ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 15:29 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្នុង​រជ្ជកាល​ព្រះ‌បាទ​ពេកា ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌ចៅ​ទីក‌ឡាត-‌ពីលេ‌ស៊ើរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បាន​វាយ​ដណ្ដើម​យក​ទីក្រុង​អ៊ីយ៉ូន ក្រុង​អេបិល-‌បេត-‌មាកា ក្រុង​យ៉ា‌ណូ‌ហា ក្រុង​កេដេស ក្រុង​ហា‌សោរ ស្រុក​កាឡាដ ស្រុក​កាលី‌ឡេ និង​ស្រុក​ណែប‌ថាលី​ទាំង​មូល ព្រម​ទាំង​កៀរ​អ្នក​ស្រុក​នោះ​យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​អាស្ស៊ីរី។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ក្នុង​រាជ្យ​ពេកា ជា​ស្តេច​អ៊ីស្រា‌អែល នោះ​ទីកឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាស‌ស៊ើរ ក៏​មក​ចាប់​យក​ក្រុង​អ៊ីយ៉ូន ក្រុង​អេបិល-បេត-ម្អាកា ក្រុង​យ៉ាណូ‌ហា ក្រុង​កេដេស ក្រុង​ហាសោរ និង​ស្រុក​កាឡាត ហើយ​ស្រុក​កាលី‌ឡេ ព្រម​ទាំង​ស្រុក​ណែប‌ថា‌លី​ទាំង​មូល ក៏​ដឹក‌នាំ​ពួក​អ្នក​ស្រុក​ទាំង​នោះ ទៅ​ជា​ឈ្លើយ ដល់​ស្រុក​អាស‌ស៊ើរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​ក្នុង​រាជ្យ​ពេកា ជា​ស្តេច​អ៊ីស្រាអែល នោះ​ទីកឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាសស៊ើរ ក៏​មក​ចាប់​យក​ក្រុង​អ៊ីយ៉ូន ក្រុង​អេបិល-បេត-ម្អាកា ក្រុង​យ៉ាណូហា ក្រុង​កេដេស ក្រុង​ហាសោរ នឹង​ស្រុក​កាឡាត ហើយ​ស្រុក​កាលី‌ឡេ ព្រម​ទាំង​ស្រុក​ណែប‌ថាលី​ទាំង​មូល ក៏​ដឹក‌នាំ​ពួក​អ្នក​ស្រុក​ទាំង​នោះ ទៅ​ជា​ឈ្លើយ ដល់​ស្រុក​អាសស៊ើរ

សូមមើលជំពូក

អាល់គីតាប

ក្នុង​រជ្ជកាល​ស្តេច​ពេកា ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល ស្តេច​ទីក‌ឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាស្ស៊ី‌រី​បាន​វាយ​ដណ្តើម​យក​ទី‌ក្រុង​អ៊ីយ៉ូន ក្រុង​អេបិល-‌បេត-‌មាកា ក្រុង​យ៉ា‌ណូ‌ហា ក្រុង​កេដេស ក្រុង​ហាសោរ ស្រុក​កាឡាដ ស្រុក​កាលីឡេ និង​ស្រុក​ណែប‌ថាលី​ទាំង​មូល ព្រម​ទាំង​កៀរ​អ្នក​ស្រុក​នោះ​យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​អាស្ស៊ី‌រី។

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 15:29
51 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អម្ចាស់​នឹង​វាយ​ជន‌ជាតិ​អ៊ីស្រា‌អែល ពេល​នោះ ពួក​គេ​ប្រៀប​ដូច​ជា​ដើម​ត្រែង​ដែល​ញ័រ​នៅ​ក្នុង​ទឹក។ ព្រះ‌អម្ចាស់​នឹង​ដក​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ទឹក​ដី​ដ៏​ល្អ ដែល​ព្រះអង្គ​ប្រទាន​ដល់​បុព្វបុរស​របស់​ពួក​គេ ព្រះអង្គ​នឹង​កម្ចាត់‌កម្ចាយ​ពួក​គេ​ឲ្យ​ទៅ​នៅ​ខាង​នាយ​ទន្លេ​អឺប្រាត ព្រោះ​ពួក​គេ​ធ្វើ​បង្គោល​ព្រះ​អា‌សេ‌រ៉ា ដែល​បណ្ដាល​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ។


ព្រះ‌បាទ​បេនហា‌ដាដ​យល់​ព្រម​តាម​សំណូម‌ពរ​របស់​ព្រះ‌បាទ​អេសា ហើយ​ចាត់​មេ‌ទ័ព​ឲ្យ​ទៅ​វាយ​ក្រុង​នានា​របស់​ស្រុក​អ៊ីស្រា‌អែល។ ពួក​គេ​វាយ​យក​ក្រុង​អ៊ីយ៉ូន ក្រុង​ដាន់ ក្រុង​អេបិល-‌បេត-‌ម៉ាកា ព្រម​ទាំង​តំបន់​គីនេ‌រ៉ែត​ទាំង​មូល និង​ស្រុក​ណែប‌ថាលី​ទាំង​មូល។


ពេល​នោះ ព្រះ‌បាទ​ហ៊ីរ៉ាម ជា​ស្ដេច​ក្រុង​ទីរ៉ុស បាន​ផ្ដល់​ឈើ​តាត្រៅ ឈើ​កកោះ និង​មាស ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន តាម​តែ​ទ្រង់​ត្រូវ​ការ សម្រាប់​សំណង់​ទាំង​នោះ។ ព្រះ‌បាទ​សាឡូម៉ូន​ក៏​ប្រគល់​ក្រុង​ចំនួន​ម្ភៃ​ក្នុង​ស្រុក​កាលី‌ឡេ ថ្វាយ​ព្រះ‌បាទ​ហ៊ីរ៉ាម​វិញ​ដែរ។


គ្រា​នោះ ព្រះ‌ចៅ​ពូល ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បាន​វាយ​លុក​ចូល​ស្រុក​អ៊ីស្រា‌អែល តែ​ព្រះ‌បាទ​មណា‌ហិម យក​ប្រាក់​មួយ​ពាន់​ហាប​ថ្វាយ​ព្រះ‌ចៅ​ពូល សូម​ឲ្យ​ស្ដេច​នោះ​ជួយ​ពង្រឹង​អំណាច​របស់​ខ្លួន។


ព្រះ‌បាទ​មណា‌ហិម​ទារ​ពន្ធ​ពី​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ គឺ​ម្នាក់ៗ​ត្រូវ​បង់​ពន្ធ​ហា‌សិប​ណែន ដើម្បី​ឲ្យ​បាន​ប្រាក់​យក​ទៅ​ថ្វាយ​ស្ដេច​ស្រុក​អាស្ស៊ីរី។ ដូច្នេះ ស្ដេច​អាស្ស៊ីរី​ក៏​ចាក​ចេញ​ពី​ស្រុក​អ៊ីស្រា‌អែល វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ។


ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ គឺ​ទ្រង់​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​នោះ​ឡើយ។


លោក​ហូស៊ា ជា​កូន​របស់​លោក​អេឡា បាន​ឃុប‌ឃិត​ក្បត់​នឹង​ព្រះ‌បាទ​ពេកា ជា​កូន​របស់​លោក​រេម៉ា‌លា លោក​ធ្វើ​គុត​ស្ដេច ហើយ​ឡើង​សោយ‌រាជ្យ​ជំនួស នៅ​ឆ្នាំ​ទី​ម្ភៃ​នៃ​រជ្ជកាល​ព្រះ‌បាទ​យ៉ូថាម ជា​បុត្រ​របស់​ព្រះ‌បាទ​អសា‌រា ស្ដេច​ស្រុក​យូដា។


ព្រះ‌បាទ​អហាស​យាង​ទៅ​គាល់​ព្រះ‌ចៅ​ទីក‌ឡាត-‌ពីលេ‌ស៊ើរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី នៅ​ក្រុង​ដាម៉ាស។ ស្ដេច​ទត​ឃើញ​អាសនៈ​មួយ​ដែល​ស្ថិត​នៅ​ក្រុង​ដាម៉ាស ស្ដេច​ក៏​ផ្ញើ​គំរូ និង​គម្រោង​សង់​អាសនៈ​នោះ ជូន​លោក​បូជា‌ចារ្យ​អ៊ូរី‌យ៉ា។


ព្រះ‌បាទ​អហាស​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ព្រះ‌ចៅ​ទីក‌ឡាត-‌ពីលេ‌ស៊ើរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី​ថា៖ «ទូលបង្គំ​ជា​អ្នក​បម្រើ និង​ជា​កូន​ចៅ​របស់​ព្រះ‌ករុណា សូម​ព្រះ‌ករុណា​យាង​មក​រំដោះ​ទូលបង្គំ ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​ស៊ីរី និង​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ដែល​លើក​គ្នា​មក​វាយ​ទូលបង្គំ​ផង»។


ដូច្នេះ ព្រះ‌អម្ចាស់​បោះ‌បង់​ចោល​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ព្រះអង្គ​ធ្វើ​ឲ្យ​ពួក​គេ​អាម៉ាស់ ដោយ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ហើយ​ដេញ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ។


ហេតុ​នេះ ព្រះ‌អម្ចាស់​បណ្ដេញ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​ថ្លែង​តាម​រយៈ​ព្យាការី​ទាំង​អស់ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ។ ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​គេ​កៀរ​ចេញ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន នាំ​ទៅ​ស្រុក​អាស្ស៊ីរី​រហូត​ដល់​សព្វ​ថ្ងៃ។


នៅ​ឆ្នាំ​ទី​ប្រាំ​បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​ហូស៊ា ស្ដេច​ស្រុក​អាស្ស៊ីរី​វាយ​យក​បាន​ក្រុង​សាម៉ារី ហើយ​កៀរ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទៅ​ស្រុក​អាស្ស៊ីរី ឲ្យ​ពួក​គេ​រស់​នៅ​ក្រុង​ហាឡា និង​នៅ​តាម​ដង​ទន្លេ​ហាបោ ជា​ទន្លេ​នៃ​ស្រុក​កូសាន ព្រម​ទាំង​នៅ​តាម​ក្រុង​នានា​របស់​ជន‌ជាតិ​មេឌី​ផង។


ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​កៀរ​ប្រជា‌ជន​អ៊ីស្រា‌អែល នាំ​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​អាស្ស៊ីរី ឲ្យ​ពួក​គេ​រស់​នៅ​ក្រុង​ហាឡា និង​នៅ​តាម​ដង​ទន្លេ​ហាបោរ ជា​ទន្លេ​នៃ​ស្រុក​កូសាន ព្រម​ទាំង​នៅ​តាម​ក្រុង​នានា​របស់​ជន‌ជាតិ​មេឌី​ផង។


ព្រះ‌ករុណា​ជ្រាប​ស្រាប់​ហើយ​ថា ស្ដេច​ស្រុក​អាស្ស៊ីរី​នៅ​ជំនាន់​មុនៗ បាន​បំផ្លាញ​នគរ​ទាំង​ប៉ុន្មាន​ថ្វាយ​ផ្ដាច់*​ដល់​ព្រះ​របស់​យើង។ ចុះ​ព្រះ‌ករុណា​វិញ តើ​ព្រះ‌ករុណា​ស្មាន​ថា​នឹង​រួច​ខ្លួន​កើត​ឬ?


អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ សម្លឹង​មុខ​លោក​ហាសែល​មិន​ដាក់​ភ្នែក រួច​លោក​យំ។


ខ្មាំង​សត្រូវ​ក៏​ខាត​បង់​ជីវិត​មនុស្ស​ជា​ច្រើន​នាក់​ដែរ ដ្បិត​ចម្បាំង​នោះ​កើត​ពី​ព្រះ‌ជាម្ចាស់។ ពួក​គេ​តាំង​ទី​លំ‌នៅ​លើ​ទឹក​ដី​របស់​ខ្មាំង រហូត​ដល់​គ្រា​ដែល​ពួក​គេ​ជាប់​ជា​ឈ្លើយ​សឹក។


ហេតុ​នេះ ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​បណ្ដាល​ចិត្ត​ព្រះ‌បាទ​ពូល និង​ព្រះ‌បាទ​ទីកឡាត-‌ពីលេ‌ស៊ើរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី ឲ្យ​វាយ​លុក​ទឹក​ដី​របស់​ពួក​គេ។ ព្រះ‌បាទ​ទីកឡាត-‌ពីលេ‌ស៊ើរ​ក៏​បាន​កៀរ​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ទៅ​ជា​ឈ្លើយ​សឹក នៅ​តំបន់​ហាឡា ហាបោរ និង​ហារ៉ា ដែល​នៅ​ក្បែរ​ទន្លេ​នៃ​ស្រុក​កូសាន ហើយ​ពួក​គេ​រស់​នៅ​ទី​នោះ​រហូត​ដល់​សព្វ​ថ្ងៃ។


និង​បេរ៉ា ដែល​ត្រូវ​ព្រះ‌ចៅ​ទីកឡាត-‌ពីលេ‌ស៊ើរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី នាំ​ទៅ​ជា​ឈ្លើយ ។ លោក​បេរ៉ា​ជា​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​រូបេន។


ព្រះ‌បាទ​បេន‌ហាដាឌ​យល់​ព្រម​តាម​សំណូម​ពរ​របស់​ព្រះ‌បាទ​អេ‌សា ហើយ​ចាត់​មេ‌ទ័ព​ឲ្យ​ទៅ​វាយ​ក្រុង​នានា​របស់​ស្រុក​អ៊ីស្រា‌អែល។ ពួក​គេ​វាយ​យក​ក្រុង​អ៊ីយ៉ូន ក្រុង​ដាន់ ក្រុង​អេបិល-‌ម៉ែម និង​ក្រុង​ទាំង​ប៉ុន្មាន ព្រម​ទាំង​កន្លែង​ផ្ទុក​ស្បៀង នៅ​ស្រុក​ណែប‌ថាលី។


ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដម ប្រកប​ដោយ​ឫទ្ធា‌នុភាព​គួរ​ឲ្យ​ស្ញែង​ខ្លាច ព្រះអង្គ​តែងតែ​រក្សា​សម្ពន្ធ‌មេត្រី ហើយ​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ជានិច្ច។ ឥឡូវ​នេះ សូម​ទ្រង់​មេត្តា​ទត​មក​យើង​ខ្ញុំ ដែល​កំពុង​រង​ទុក្ខ​លំបាក គឺ​ស្ដេច​របស់​យើង​ខ្ញុំ មន្ត្រី​របស់​យើង​ខ្ញុំ បូជា‌ចារ្យ​របស់​យើង​ខ្ញុំ ព្យាការី​របស់​យើង​ខ្ញុំ ដូនតា​របស់​យើង​ខ្ញុំ និង​ប្រជា‌ជន​ទាំង​មូល​របស់​ព្រះអង្គ ចាប់​ពី​ជំនាន់​ស្ដេច​ស្រុក​អាស្ស៊ីរី រហូត​ដល់​សព្វ​ថ្ងៃ​នេះ។


ស្រុក​ទេស​របស់​អ្នក​រាល់​គ្នា​ត្រូវ​ហិន‌ហោច ក្រុង​របស់​អ្នក​រាល់​គ្នា​ត្រូវ​ភ្លើង​ឆេះ​អស់ ជន​បរទេស​ប្លន់​យក​ផល​ពី​ទឹក​ដី របស់​អ្នក​រាល់​គ្នា​នៅ​នឹង​មុខ ដូច​មាន​ខ្មាំង​មក​រាត‌ត្បាត ឥត​ទុក​អ្វី​ឲ្យ​នៅ​សល់​ឡើយ


ឱ​ព្រះ‌អម្ចាស់​អើយ ស្ដេច​ស្រុក​អាស្ស៊ីរី​ពិត​ជា​បាន​កម្ទេច​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន និង​បំផ្លាញ​ទឹក​ដី​របស់​គេ​មែន


ប៉ុន្តែ មុន​ពេល​បុត្រ​នោះ ចេះ​បដិសេធ​អ្វីៗ​ដែល​អាក្រក់ ហើយ​ជ្រើស​យក​អ្វីៗ​ដែល​ល្អ ស្រុក​របស់​ស្ដេច​ទាំង​ពីរ​ដែល​បាន​មក បំភ័យ​ព្រះ‌ករុណា នឹង​ត្រូវ​គេ​បោះ​បង់​ចោល ឲ្យ​នៅ​ស្ងាត់​ជ្រងំ។


នៅ​គ្រា​នោះព្រះ‌អម្ចាស់​នឹង​ជួល​កាំបិត​កោរ ពី​ខាង​នាយ​ទន្លេ​អឺប្រាត - គឺ​ស្ដេច​ស្រុក​អាស្ស៊ីរី - មក​កោរ​សក់ កោរ​រោម​ជើង និង​កោរ​ពុក​ចង្កា​របស់​ប្រជា‌ជាតិ​នេះ ។


ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រគល់​នាង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សហាយ​នាង គឺ​ជន‌ជាតិ​អាស្ស៊ីរី​ដែល​នាង​ឈ្លក់​ចិត្ត​ជា​ខ្លាំង​នោះ។


យើង​នឹង​បំផ្លាញ​ស្រុក​របស់​អ្នក​រាល់​គ្នា ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​ដែល​មក​រស់​នៅ​ក្នុង​ស្រុក​នោះ​ស្រឡាំង‌កាំង។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​អ្នក​ស្រុក​អាំម៉ូន​បាន​ប្រព្រឹត្ត​អំពើ​បាប ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ ព្រោះ​ពួក​គេ​បាន​វះ​ពោះ​ស្ត្រី​មាន​គភ៌ នៅ​ស្រុក​កាឡាដ ដើម្បី​វាត​ទឹក​ដី​របស់​ខ្លួន។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​អ្នក​ក្រុង​ដាម៉ាស​បាន​ប្រព្រឹត្ត​អំពើ​បាប ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ ព្រោះ​ពួក​គេ​បាន​កិន​កម្ទេច​អ្នក​ស្រុក​កាឡាដ នឹង​រនាស់​ដែក។


យើង​នឹង​កៀរ​អ្នក​រាល់​គ្នា​ទៅ​ឆ្ងាយ​ជាង ក្រុង​ដាម៉ាស​ទៅ​ទៀត»។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ​ដែល​មាន​នាម​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល។


ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ យើង​នឹង​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​មួយ​ងើប​ឡើង សង្កត់‌សង្កិន​អ្នក​រាល់​គ្នា ចាប់​តាំង​ពី ច្រក​ចូល​ហា‌ម៉ាត់ រហូត​ដល់​ស្ទឹង​អារ៉ាបា -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល។


កូន​ចៅ​រូបេន និង​កូន​ចៅ​កាដ មាន​ហ្វូង​សត្វ​យ៉ាង​ច្រើន​សម្បើម​ណាស់។ ដោយ​ឃើញ​ថា​ស្រុក​យ៉ា‌ស៊ើរ និង​ស្រុក​កាឡាដ ជា​កន្លែង​ល្អ​សម្រាប់​ហ្វូង​សត្វ​របស់​ពួក​គេ


លោក​ម៉ូសេ​បាន​ប្រគល់​ស្រុក​កាឡាដ​ឲ្យ​ពូជ‌ពង្ស​លោក​ម៉ាកៀរ ជា​កូន​របស់​លោក​ម៉ាណា‌សេ ហើយ​ពួក​គេ​ក៏​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​នោះ។


ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​អ្នក​បាក់​ទ័ព រត់​នៅ​មុខ​ខ្មាំង​សត្រូវ។ អ្នក​ចេញ​ទៅ​វាយ​ពួក​គេ ដោយ​ដើរ​តាម​ផ្លូវ​តែ​មួយ តែ​អ្នក​នឹង​រត់​នៅ​មុខ​ពួក​គេ តាម​ផ្លូវ​ប្រាំ‌ពីរ។ នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​ឮ​ដំណឹង​នេះ គេ​នឹង​នាំ​គ្នា​ព្រឺ​ខ្លាច។


ខ្ញុំ​បាន​ប្រគល់​ស្រុក​កាឡាដ​ទៅ​ឲ្យ​អំបូរ​ម៉ាគារ


កាល​ព្រះ‌បាទ​យ៉ាប៊ីន ជា​ស្ដេច​ក្រុង​ហា‌សោរ ជ្រាប​ហេតុ‌ការណ៍​ទាំង​នោះ​ហើយ ស្ដេច​ផ្ញើ​រាជ‌សារ​ទៅ​ព្រះ‌បាទ​យ៉ូបាប់ ជា​ស្ដេច​ក្រុង​ម៉ាដូន ទៅ​ស្ដេច​ក្រុង​ស៊ីម‌រ៉ូន និង​ទៅ​ស្ដេច​ក្រុង​អាសាប


ពេល​នោះ លោក​យ៉ូស្វេ​វិល​ត្រឡប់​មក​វិញ ហើយ​វាយ​យក​បាន​ក្រុង​ហា‌សោរ ព្រម​ទាំង​ប្រហារ​ស្ដេច​ក្រុង​នោះ​ដោយ​មុខ​ដាវ​ទៀត​ផង។ កាល​ពី​ដើម ក្រុង​ហា‌សោរ​ជា​រាជ​ធានី​នៃ​អាណា‌ចក្រ​ទាំង​នោះ។


ជន‌ជាតិ​អ៊ីស្រា‌អែល​មិន​បាន​ដុត​បំផ្លាញ​ចោល​ក្រុង​នានា​ដែល​ស្ថិត​នៅ​លើ​ភ្នំ​ទេ លើក‌លែង​តែ​ក្រុង​ហា‌សោរ​មួយ​ប៉ុណ្ណោះ ដែល​លោក​យ៉ូស្វេ​បាន​ដុត​ចោល។


ស្ដេច​ក្រុង​ម៉ាដូន ស្ដេច​ក្រុង​ហា‌សោរ


ហើយ​បន្ត​ឆ្ពោះ​ទៅ​សមុទ្រ​មេឌី‌ទែរ៉ាណេ។ ខាង​ជើង​កាត់​តាម​ក្រុង​មីគ‌មេថា ហើយ​ឆៀង​ខាង​កើត​ក្រុង​នោះ រហូត​ទៅ​ក្រុង​តាណាត-‌ស៊ីឡូ ហើយ​ឆ្លង​កាត់​ស្រុក​នោះ​ឆ្ពោះ​ទៅ​ខាង​កើត​យ៉ា‌ណូ‌ហា។


ក្រុង​ដែល​មាន​កំពែង​ក្នុង​ស្រុក​នេះ គឺ​ស៊ី‌ឌីម‌សេរ ហាំម៉ាត់ រ៉ាកាត់ គីនេ‌រ៉េត


កេដែស អេទ្រី អេន-‌ហាសោរ


ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​បាន​ញែក​ក្រុង​កេដែស នៅ​ស្រុក​កាលី‌ឡេ ក្នុង​តំបន់​ភ្នំ​ណែប‌ថាលី ក្រុង​ស៊ីគែម​នៅ​ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម និង​ក្រុង​គារយ៉ាត-‌អើបា គឺ​ក្រុង​ហេប្រូន​ក្នុង​តំបន់​ភ្នំ​យូដា។


កូន​ចៅ​ដាន់​បាន​យក​រូប​ព្រះ​មក​តម្កល់​សម្រាប់​ថ្វាយ‌បង្គំ ហើយ​តែង‌តាំង​លោក​យ៉ូណា‌ថាន ជា​កូន​លោក​គែរ‌សូម ដែល​ត្រូវ​ជា​ពូជ‌ពង្ស​របស់​លោក​ម៉ូសេ​ឲ្យ​ធ្វើ​ជា​បូជា‌ចារ្យ សម្រាប់​កុល‌សម្ព័ន្ធ​ដាន់។ ពូជ‌ពង្ស​របស់​លោក​យ៉ូណា‌ថាន​បាន​បន្ត​តំណែង​បូជា‌ចារ្យ រហូត​ដល់​ជំនាន់​ដែល​ប្រជា‌ជន​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​សឹក ។


ហេតុ​នេះ ព្រះ‌អម្ចាស់​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌បាទ​យ៉ាប៊ីន ជា​ស្ដេច​ស្រុក​កាណាន ដែល​គង់​នៅ​ក្រុង​ហា‌សោរ។ មេ‌ទ័ព​របស់​ស្ដេច​ឈ្មោះ​ស៊ី‌សេ‌រ៉ា រស់​នៅ​ក្រុង​ហារ៉ូ‌សេត‌កូយឹម។