​ជា​មួយ​ព្រះ​ជា​ច្រើន តើ​អ្នក​ចង់​ឲ្យ​យើង​ទទួល​អ្នក​វិញ​ឬ? - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


នាង​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​កាន់​តែ​ច្រើន​ឡើងៗ​ជា​មួយ​ជន‌ជាតិ​បាប៊ី‌ឡូន​ជា​អ្នក​ជំនួញ ប៉ុន្តែ នាង​នៅ​តែ​ពុំ​ស្កប់​ចិត្ត​ដដែល។


គេ​នឹង​យក​រូប​កូន​គោ​នេះ​ទៅ​ស្រុក​អាស្ស៊ីរី ថ្វាយ​ព្រះចៅ​អធិរាជ។ អេប្រាអ៊ីម​នឹង​ត្រូវ​អាម៉ាស់ អ៊ីស្រា‌អែល​នឹង​ត្រូវ​បាក់​មុខ ព្រោះ​តែ​នយោ‌បាយ​របស់​ខ្លួន ។


គ្រា​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​សា​ជា​ថ្មី ដោយ​នាំ​គ្នា​គោរព​បម្រើ​ព្រះ​បាល ព្រះ‌អាស‌ថារ៉ូត ព្រម​ទាំង​ព្រះ​នានា​របស់​ជន‌ជាតិ​ស៊ីរី ព្រះ​របស់​ជន‌ជាតិ​ស៊ីដូន ព្រះ​របស់​ជន‌ជាតិ​ម៉ូអាប់ ព្រះ​របស់​ជន‌ជាតិ​អាំម៉ូន និង​ព្រះ​របស់​ជន‌ជាតិ​ភីលីស្ទីន​ទៀត​ផង។ គេ​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ហើយ​មិន​គោរព​ថ្វាយ‌បង្គំ​ព្រះអង្គ​ទៀត​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម