Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 23:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 អូហូ‌ឡា​បាន​ក្បត់​ចិត្ត​យើង​ទៅ​ប្រព្រឹត្ត​ពេស្យា‌ចារ ហើយ​បែរ​ទៅ​សហាយ‌ស្មន់​ជា​មួយ​ពួក​អាស្ស៊ីរី​ជា​ទាហាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ឯ​អូហូ‌ឡា នាង​ក៏​ធ្វើ​ជា​ពេស្យា ក្នុង​កាល​ដែល​ធ្វើ​ជា​ប្រពន្ធ​របស់​យើង វា​ជាប់​ចិត្ត​នឹង​សហាយ​វា គឺ​សាសន៍​អាស‌ស៊ើរ ជាទាហាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ឯ​អូហូ‌ឡា នាង​ក៏​ធ្វើ​ជា​សំផឹង ក្នុង​កាល​ដែល​ធ្វើ​ជា​ប្រពន្ធ​របស់​អញ វា​ជាប់​ចិត្ត​នឹង​សហាយ​វា គឺ​នឹង​សាសន៍​អាសស៊ើរ ជា​អ្នក​ជិត​ខាង​វា

សូមមើលជំពូក ចម្លង

អាល់គីតាប

5 អូហូ‌ឡា​បាន​ក្បត់​ចិត្ត​យើង​ទៅ​ប្រព្រឹត្ត​ពេស្យា‌ចារ ហើយ​បែរ​ទៅ​សហាយ‌ស្មន់​ជា​មួយ​ពួក​អាស្ស៊ីរី​ជា​ទាហាន

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 23:5
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បោះ​បង់​ចោល​អ៊ីស្រា‌អែល ព្រោះ​តែ​ព្រះ‌បាទ​យេរ៉ូ‌បោម​ប្រព្រឹត្ត​អំពើ​បាប និង​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ»។


អ្នក​បាន​ប្រព្រឹត្ត​អាក្រក់​ជាង​អស់​អ្នក​មុនៗ​ទៅ​ទៀត គឺ​អ្នក​បាន​ធ្វើ​រូប​ព្រះ​ផ្សេងៗ ព្រម​ទាំង​សិត​ធ្វើ​រូប​បដិមា ដើម្បី​បញ្ឆេះ​កំហឹង​របស់​យើង ហើយ​អ្នក​បាន​បែរ​ខ្នង​ដាក់​យើង​ថែម​ទៀត។


ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ និង​ដើរ​តាម​ផ្លូវ​របស់​បិតា គឺ​ទ្រង់​ប្រព្រឹត្ត​អំពើ​បាប ហើយ​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ។


ហេតុ‌ការណ៍​នេះ​កើត​មាន ព្រោះ​តែ​អំពើ​បាប​ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម​ប្រព្រឹត្ត ហើយ​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ ជា​ហេតុ​បណ្ដាល​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទ្រង់​ព្រះ‌ពិរោធ។


ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម ដោយ​គោរព​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ ដូច​ជន‌ជាតិ​អាម៉ូរី ដែល​ព្រះ‌អម្ចាស់​បាន​បណ្ដេញ​ចេញ​ពី​មុខ​ប្រជា‌ជន​អ៊ីស្រា‌អែល។


គ្រា​នោះ ព្រះ‌ចៅ​ពូល ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បាន​វាយ​លុក​ចូល​ស្រុក​អ៊ីស្រា‌អែល តែ​ព្រះ‌បាទ​មណា‌ហិម យក​ប្រាក់​មួយ​ពាន់​ហាប​ថ្វាយ​ព្រះ‌ចៅ​ពូល សូម​ឲ្យ​ស្ដេច​នោះ​ជួយ​ពង្រឹង​អំណាច​របស់​ខ្លួន។


ព្រះ‌បាទ​អហាស​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ព្រះ‌ចៅ​ទីក‌ឡាត-‌ពីលេ‌ស៊ើរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី​ថា៖ «ទូលបង្គំ​ជា​អ្នក​បម្រើ និង​ជា​កូន​ចៅ​របស់​ព្រះ‌ករុណា សូម​ព្រះ‌ករុណា​យាង​មក​រំដោះ​ទូលបង្គំ ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​ស៊ីរី និង​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ដែល​លើក​គ្នា​មក​វាយ​ទូលបង្គំ​ផង»។


គ្រា​នោះ ព្រះ‌ចៅ​សាលម៉ា‌នេស៊ើរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បាន​លើក​ទ័ព​មក​ច្បាំង​នឹង​ព្រះ‌បាទ​ហូស៊ា។ ព្រះ‌បាទ​ហូស៊ា​ក៏​សុំ​ចុះ​ចូល ព្រម​ទាំង​នាំ​សួយសារ‌អាករ​ទៅ​ថ្វាយ​ស្ដេច​ស្រុក​អាស្ស៊ីរី​ផង។


ចូរ​យក​ដាវ​ទៅ​វាយ​ទឹក​ទន្លេ​របស់​ពួក​គេ ឲ្យ​រីង​ស្ងួត! ដ្បិត​ស្រុក​នេះ​ពោរ‌ពេញ​ដោយ​រូប​បដិមា ពួក​គេ​វង្វេង‌វង្វាន់​ទៅ​តាម​រូប​ទីង‌មោង ដ៏​គម្រក់​របស់​ខ្លួន។


ដោយ​នាង​ពុំ​ស្កប់​ចិត្ត នាង​ក៏​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​ជា​មួយ​ជន‌ជាតិ​អាស្ស៊ីរី ។ ប៉ុន្តែ ទោះ​បី​នាង​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​ជា​មួយ​អ្នក​ទាំង​នោះ​ក្ដី ក៏​នាង​នៅ​តែ​ពុំ​ស្កប់​ដដែល។


ហេតុ​នេះ យើង​នឹង​ប្រមូល​សហាយ​ទាំង​អស់​ដែល​ពេញ​ចិត្ត​នាង គឺ​ទាំង​អ្នក​ដែល​នាង​ស្រឡាញ់ ទាំង​អ្នក​ដែល​នាង​ស្អប់ យើង​នឹង​ប្រមូល​ពួក​គេ​ពី​គ្រប់​ទី​កន្លែង​ឲ្យ​មក​ប្រឆាំង​នឹង​នាង។ យើង​នឹង​យក​សម្លៀក‌បំពាក់​ចេញ​ពី​នាង ហើយ​បើក​កេរ‌ខ្មាស​របស់​នាង​ឲ្យ​ពួក​គេ​ឃើញ។


នាង​ឈ្លក់​ចិត្ត​នឹង​ជន‌ជាតិ​អាស្ស៊ីរី ជា​ទាហាន ទេសា‌ភិបាល និង​ចៅ‌ក្រម។ អ្នក​ទាំង​នោះ​ស្លៀក​ពាក់​យ៉ាង​ស្អាត ជា​អ្នក​ជិះ​សេះ​ដ៏​ចំណាន​មាន​វ័យ​ក្មេង និង​រូប​រាង​សង្ហា។


ពេល​ឃើញ​រូប​ទាំង​នោះ នាង​ចាប់​ចិត្ត​ស្នេហា​ភ្លាម ហើយ​ចាត់​អ្នក​នាំ​សារ​ទៅ​ស្រុក​ខាល់ដេ ។


នាង​ឈ្លក់​ចិត្ត​នឹង​ពួក​សហាយ​របស់​នាង ដែល​មាន​សាច់​ឈាម​ដូច​សត្វ​លា និង​ពូកែ​ចែ‌ចង់​ដូច​សេះ​ឈ្មោល។


នាង​បង​ឈ្មោះ អូហូ‌ឡា នាង​ប្អូន​ឈ្មោះ អូហូ‌លីបា។ ពី​មុន​នាង​ទាំង​ពីរ​ជា​ភរិយា​របស់​យើង នាង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី។ អូហូ‌ឡា​គឺ​ក្រុង​សាម៉ារី រីឯ​អូហូ‌លីបា​គឺ​ក្រុង​យេរូ‌សាឡឹម។


នាង​ប្រគល់​ខ្លួន​ទៅ​ឲ្យ​វីរ‌បុរស​អាស្ស៊ីរី​ទាំង​នោះ។ ពេល​នាង​ខូច​ខ្លួន​ជា​មួយ​សហាយ​ទាំង​ប៉ុន្មាន​របស់​នាង នាង​បាន​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​សៅហ្មង ដោយ​គោរព​ព្រះ​ក្លែង‌ក្លាយ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ។


ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រគល់​នាង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សហាយ​នាង គឺ​ជន‌ជាតិ​អាស្ស៊ីរី​ដែល​នាង​ឈ្លក់​ចិត្ត​ជា​ខ្លាំង​នោះ។


គេ​នឹង​យក​រូប​កូន​គោ​នេះ​ទៅ​ស្រុក​អាស្ស៊ីរី ថ្វាយ​ព្រះចៅ​អធិរាជ។ អេប្រាអ៊ីម​នឹង​ត្រូវ​អាម៉ាស់ អ៊ីស្រា‌អែល​នឹង​ត្រូវ​បាក់​មុខ ព្រោះ​តែ​នយោ‌បាយ​របស់​ខ្លួន ។


«អេប្រាអ៊ីម​ចេះ​តែ​នាំ​គ្នា​បោក បញ្ឆោត​យើង កូន​ចៅ​អ៊ីស្រា‌អែល​ចេះ​តែ​បោក‌ប្រាស់​យើង» តែ​យូដា​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌ជាម្ចាស់​នៅ​ឡើយ គេ​ស្មោះ​ត្រង់​នឹង​ព្រះ​ដ៏វិសុទ្ធ។


អេប្រាអ៊ីម​ឃើញ​រោគ​របស់​ខ្លួន យូដា​ក៏​ឃើញ​ដំបៅ​របស់​ខ្លួន​ដែរ ដូច្នេះ អេប្រាអ៊ីម​ទៅ​ពឹង​ស្រុក​អាស្ស៊ីរី គេ​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​គាល់​ព្រះចៅ​អធិរាជ ប៉ុន្តែ ស្ដេច​នោះ​ពុំ​អាច​កែ​រោគ​អ្នក​រាល់​គ្នា ឬ​ព្យាបាល​ដំបៅ​អ្នក​រាល់​គ្នា ឲ្យ​ជា​សះ​បាន​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម